• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៖ ជីវភាពជនរួមជាតិខ្មែរអភិវឌ្ឍន៍លើគ្រប់វិស័យ ចីរភាព

17/04/2023 09:49

      គិតដល់ចុងឆ្នាំ ២០២២ ក្នុងទូទាំងខេត្តនៅមានគ្រួសារក្រីក្រចំនួន ៥.៤០៤ គ្រួ ស្រូបយកអត្រា ១,៨៨% ប្រៀបជាមួយនឹងចំនួនគ្រួសាររួមរបស់ខេត្ត (បើប្រៀបជាមួយនឹងឆ្នាំ ២០២១ បន្ថយគ្រួសារក្រីក្របាន ៤.៨០៣ គ្រួ ប្រហាក់ប្រហែលនឹង ១,៦៨%)។  ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរក្រីក្រនៅ ៣.២២៣ គ្រួ ស្រូបយកអត្រា ៣,៦% ប្រៀបជាមួយនឹងគ្រួសារជនរួមជាតិខ្មែររួម (បើប្រៀបជាមួយនឹងឆ្នាំ ២០២១ បន្ថយបាន ៣.២៣៨ គ្រួ)។ គ្រួសារជិតក្រនៅ ១០. ៩០៥ គ្រួ ស្រូបយកអត្រា ៣,៨% ប្រៀបជាមួយនឹងចំនួនគ្រួសាររួមក្នុងទូទាំងខេត្ត (បន្ថយបាន ៦.៣១០ គ្រួសារ) អត្រាបន្ថយ ២,២% សម្រេចតាមសេចក្តីសម្រេចចិត្តលេខ ០៥-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តប្រគល់ជូន (កាត់បន្ថយអត្រាគ្រួសារជិតក្រគិតជាមធ្យមក្នុងមួយឆ្នាំ ០១%)។ នេះគឺជាសមិទ្ធផលរបស់ទូទាំងប្រព័ន្ធនយោបាយ ការខិតខំឈានឡើងរបស់មាមីងជនរួមជាតិខ្មែរក្នុងខេត្ត។ ផ្តើមពីនោះ ជីវភាពរបស់ជនរួមជាតិខ្មែរក្នុងខេត្តបានពង្រីកលើគ្រប់វិស័យ ចីរភាព។ បញ្ហាទាំងនេះ ដោយបានសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឆ្លើយតបនឹងសម្ភាសន៍របស់អ្នកយកសារព័ត៌មានត្រាវិញ សូមឧទ្ទេសនាមជាមួយនឹងមិត្តអ្នកអានដូចជា៖

សមមិត្តគឹមង៉ុកថាយ ជូនបណ្ណសរសើរដល់បណ្តាសមូហភាព និងបុគ្គល។ រូបថត៖  ហ្វិញណូយ

     អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្ត ឆ្នាំ ២០២២ ជីវភាពរបស់មាមីងជនរួមជាតិខ្មែរក្នុងខេត្តបន្តនឹងបានបង្កើនឡើង។ ស្នាមសញ្ញាបញ្ជាក់សំខាន់បំផុតរបស់ឆ្នាំ ២០២២ ដែលសម្រេចបាននោះគឺអ្វីខ្លះ? សូមជម្រាប សមមិត្ត។

     សមមិត្តគឹមង៉ុកថាយ៖ នោះគឺជាលទ្ធផលដែលបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្ត គោល នយោបាយជាច្រើន។ ក្នុងនោះ មានសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត “ស្តីពីគោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥”។ ឆ្នាំ ២០២២ ក្នុងទូទាំងខេត្តឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រ គ្រួសារជិតក្របាន ២.៤១៨ គ្រួ។ ក្នុងនោះ ថវិកាប្រគល់សិទ្ធិឆ្លងតាមធនាគារគោលនយោបាយសង្គមខេត្ត ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ១.០៥២ គ្រួបានបុលកែលម្អលំនៅឋាន មូលនិធិសុខុមាលភាពសង្គមខេត្តឧបត្ថម្ភបាន ៩១០ ខ្នង ក្រៅពីនោះអាស្រ័យដោយ “មូលនិធិដើម្បីអ្នកក្រ” ថ្នាក់ខេត្ត ថ្នាក់ស្រុកឧបត្ថម្ភ។

