09/06/2022 15:38
លោក ង្វៀងវុាំងលាវ និងលោកឡឹមក្វឹកថុង ទទួលនាទីជាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ។
អញ្ជើញចូលរួមមានលោកង្វៀងថាញ់តឹម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លេខាបក្សទីក្រុងត្រាវិញ លោកឡេវុាំងម៉ាញ់ អនុលេខាអចិន្ត្រៃយ៍បក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ត្រាវិញ
លោកស្រីសើុងធីយ៉ាង អនុប្រធានក្រុមប្រឹក្សា ប្រជាជនទីក្រុងត្រាវិញរួមជាមួយនឹងតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ។
ស្ថិតក្នុងសម័យប្រជុំលើកនេះ លោកង្វៀងវុាំងតឹម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញឆ្លងសេចក្តីជម្រាបឧទ្ទេសនាមបេក្ខភាពបោះឆ្នោតបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងនីតិកាលទី ១២ អាណត្តិកាល ២០២១ -២០២៦ រួមមានលោកង្វៀងវុាំងលាវ ប្រធានការិយាល័យសេដ្ឋកិច្ចទីក្រុង លោកឡឹមក្វឹកថុង ប្រធានការិយាល័យតាមដានកិច្ចការស្ថាប័នកិច្ច ការផ្ទៃក្នុងកែទម្រង់យុត្តិធម៌ និងវិនិច្ឆ័យខិត្តប័ណ្ណ របស់គណៈកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត។
លទ្ធផល លោកង្វៀងវុាំងលាវ និងលោកឡឹមក្វឹកថុង បានតំណាងក្រុមប្រឹក្សាប្រជាជនទំនុកចិត្តបោះឆ្នោតរក្សានាទីជាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញអាណត្តិកាល ២០២១ -២០២៦៕ ប្រែសម្រួល៖ រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។