09/10/2020 08:27
បើកការដ្ឋានកសាងផ្ទះមេត្តាធម៌ ។ រូបថត៖ ខាក់លឿង
កាលពីថ្ងៃទី ០៥ តុលា សមាគមព្រះសង្ឈសាមគ្គីស្នេហាជាតិស្រុកថ្កូវរួមជាមួយ នឹង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវបើកការដ្ឋានកសាងផ្ទះមេត្តាធម៌ជូនគ្រួសារលោកយាយគឹមធីស៊ុង ជាអ្នកឯកោក្រីក្រនៅភូមិជ្រៃធំ ឃុំង៉ាយស្វៀង។ ផ្ទះបាន សាងសង់លើផ្ទៃដី ១៥ ម៉ែត្រក្រឡា ជាមួយនឹងថវិកាសាងសង់ជាង ៧០ លានដុង អាស្រ័យដោយសមាគមព្រះសង្ឈសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភ។ តាមការបម្រុង ផ្ទះនេះសាងសង់សម្រេច និងដាក់ឲ្យប្រើប្រាស់ នាឱកាសបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។
បានដឹងបន្ថែមថា នេះគឺជាខ្នងផ្ទះទី ១៧ ដែលបានសមាគមព្រះសង្ឈសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភតាំងពីដើមឆ្នាំ ២០២០ មកនេះ៕
ខាក់លឿង-រតនា