• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវបូកសរុបសកម្មភាព ៦ ខែដើមឆ្នាំ ២០២៣

04/07/2023 09:18

កាលពីរសៀលថ្ងៃទី ៣០ មិថុនាឆ្នាំ ២០២៣ នៅវត្តក្រពុំឈូកច្រាល (ចារ) ឃុំ ថាញ់ស៊ើង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ចាត់តាំងសន្និបាតបូកសរុបសកម្មភាព ៦ ខែដើម និងផ្សព្វផ្សាយភារកិច្ច ៦ ខែចុងឆ្នាំ ២០២៣។

   ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់ សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និមន្តចូលរួម និងចង្អុលការអង្គសន្និបាត។

បណ្តាតំណាងចូលរួមសន្និបាត។

         តាមរបាយការណ៍នៅអង្គសន្និបាត ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ ទន្ទឹមនឹងចលនាបណ្តាវត្តអនុវត្តល្អការងារព្រះពុទ្ធសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវតែងជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ានយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ។ ឆ្លងតាមរយៈនោះ បានជំនួយដល់ព្រះសង្ឃ ពុទ្ធបរិស័ទបង្កើនការយល់ដឹងជឿជាក់តាមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរដ្ឋ នឹងនរចិត្តក្នុងការសិក្សា និងប្រតិបត្តិធម៌អាថ៌វិន័យតាមមាគ៌ាព្រះពុទ្ធសាសនា ព្រមទាំងចូលរួមអនុវត្តល្អបណ្តាចលនាស្នេហាជាតិនៅមូលដ្ឋាន។ ជាក់ស្តែងតាំងពីដើមឆ្នាំមកទល់ពេលនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទបានចូលរួមជាមួយគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ធ្វើនូវកិច្ចការសប្បុរសធម៌សង្គម កសាងសំណង់សាធារណប្រយោជន៍។ល។ សរុបជាទឹកប្រាក់ជាង ៣,៥ ពាន់លានដុង។ ក្នុង​នោះ​កសាងផ្ទះមហាសាមគ្គី ​០៧ ​ខ្នងជូន​គ្រួសារក្រីក្រ សរុបថវិកា​ជាង ​៣៩០ ​លាន​ដុង។ កសាងស្ពានជនបទ ០២ ស្ពាន សរុបថវិកាជិត ៤៣០លានដុង។ ជូនអំណោយជាង ៣.៥០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់គ្រួសារក្រីក្រ សរុបថវិកាជាង ០១ ពាន់លានដុង។ កសាងប្រព័ន្ធចម្រោះទឹកស្អាត ០៣ កន្លែងជូនតំបន់ប្រជាជនស្នាក់នៅ 0៣ តំបន់ សរុបថវិកា ១៥០ លានដុង។ ទទួលឧបត្ថម្ភសិស្ស ជូនអាហារូបករណ៍ ទោចក្រយានដល់សិស្សក្រីក្រ និងមានស្ថានភាពលំបាក។ល។

     នៅអង្គសន្និបាត បណ្តាតំណាងចូលរួមបានពិគ្រោះ និងឯកភាពកំណត់ទិសដៅ ភារកិច្ចជាក់ស្តែង ដើម្បីអនុវត្តឱ្យបានល្អនូវសកម្មភាពរបស់សមាគមក្នុង ៦ ខែចុងក្រោយ ឆ្នាំ ២០២៣។

     ថ្លែងសុន្ទរកថានាអង្គសន្និបាត លោក គឹមសាង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកថ្កូវ បានទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវក្នុងរយៈកាលកន្លង ។ លោកសង្ឃឹមថា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ នឹងបន្តកិច្ចសហការជាមួយព្រះចៅអធិការ និងគណៈអារាមាភិបាលវត្តពុទ្ធសាសនាមហានិកាយខ្មែរទាំង ៣៧ វត្តក្នុងស្រុក ដើម្បីចលនាពុទ្ធបរិស័ទ ចូលរួមរក្សាខ្ជាប់លក្ខឋានឃុំជនបទថ្មី ដើម្បីស្រុកបានទទួលស្គាល់ជាស្រុកជនបទថ្មីនៅចុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ។

     មានថេរដីកាចង្អុលការអង្គសន្និបាត ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្តបានកំណត់ត្រា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ ព្រះឧបជ្ឈាយ៍​បានឯកភាពខ្ពស់​ចំពោះ​ផែនការ ​និង​ភារកិច្ចដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវបានដាក់ចេញនា ០៦ ខែចុងឆ្នាំ ២០២៣ ។ ព្រះឧបជ្ឈាយ៍សង្ឃឹមថា គណៈកម្មាធិការបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការមហាជននឹងបន្តការរួមដំណើរជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកនៅរាល់សកម្មភាព ។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិថ្កូវគប្បីបន្តការពង្រឹងស្មារតីសាមគ្គី និងសហការជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារ ភារកិច្ចនា ៦ ខែចុងឆ្នាំ ២០២៣។

     ក្នុងឱកាសនេះដែរ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ប្រគេនសេចក្តីសម្រេចចិត្តទទួលស្គាល់ ៣៩ អង្គ ជាគណៈប្រតិបត្តិការអាណត្តិកាល ២០២៣-២០២៨៕

ដំណឹង‑រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.