      អាចបញ្ជាក់បានថា សេចក្តីសម្រេចចិត្តលេខ ០៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំពុងនឹងបង្កជាថាមពលវាយោថ្មី សម្ទុះជីវិតថ្មីសម្រាប់បណ្តាគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ផ្តើមពីប្រភពថវិកាដែលបានឧបត្ថម្ភ មាន គ្រួសារក្រីក្រ គ្រួសារជិតក្រភាគច្រើនជម្នះបានការទុក្ខលំបាក ហើយមានលក្ខណៈកសាងបានផ្ទះរឹងមាំ បង្កជាក្តីជំ នឿទុកចិត្ត កម្លាំងពង្រីកសេដ្ឋកិច្ចរួចផុតពីភាពក្រីក្រចីរភាព។

       អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្តលើកឡើងត្រួសៗអំពីគម្រោងការធំៗមួយចំនួនដែលឥទ្ធិពលយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមក៏ដូចជាជីវភាពរបស់ជនរួមជាតិខ្មែរក្មុងខេត្ត?

      សមមិត្តគឹមង៉ុកថាយ៖ ឆ្នាំ ២០២២ ក៏ដូចជាដំណាក់កាល ២០២០-២០២៥ ដែរ ខេត្តបានផ្សព្វផ្សាយគម្រោងការសំខាន់ៗដោយព្រមៗជាក់ស្តែងដូចជា៖ (០១) ដោះស្រាយស្ថានភាពខ្វះដីនៅ ដីសាងសង់លំនៅឋាន ដីផលិត ទឹកស្អាតប្រជុំជីវភាព (០២) ពង្រីកការផលិតកសិកម្ម រុក្ខកម្មស្ថិរភាព ពង្រីកសក្តានុពល ភាពមានព្រៀបរបស់បណ្តា តំបន់ដើម្បីផលិតមុខទំនិញតាមកន្សោមតម្លៃ (០៣)  វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើការផលិត ជីវភាព ក្នុងតំបន់ជនរួមជាតិភាគតិច និងបណ្តាអង្គភាពបុព្វហេតុរដ្ឋក្នុងតំបន់ជនរួមជាតិ (០៤) ពង្រីកវិស័យអប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធាន (០៥) អភិរក្ស អភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីល្អល្អះរបស់ជនរួមជាតិដោយភ្ជាប់ជា មួយនឹងពង្រីកទេសចរណ៍ (០៦)  ថែទាំសុខភាពជូនប្រជាជន លើកកម្ពស់កាយសុខភាព មាឌរបស់ជនរួមជាតិភាគ តិច បង្ការប្រឆាំងនឹងកង្វះអាហារូបត្ថម្ភនៅនឹងកុមារ (០៧) អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាជាបន្ទាន់ចំពោះនារី និងកុមារ (០៨) វិនិយោគពង្រីកក្រុមជនជាតិភាគតិចដែលមានចំនួនមនុស្សតិច និងក្រុមជនជាតិដែលនៅជួបការលំបាកច្រើន (០៩)  ព័ត៌មានផ្សព្វផ្សាយចលនាក្នុងតំបន់ជនរួមជាតិភាគតិច។ ត្រួតពិនិត្យ ឃ្លាំមើល វាយតម្លៃការចាត់តាំងអនុវត្តបណ្តាកម្មវិធី។ល។

ឆ្នាំ ២០២២ គណៈកម្មាធិការបក្សខេត្តចង្អុលការទូទាំងប្រព័ន្ធនយោបាយប្រមូលផ្តុំប្រភពកម្លាំងស្តារឡើង និងពង្រីក សេដ្ឋកិច្ច-សង្គមក្រោយពីអាសន្នរោគជំងឺកូវីដ-១៩ ពិសេសគឺអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលស្តីពីអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងគ្រោងថវិការដ្ឋឆ្នាំ ២០២២។ អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ គឺចាប់ពីឆ្នាំ ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្ត។ ខេត្តបានកសាងសេចក្តីសម្រេចចិត្តលេខ ០៥/២០២២/NQ-HĐND ចុះថ្ងៃទី ០៧ ខែកក្តដា ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីកំណត់គោលការណ៍ សម្បទាកំណត់ការបែងចែកថវិកាអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល  ២០២១-២០៣០។ ផ្តើមពីនោះ ខេត្តបានផ្សព្វផ្សាយកម្មវិធីជាច្រើន និងសម្រេចបានលទ្ធផល ខ្ពស់ជាច្រើន។

