• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចលោក Wu Jun អគ្គកុងស៊ុលនៃប្រទេសសាធារណរដ្ឋប្រជាមានិតចិនប្រចាំការនៅទីក្រុងហូជីមិញ

13/11/2020 07:41

កាល​ពី​ថ្ងៃ​ទី​ ៩ វិច្ឆិកា ស្ថិត​នៅ​​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​​​ សមមិត្តឡេ​វ៉ាំង​ហាំង អ​នុ​​លេ​ខា​​​​បក្ស​ខេត្តប្រ​ធាន​​គណៈ​​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ខេត្តរួមជាមួយនឹងបណ្តាផ្នែក​ គណៈ​កម្មា​ធិ​ការ​រ​ណសិរ្ស​មា​តុ​ភូមិ​វៀត​ណាម​​ខេត្ត​​ស​​មា​គម​​​មិត្ត​ភាព​វៀត​ណាម-ចិន​ខេត្ត​ គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច មន្ទីរផែនការនិងវិនិយោគ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចបាន​ទ​ទួល​បដិសណ្ឋា​​រ​កិច្ច​លោក Wu Jun ​​​(ង៉ូ​​ត្វឹង) ​អគ្គ កុ​ងស៊ុល​នៃ​​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​​​ប្រ​ជា​​មា​និត​ចិនប្រ​​ចាំ​​ការ​នៅ​ទី​​ក្រុង​​ហូ​ជី​មិញ​ ។

អគ្គ​កុ​ងស៊ុល​នៃ​​ប្រ​ទេស​សា​ធា​រណរដ្ឋ​​​ប្រ​ជា​​មា​និត​ចិន​​ប្រទានជូនប្រាក់ដល់ខេត្តត្រាវិញ។ រូបថត៖ ហ៊ឺវហ្វេ

នៅ​​ពេល​ទទួលបដិសណ្ឋា​​រ​កិច្ច​សមមិត្តឡេវ៉ាំង​ហាំង​​បាន​​​ជូន​ព័ត៌​មាន​សង្ខេប​​ពីស្ថានភាពទាក់ទាញអាជីវកម្ម ពិសេសគឺអាជីវកម្មចិនកំពុងវិនិយោគនៅខេត្តត្រាវិញ។បច្ចុប្បន្ននេះនៅលើភូមិសាស្រ្តខេត្តត្រាវិញមាន ១៦ គម្រោងការវិនិយោគរបស់ ១១ អាជីវកម្មចិន ជាមួយនឹងចំនួនប្រាក់ទុនចុះឈ្មោះវិនិយោគ ៧៩,៧ លានដុល្លារ លើវិស័យវិនិយោគសំខាន់នោះ គឺដេរស្បែកជើង ដោះស្រាយការងារធ្វើជូនពលករ ១៨.១១២ នាក់។ បច្ចុប្បន្ននេះ បណ្តាគម្រោងការកំពុងធ្វើសកម្មភាព  និងនាំមកលទ្ធផលសេដ្ឋកិច្ចយ៉ាងសកម្ម។​ សមមិត្តឡេវ៉ាំង​ហាំងក៏បានជូនព័ត៌មានបន្ថែមដល់លោក ង៉ូត្វឹងអំពីការទាក់ទាញកោះហៅអាជីវកម្មជាមួយនឹងគោលលំនាំ “រដ្ឋអំណាចរួមដំណើរជាមួយនឹងអាជីវកម្ម ” យើងខ្ញុំតែងរង់ស្តាប់យកយោបល់របស់បណ្តាអាជីវកម្មដើម្បីចង្អុលការវិនិច្ឆ័យទាន់ពេលចំពោះបណ្តាជំពាក់វាក់វិនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មធ្វើសកម្មភាពក្នុងការផលិតធ្វើអាជីវកម្មនៅខេត្តត្រាវិញ។​

នាឱ​​​កាសនេះ​ដែរ លោកង៉ូ​​​ត្វឹងតំណាងឲ្យអគ្គ​កុ​ងស៊ុល​នៃ​​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​​​ប្រ​ជា​​មា​និត​ចិន​​ប្រ​​ចាំ​​ការ​នៅ​ទី​​ក្រុង​​ហូ​ជី​មិញ ប្រទានជូនទឹកប្រាក់  ៦០០ លានដុងដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសម្រាប់អនុវត្តគោលនយោបាយសុខុមាលភាពសង្គមនិងសម្ព័ន្ធ​ស​មា​​គម​អា​ជី​វ​កម្ម​ចិន​​នៅ​​​ទី​​ក្រុង​ហូ​ជី​មិញ​​បាន​ឧ​​បត្ថម្ភ​​​ទឹក​ប្រាក់​ ១០០​​​ លាន​ដុងផងដែរ៕​          

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.