14/09/2021 11:23
គិតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៥ ទទួលអ្នកជំងឺបាន ១៣៤ នាក់ និងបញ្ជូនឡើងមន្ទីរពេទ្យថ្នាក់លើ ០៧ នាក់ ជាសះស្បើយចេញពីពេទ្យ ៧៨ នាក់ កំពុងនៅព្យាបាល ៤៩ នាក់។ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៦ ទទួលអ្នកជំងឺបាន ១២៦ នាក់កំពុងនៅព្យាបាល ៣១ នាក់។
សមមិត្តអនុលេខាបក្សខេត្ត ឡឹមមិញដាំង មានយោបល់ និងស្ងើចសរសើរដល់សមូហភាពកងជួរកម្មាភិបាល គ្រូពេទ្យ
វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៥។ រូបថត៖ ផាងត្វឹង
ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តឡឹមមិញដាំងបានឱ្យដឹងថា៖ កន្លងហើយ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តប្រែប្រួលយ៉ាងស្មុគស្មាញ បច្ចុប្បន្ននេះខេត្តទប់ទល់បានរោគជំងឺជាសារវន្ត។ បណ្តាមន្ទីរពេទ្យ ពិសេសគឺមន្ទីរពេទ្យបណ្តោះអាសន្នជានិច្ចកាលពង្រីកបានស្មារតី ភារកិច្ច ខិតខំបញ្ចេញកម្លាំងឆ្លងកាត់រាល់ការលំបាកដើម្បីអនុវត្តសម្រេចល្អ និងសម្រេចឆ្នើមភារកិច្ច។ ការងារចាត់ចែងធនធានកម្លាំងតែងបានផ្សព្វផ្សាយយ៉ាងសមស្រប ធានាសុវត្ថិភាពដាច់អហំការដល់កម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល ដើម្បីបម្រើ ថែទាំសុខភាពជូនប្រជាជន។
តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត សមមិត្តអនុលេខាបក្សខេត្តបានកំណត់ត្រា និងស្ងើចសរសើរដល់សមូហភាពកងជួរកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលនៅនឹងបណ្តាអង្គភាពដែលមានការខិតខំឆ្លងកាត់រាល់ការទុក្ខលំបាក ជម្នះរាល់ឧបស័គ្គ អស់ពីចិត្តថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ស្ថានភាពរោគ ជំងឺគង់នៅបង្កប់ និងប្រែប្រួលស្មុគស្មាញ ហេតុដូច្នោះហើយកងជួរកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងប្រជាជនមិនគប្បីធ្វេសប្រហែស គប្បីជ្រោងខ្ពស់ស្មារតី ភារកិច្ច ប្តេជ្ញាចិត្តរុញច្រានរោគជំងឺកូវីដ-១៩ ឆាប់លើកស្ទួយជីវភាពវិលត្រឡប់មកភាពធម្មតាថ្មី៕
ប្រែសម្រួល៖ រតនា