សមមិត្តគឹមង៉ុកថាយអនុលេខាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តជូនអាហារូបករណ៍ដល់សិស្ស។ រូបថត៖ សុជា

បណ្តាគោលនយោបាយអាទិភាព ថែទាំ វិនិយោគក្នុងតំបន់ជនរួមជាតិខ្មែររួមជាមួយនឹងបណ្តាគោលនយោបាយឧបត្ថម្ភពង្រីកការផលិត បង្កការងារធ្វើ នីហរ័ណពលករ ។ល។ រួមចំណែកជួយឱ្យជនរួមជាតិរួចផុតពីភាពក្រីក្រ ជីវ ភាពសម្ភារ ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកើនឡើង។ អស់រយៈកាល ១៣ ឆ្នាំកន្លងហើយ ដែលបានផ្សព្វផ្សាយអនុវត្តចលនាកសាងជនបទថ្មី ទិដ្ឋភាពភូមិស្រុកមានការវិវឌ្ឍន៍យ៉ាងច្បាស់លាស់ ជនរួមជាតិ ពុទ្ធបរិស័ទខ្មែររីករាយរំភើបជាមួយនឹងការខិតខំបញ្ចេញកម្លាំងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន។ គិតមកដល់ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមាន ៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី (សម្រេច ១០០%) ក្នុងនោះ មាន ៣៥ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ០៦/០៩ អង្គភាពថ្នាក់ស្រុកបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី។ល។ ដោយ ឡែកស្រុកកូវង៉ាង និងស្រុកយ្វៀងហាយសារវន្តសម្រេចបាន ៩/៩ លក្ខឋាន កំពុងស្នើមជ្ឈិមពិនិត្យទទួលស្គាល់។

     អ្នកយកសារព័ត៌មាន៖ ជាមួយនឹងបណ្តាលទ្ធផលសម្រេចបានរបស់ឆ្នាំ ២០២២ ដើម្បីបន្តធ្វើឱ្យវិវឌ្ឍន៍ជីវភាពរបស់ជនរួមជាតិខ្មែរក្នុងខេត្ត តាមប្រសាសន៍របស់សមមិត្ត តើគណៈកម្មាធិការបក្សខេត្តអាចនឹងមានបណ្តាកំណត់ទិសដៅចង្អុលការអ្វីសម្រាប់ឆ្នាំ ២០២៣?

     សមមិត្តគឹមង៉ុកថាយ៖ យោងលើមូលដ្ឋាននៃលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២២ នោះ ក្នុងឆ្នាំ ២០២៣ នេះគណៈកម្មាធិការបក្សខេត្តចង្អុលការគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច អង្គការចាត់តាំងមហាជន ជាស្នឹងនោះគឺគណៈជនជាតិខេត្តគប្បីយកចិត្តទុកដាក់អនុវត្តភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖

ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែក មូលដ្ឋានកសាងផែនការអនុវត្តបណ្តាគម្រោងការ អនុគម្រោងការ បណ្តាកម្មវិធីតាមការកំណត់នៅនឹងសេចក្តីកំណត់លេខ ២៧/២០២២/NĐ-CP និងកសាងគ្រោងថវិកាអនុវត្តកម្មវិធីឆ្នាំ ២០២៣ និងដំណាក់កាល ២០២៣-២០២៥ ត្រឹមត្រូវតាមការកំណត់។ ឡើងផែនការឃ្លាំមើលលទ្ធផលអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំឆ្នាំ ២០២៣ បានត្រឹមត្រូវតាមសេចក្តីណែនាំលេខ ០១/២០២២ /TT-UBDT ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ របស់ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ។

