24/09/2020 06:43
កាលពីថ្ងៃទី ២២ កញ្ញា សមមិត្តត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជា ជនខេត្តធ្វើអធិបតីអង្គប្រជុំស្ដាប់គណៈកម្មការការងារបក្សនៃគណៈកម្មាធិការប្រជាជនខេត្តរបាយការណ៍លទ្ធ ផលផ្សព្វផ្សាយអនុវត្តបណ្ដាសេចក្ដីសន្និដ្ឋានរបស់អចិន្រ្ដៃយ៍បក្សខេត្ត (ចាប់ពីថ្ងៃទី ០១ សីហា-ថ្ងៃទី ១០ កញ្ញាឆ្នាំ ២០២០) របាយការណ៍ស្នើវិធីសាស្រ្ដអនុវត្តសម្រេចបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការ បក្សខេត្ត របាយការណ៍ការងារកាត់បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើ ពង្រីករបរអភិវឌ្ឈទេសចរណ៍ ស្ថានភាពផ្សព្វ ផ្សាយអនុវត្តបណ្ដាសំណង់អំណរមហាសន្និបាតបក្ខភាគខេត្តអាណត្តិកាល ២០២០-២០២៥ និងស្ថានភាពរំសាយទុនវិនិ យោគកសាងសំណង់រឹងមាំ។
សរុបផែនការទុនវិនិយោគរបស់រដ្ឋឆ្នាំ ២០២០ ប្រមាណ ៤.៨៥៣,៥៣៥ ពាន់លានដុង រំសាយ ២.០០៥,៤១ ពាន់លានដុង សម្រេច ៤១,៥% ប៉ាន់ស្មានដល់ថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០២០ ខិតខំសម្រេចជាង ៦៦,៥% នៃផែនការ ដោះស្រាយការងារធ្វើក្នុង ០៩ ខែដើមឆ្នាំជូនពលករ ១៤.៩៥០ នាក់ សម្រេច ៦៥% ប្រៀបនឹងផែនការ។ល។ តាមការ ប៉ាន់ស្មានចាប់តាំងពីពេលនេះដល់ចុងឆ្នាំ ២០២០ ក្នុង ២៤ កម្រិតផែនការសេចក្ដីសម្រេចចិត្ត តាមការប៉ាន់ស្មានមាន ១៨ កម្រិតផែនការសម្រេចនិងសម្រេចលើស នៅ ០៦ កម្រិតផែនការតាមការប៉ាន់ស្មាននឹងមិនសម្រេចព្រោះជះឥទ្ធិពលរបស់ ស្ថានភាពជ្រាបជាតិប្រៃ ជំងឺលើដំណាំ សត្វចិញ្ចឹមក៏ដូចជះឥទ្ធិពលរបស់ជំងឺកូវីដ-១៩ បណ្ដាកម្រិតផែនការមិនសម្រេច៖ (១) កំណើនប្រភពចំណូលរួម (២) ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ (៣) សមាមាត្រឧស្សាហកម្ម-ស្ថាបនានិងសេវា កម្ម (៤) បង្កការងារធ្វើថ្មីជូនពលករ (៥) អត្រាចំនួនប្រជាជនចូលរួមគាំពារសុខាភិបាលនិងអត្រាចំនួនប្រជាជនចូលរួមគាំពារ សង្គមចាប់បង្ខំ (៦) អត្រាគ្របដណ្ដប់ព្រៃការពារ។
ក្នុងអង្គសន្និបាត តំណាងបណ្ដាមន្ទីរ ផ្នែកខេត្តបានរបាយការណ៍និងស្នើបណ្ដាវិធីសាស្រ្ដអនុវត្តបណ្ដាកម្រិតផែនការសេចក្ដី សម្រេចចិត្ត រំសាយទុនវិនិយោគរបស់រដ្ឋ ការងារកាត់បន្ថយភាពក្រីក្រ សកម្មភាពទេសចរណ៍ សំណង់អំណរមហាសន្និបាត បក្ខភាគខេត្ត។ល។ យោងលើមូលដ្ឋាននោះ បណ្ដាមន្ទីរ ផ្នែកខេត្តស្នើឲ្យខេត្តយកចិត្តទុកដាក់វិនិយោគសំណង់ផ្លូវចូលទៅ កាន់តំបន់ទេសចរណ៍ភូមិកោះជីម ស្រុកចូវថាញ់ឆ្លើយតបតម្រូវការចំនួនភ្ញៀវទេសចរណ៍ពេលមកទស្សនា បណ្ដាគោលន យោបាយអាទិភាពឧបត្ថម្ភគ្រួសារក្រីក្រប្រសព្វសេវាសង្គម ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនិងកាត់បន្ថ យភាពក្រីក្រ បណ្ដាវិធីសាស្រ្ដដោះស្រាយបញ្ហាលំបាកជូនប្រជាជននិងបណ្ដាមូលដ្ឋាន អាជីវកម្មអាស្រ័យ ជះឥទ្ធិពលអាសន្ន រោគកូវីដ-១៩។ល។
សរុបសេចក្ដីក្នុងអង្គប្រជុំ លេខាបក្សខេត្តត្រឹងទ្រីយុងចង្អុលការ៖ បណ្ដាមន្ទីរ ផ្នែកខេត្តសហការជាមួយមូលដ្ឋានផ្ដុំបណ្ដាវិធី សាស្រ្ដដើម្បីសម្រេចបណ្ដាកម្រិតផែនការសេចក្ដីសម្រេចដែលសម្រេចទាប ផ្ដុំកម្លាំងពិនិត្យឡើងវិញការឧបត្ថម្ភដីសង់ផ្ទះ លំនៅឋានជូនដល់គ្រួសារក្រីក្រ ជំរុញមាំការផ្សព្វផ្សាយផែនការផលិតជូនប្រជាជន ស្រាវជ្រាវបណ្ដាវិធីសាស្រ្ដឧបត្ថម្ភមូល ដ្ឋាន អាជីវកម្មស្ដារឡើងវិញការផលិតដែលជះឥទ្ធិពលដោយសារជំងឺ ជំរុញមាំការងារផ្សព្វផ្សាយអំពីសក្ដានុពលពង្រីកទេស ចរណ៍របស់ខេត្តសំដៅទាក់ទាញអ្នកវិនិយោគច្រើន។ ចំពោះសកម្មភាពទេសចរណ៍គប្បីយកចិត្តទុកដាក់ការងារអនាម័យបរិ ស្ថាន បង្កទិដ្ឋភាពស្រស់ ជ្រះ ស្អាតទាក់ទាញភ្ញៀវមកទស្សនាច្រើន។ បង្កើនការងារបណ្ដុះបណ្ដាលប្រភពពលករ ជាពិសេសត្រៀមកងកម្លាំងប្រភពពលករសន្យាសហការមានពេលកំណត់នៅប្រទេសក្រៅពេលអាសន្នរោគកូវីដ-១៩ បានត្រួតពិនិត្យនឹងជំរុញមាំការងារនីហរ័ណពលករធានាសម្រេចនិងសម្រេចលើសកម្រិតផែនការសេចក្ដីសម្រេចចិត្ត។ ចំពោះបណ្ដាសំណង់អំណរមហាសន្និបាតអាចនឹងសម្រេចមុនមហាសន្និបាតបក្ខភាគខេត្ត បណ្ដាមន្ទីរ ផ្នែកយកចិត្តទុកដាក់ចាត់តាំងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់៕ប្រែសម្រួល៖ ថាច់ហ្វាង