07/06/2022 09:39
អ្នកស្រី គាងធីមិញង្វៀក៖ ប្រធានសមាគមសហព័ន្ធន៍នារីខេត្តត្រាវិញ។
អ្នកយកសារព័ត៌មាន៖ ក្នុងនាមជាសមាជិកនៃអង្គការនយោបាយសង្គម សមាគមសហព័ន្ធន៍នារីខេត្តបានផ្សព្វផ្សាយអនុវត្តសារាចរលេខ ២0 - CT/TW ក្នុងប្រព័ន្ធសមាគមយ៉ាងណាដែរ ជម្រាបប្រសាសន៍អ្នកស្រី?
អ្នកស្រី គាងធីមិញង្វៀក៖ ជ្រួតជ្រាបច្បាស់នូវសារាចរលេខ ២0-CT/TW ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២0១២ របស់ការិយាល័យនយោបាយ និងផែនការលេខ ៣២-KH/TU ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ ២0១៣របស់គណៈអចិន្ត្រៃយ៍បក្សខេត្តត្រាវិញ ស្តីពី “បង្កើនការដឹកនាំរបស់បក្ស ក្នុងការថែទាំ អប់រំ និងការពារកុមារក្នុងស្ថានភាពថ្មី”កម្មវិធីសកម្មភាពដើម្បីកុមារខេត្តត្រាវិញ ដំ ណាក់កាល ២០១៣ - ២០២០។ គណៈអចិន្ត្រៃយ៍ សមាគមសហព័ន្ធន៍នារីខេត្ត ចង្អុលការសមាគម សហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ចាត់តាំងផ្សព្វផ្សាយ ជូនកម្មាភិបាល សមាជិកា និងបងប្អូននារីដោយច្រើនរូបភាព ភ្ជាប់ជាមួយការប្រជុំជីវភាព ក្រុម សាខាសមាគម ពិធីប្រឡង ពិគ្រោះយោបល់បេះ ផ្កាប្រជាធិបតេយ្យ ។ល។ ឆ្លងតាមរយៈនោះ ញុាំងឲ្យកម្មាភិបាល សមាជិកា បងប្អូននារីបង្កើនការ យល់ដឹងនិងកំណត់ច្បាស់ភារកិច្ចរបស់អង្គការ សមាគម គ្រួសារ សាលារៀន និងសង្គម ចំពោះ ការងារថែទាំ អប់រំ និងការពារកុមារក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ សមាគមក៏កំណត់បានថាការ ងារថែទាំអប់រំនិងការពារកុមារ ជាការងារគិតគូរ ដល់ភាពអភិវឌ្ឍន៍របស់គ្រួសារ សហគមន៍សង្គម និងអនាគតរបស់ប្រទេសជាតិ។
អ្នកយកសារព័ត៌មាន៖ សូមអ្នកស្រីមានប្រសាសន៍បន្ថែមពីលទ្ធផលដែលសម្រេចបាន ក្នុងការផ្សព្វផ្សាយអនុវត្តតាមសារាចរលេខ ២0-CT/TW?
អ្នកស្រីគាងធីមិញង្វៀក៖ ឆ្នាំ ២0២២ ជាឆ្នាំបូកសរុបការងារ ផ្សព្វផ្សាយអនុវត្តសារាចរលេខ ២0 - CT/TW។ ជាលទ្ធផលក្នុងរយៈកាល ១0 ឆ្នាំកន្លង សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយបានជាង ១១.៩៧0 លើកដោយមានសមាជិកាជាង ២៦៣.៤00 នាក់ចូលរួម។ ចង្អុលការសមាគមមូលដ្ឋានធ្វើលម្អិតជាកម្រិតផែនការអនុវត្តក្នុងការប្រឡងប្រណាំងប្រចាំឆ្នាំ។ តែងត្រួតពិនិត្យតាមដានក្រើនរំលឹកបណ្តាសមាគមនៅមូលដ្ឋានឲ្យអនុវត្តល្អតាមសារាចរលេខ ២0 - CT/TW។ ឆ្លងតាមនោះ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៏បង្កើតបានក្លឹបទម្រង់ ជាច្រើនប្រភេទធ្វើសកម្មភាព ជាក់ស្តែងដូចជា៖ ក្លឹប “បង្រៀនកុមារឲ្យចេះហែលទឹក” ទម្រង់ “ឪ ពុកម្តាយពាក់មួកសុវត្ថិភាពឲ្យកុមារពេលចូលរួមចរាចរណ៍” ដោយមានអនុសាសន៍ថា “សុវត្ថិភាពចំពោះកូន -បំណងធំបំផុតរបស់ឪពុកម្តាយ” ក្លឹប "គ្រួសារគ្មានអំពើហិង្សា" ក្លឹប “គ្រួសារសុភ មង្គល” ក្លឹប “ចិញ្ចឹម អប់រំកូនល្អ”។ល។បណ្តាក្លឹប និងទម្រង់ទាំងនោះ មានសកម្មភាពជាច្រើន អនុ វត្តសមស្រប និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ក្នុងការថែទាំ អប់រំ និងការពារកុមារ។ ក្រៅពីនោះ សមាគមគ្រប់លំដាប់ថ្នាក់ សហការចាត់តាំងបណ្តា សកម្មភាពសុខុមាលភាពសង្គមដូចជាទៅសួរសុខទុក្ខ ជូនអំណោយ ទោចក្រយានសិក្ខូបករណ៍ អាហារូបករណ៍មួកសុវត្ថិភាព របាំងមុខ ។ល។ ដល់កុមារជាង ៦៦.