 ទន្ទឹមជាមួយនឹងនោះ កសាងស្រុកថ្កូវសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២៣។ បន្តការផ្សព្វផ្សាយគម្រោងការវិនិយោគកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធពីប្រភពទុនជំនួយ ODA ដោយមិនសងមកវិញរបស់រដ្ឋាភិបាលអៀរឡង់។ ជំរុញមាំការផ្សព្វផ្សាយដើម្បីអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោងការ គោលនយោបាយទាក់ទិនដល់ជនរួមជាតិភាគតិច។  ចាត់តាំងសួរសុខទុក្ខ ជូនអំណោយដល់អ្នកមានប្រជាប្រិយភាពនាឱកាសពិធីបុណ្យទានរបស់ជនរួមជាតិភាគតិច។ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តចង្អុលការអនុវត្តល្អការងារផ្សព្វផ្សាយសាយភាយ អប់រំច្បាប់ក្នុងតំបន់ជនរួមជាតិភាគតិចឆ្នាំ ២០២៣ និងបណ្តាឆ្នាំបន្តបន្ទាប់។

ទម្រង់ស្រោចស្រពទឹកដំណាំដោយចំពួយ។ រូបថត៖ ទ្រឿងអង

អនុវត្តម៉ឺងម៉ាត់សេចក្តីសម្រេចចិត្តលេខ ១៣៣៤/QĐ- UBND ចុះថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការចេញផ្សាយផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០/NQ-CP ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលចេញផ្សាយយុទ្ធសាស្ត្រការងារជនជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៤៥ លើភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះ អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តស្តីពីបន្តពង្រីកលើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១ -២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ល។

ការផ្សព្វផ្សាយអនុវត្តបណ្តាគ្រោងផែនការ គម្រោងការ កម្មវិធីគប្បីភ្ជាប់ជាមួយនឹងការថែទាំជីវភាពស្មារតីជូនជនរួមជាតិខ្មែរ។ អភិរក្ស និងអភិវឌ្ឍន៍បណ្តាពិធីបុណ្យទាន និងវប្បធម៌របស់ជនរួមជាតិខ្មែរ។ ថ្នាក់ដឹកនាំខេត្តមានក្តីសង្ឃឹម ថា ជនរួមជាតិខ្មែរត្រាវិញគប្បីបន្តពង្រីកប្រវេណីស្នេហាជាតិ សាមគ្គីជនជាតិ សាមគ្គីសាសនា ប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ជ្រោងខ្ពស់ស្មារតីឆន្ទៈខ្លួនទីពឹងខ្លួន ស្វាហាប់សស្រាក់សស្រាំ រូតរះប្រឡងប្រណាំងពលកម្មផលិត រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។

អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដើម្បីជួយឱ្យប្រជាជនបង្កើនជីវភាពរស់នៅ ដំណាក់កាលទី ១ (២០២១-២០២៥) ខេត្តមានផែនការវិនិយោគបណ្តាគម្រោងការដើម្បីដោះស្រាយស្ថានភាពខ្វះដីសម្រាប់នៅ ដីសាងសង់លំនៅឋាន ដីផលិត ទឹកស្អាតប្រជុំជីវភាព គ្រោងផែនការ រៀបចំ បែងចែកលំនឹងតំបន់តាំងប្រជា និវេសន៍នៅនឹងបណ្តាកន្លែងដែលមានតម្រូវការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីបម្រើតម្រូវការផលិត ជីវភាពប្រជាជនតំបន់ជនរួមជាតិភាគតិច អភិរក្ស អភិវឌ្ឍន៍តម្លៃ វប្បធម៌ប្រពៃណីបណ្តាជនរួមជាតិភាគតិចដោយភ្ជាប់ជាមួយនឹងពង្រីកទេសចរណ៍។ល។ ជាមួយនឹងប្រភពទុនសរុបរួមជាង ២៧១ ពាន់លានដុង។

     អ្នកយកសារព័ត៌មាន៖ សូមអរគុណសមមិត្តអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៕

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.