14/09/2020 14:22
អំណរបុណ្យសែនដូនតាឆ្នាំ ២០២០ ប្រពៃណីខ្មែរ។ កាលពីថ្ងៃទី ១៣ កញ្ញា សមមិត្តត្រឹង ទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានកហរុមប្រឹក្សាប្រជា ជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សមាគមព្រះសង្ឃស្នេហាជាតិបណ្តាស្រុក។
នៅបណ្តាទីកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្ត ត្រឹងទ្រីយុង លេខាបក្សខេត្តបានសាកសួរស្ថានភាពសុខភាព ជីវភាពរបស់ព្រះឧបជ្ឈាយ៍ ព្រះប្រធាន អនុប្រធាន និងព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ បណ្តាគ្រួសារគោលនយោបាយ និងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គ និងមាមីងពុទ្ធបរិស័ទខ្មែរទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២០ប្រកបដោយភាពសុខដុម សុភមង្គល សាមគ្គី ប្រិតសំចៃ ព្រមទាំងស្ងើចសរសើរនូវការខិតខំបញ្ចេញកម្លាំងដើម្បីឈានឡើងរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរដើម្បីសាមគ្គីរួមកម្លាំងជាមួយនឹងរដ្ឋអំណាច និងប្រជាជនមូលដ្ឋានពង្រីកសេដ្ឋកិច្ច កសាងមាតុភូមិ រួមចំណែកលើកកម្ពស់គ្រប់វិស័យរបស់ជនរួមជាតិខ្មែរក្នុងខេត្ត។ សមមិត្តលេខាបក្សខេត្តបានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងបណ្តខែដើមឆ្នាំ និងសូមកត់ត្រានូវបណ្តាការរួមវិភាគទានរបស់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធខ្មែរក្នុងការពង្រីករបស់ខេត្ត។ សមមិត្តលេខាបក្សខេត្តសង្ឃឹមថា បណ្តាព្រះឧបជ្ឈាយ៍ ព្រះចៅធិការ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទខ្មែរយើងក្នុងខេត្តគម្បីបន្តអនុវត្តល្អគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋ រក្សាខ្ជាប់ និងព្រីកប្រវេណីស្នេហាជាតិ សកម្មពលកម្មផលិតពង្រីកសេដ្ឋកិច្ច។ សង្ឃឹមថា ព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ្ធខ្មែរជានិច្ចកាលអនុវត្តល្អគោលការណ៍សាមគ្គីសាសនា ជនជាតិ អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិវៀតណាម៕
*កាលពីថ្ងៃទី ១១ កញ្ញា សមមិត្ត ដុងវ៉ាំងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាវត្តសត្ថារិនទី(ប្រខុប) ឃុំង៉ូវឡាក និងវត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម)ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។
នៅបណ្តាវត្តដែលបានអញ្ជើញទៅដល់ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបានប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទខ្មែរទទួលអំណរបុណ្យសែនដូនតាប្រកបដោយភាពសប្បាយ សុវត្ថិភាព និងប្រិតសំចៃ។ សង្ឃឹមចាព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ និងបន្តពង្រីកនូវឋានៈតួនាតីក្នុងការងារអភិរក្ស និងអភិវឌ្ឍប្រវេណីវប្បធម៌ជនជាតិខ្មែរ ចលនាជនរួមជាតិសាមគ្គី ប្រតិបត្តិល្អគោលការណ៍ គោលមាគ៍ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋសកម្មចូលរួមជ្រោមជ្រែងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើនកម្លាំងពលកម្មផលិត រួមចំណែកជាមួយខេត្តអនុវត្តជោគជ័យបណ្តាគោលដៅសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២០៕
*កាលពីថ្ងៃទី ១៣ កញ្ញា គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងក្រុមប្រតិភូ អាស្រ័យដោយវរសេនីយ៍ឯកបម្រុង ត្រឹងវ៉ាំងភុកអនុប្រធានស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តធ្វើជាប្រធាន បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាវត្ត កងចក្ការាម(ធ្លក)ឃុំហីបហ្វា ស្រុកកូវង៉ាង វត្តសាសនសាមគ្គីរង្សី(អូរត្រាវ) ឃុំហីវទឺ ស្រុកទីវកឹង វត្តកេតុបូគម្គីរសាគរ(ផ្នោរសង្កែចាស់)ឃុំអាយអាង ស្រុកថ្កូវ និងវត្តពោធីចុឡាមុនី(ឥដ្ឋ) ឃុំហ្វៀងហោយ ស្រុកកាងឡុង៕
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។