៦០០ នាក់ ដែលជម្នះការលំបាក រៀនសូត្រពូកែ និងកុមារមានស្ថានភាពលំបាក កុមារជនជាតិភាគតិច សរុបតម្លៃជាង ១៦ ពាន់លានដុង។សហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចទៅសួរសុខទុក្ខ ជំរុញទឹកចិត្តគ្រួសារកុមារដែល មានករណីកុមារលង់ទឹកចំនួន ២៤ នាក់ កុមារ ដែលត្រូវបំពានផ្លូវភេទចំនួន ១៨ នាក់។ ជូនអំណោយជាង ១៧.១០៧ ចំណែកដល់បងប្អូននារី និងកុមាររងគ្រោះព្រោះជំងឺកូវីដ-១៩ គិតជាតម្លៃ ជាង ៥,៤ ពាន់លានដុង។ល។
ទន្ទឹមនឹងនោះ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសកម្មក្នុងការអប់រំកុមារ មានចរិតរឹងរូសក្នុងសហគមន៍ កែសម្រួលអវយវៈ កុមារពិការធ្វើជាអ្នកឃោសនាការ។ សហការី ក្នុងកម្មវិធីមួយចំនួនចូលរួមសម្រុះសម្រួលវ័ណ្ឌ ទំនាស់ក្នុងគ្រួសារដែលមានករណីពាក់ព័ន្ធដល់ កុមារ ទប់ស្កាត់ករណីកុមារឈប់រៀនពាក់កណ្តាល ការព្រោះជ្រុលជ្រួសក្នុងគ្រោះអបាយមុខសង្គម។ ផ្សព្វផ្សាយអប់រំ ចលនាសង្គមអំពីការងារការពារ កុមារ បានជំនួយឲ្យកម្មាភិបាល សមាជិកាសង្គម បង្កើនការយល់ដឹង និងមានទង្វើជាក់ស្តែងត្រូវតាមច្បាប់ការពារ ថែទាំ និងអប់រំកុមារ រួមចំណែក រាំងស្កាត់ និងបពា្ឈប់សកម្មភាពរំលោភសិទ្ធិកុមារ។
អ្នកយកសារព័ត៌មាន៖តើសមាគមមានភារកិច្ចវិធានការយ៉ាងណាខ្លះដើម្បីបន្តអនុវត្តល្អ សារាចរលេខ ២០-CT/TW ជម្រាបប្រសាសន៍អ្នកស្រី?
អ្នកស្រីគាងធីមិញង្វៀក៖ បច្ចុប្បន្ន ខេត្តត្រាវិញមានកុមារស្ថិតក្នុងអំឡុងអាយុក្រោម ១៦ ឆ្នាំជាង ១៦១.៤៣០ នាក់ ក្នុងនោះកុមារកំព្រា ៣១៣ នាក់ កុមារពិការ ៨៧៦ នាក់។ សមាគម បានកំណត់ថា ការថែទាំ អប់រំ និងការពារកុមារជាភារកិច្ចយ៉ាងសំខាន់របស់ទូទាំងប្រព័ន្ធនយោបាយ ដូច្នោះហើយ ក្នុងនាមជាសមាជិកនៃអង្គ ការនយោបាយ-សង្គម សមាគមសហព័ន្ធន៍នារី ខេត្តបានបន្តកិច្ចសហការជាមួយបណ្តាមន្ទីរ ផ្នែក បង្កើនការផ្សព្វផ្សាយដល់បណ្តាអង្គការ សហគមន៍ គ្រួសារនីមួយៗ និងបុគ្គលម្នាក់ៗ អនុវត្តល្អសិទ្ធិ របស់កុមារចូលរួមដោះស្រាយបណ្តាបញ្ហាពាក់ ព័ន្ធដល់កុមារនៅមូលដ្ឋាន។ សហការចាត់តាំង ឲ្យបានល្អបណ្តាសកម្មភាពវប្បធម៌កីឡា កម្សាន្ត សប្បាយជូនកុមារ។
ខែសកម្មភាពដើម្បីកុមារឆ្នាំ ២0២២ ផ្តើមពីមូលនិធិឧបត្ថម្ភនារីវិវឌ្ឍន៍ខេត្តត្រាវិញសមាគមសហព័ន្ធន៍នារីខេត្ត បានឧបត្ថម្ភប្រាក់ដល់កុមារ ៦២ នាក់ ដែលកំព្រាឪពុកម្តាយព្រោះអាសន្នរោគកូវីដ-១៩ ក្នុងខេត្ត (កុមារម្នាក់ៗបានឧបត្ថម្ភ 0១ លានដុង) ។ ដើម្បីបន្តការអនុវត្តន៍ល្អសារាចរ លេខ ២0-CT/TW សមាគមមិនត្រឹមតែអនុវត្តល្អក្នុងខែសកម្មភាពដើម្បីកុមារប៉ុណ្ណោះទេនៅ ទាំងធ្វើល្អគ្រប់ពេលចំពោះកុមារ។ ម្ល៉ោះហើយជារៀងរាល់ឆ្នាំ សមាគមតែងកសាងផែនការផ្សព្វផ្សាយ អនុវត្តកម្មវិធីជាច្រើនដែលមានខ្លឹមសារមនុស្សធម៌យ៉ាងជ្រាលជ្រៅចំពោះកុមារ ជាពិសេស កុមារកំព្រា កុមារដែលមានស្ថានភាពលំបាក។ល។ រួមចំណែកជាមួយទូទាំងប្រព័ន្ធនយោបាយខេត្ត យើងអនុវត្តល្អសារាចរលេខ ២០ -CT/TW ដើម្បីថែ ទាំអប់រំ និងការពារកុមារក្នុងខេត្តបានល្អជាងទៀត។
អ្នកយកសារពត៌មាន៖ សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រី ដែលបានចំណាយពេលឆ្លើយនូវបទសម្ភាសននេះ ! ៕ អនុវត្តដោយ៖ សុជា