• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមមិត្ត ត្រឹងកឹមតូ៖ គប្បីជម្នះស្ថានភាពជួយបិទបាំង យោគយល់ គេចវេះនៅតាមមូលដ្ឋាន ស្ថាប័ន អង្គភាព

14/07/2023 08:10

     កាល​ពីថ្ងៃ​ទី ១០ ខែ​​កក្ក​ដា គណៈ​​​កម្មា​ធិ​ការ​ត្រួត​​ពិ​និត្យ​មជ្ឈិមបក្ស​​​ចាត់​តាំង​​សន្និ​បាត​​​​ទូទាំង​ប្រ​ទេស​​បូក​សរុប​​លទ្ធ​​​ផល​ការងារ​​ត្រួត​ពិ​និត្យ ឃ្លាំ​​មើល​របស់​បក្ស​​ ៦ ខែ​ដើម​ឆ្នាំ​ និង​ផ្សព្វ​​​​​ផ្សាយ​​ភា​រកិច្ច​​ការងារ ៦​ ខែ​ចុង​ឆ្នាំ​​ ២០២៣។ ស​មមិត្ត ត្រឹង​​​កឹម​​តូ សមា​ជិក​ការិ​យា​ល័យនយោបាយ លេ​ខា​​មជ្ឈិម​បក្ស ប្រធាន​​គណៈ​​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​​មជ្ឈិមបក្ស​​​​ធ្វើជា​អធិ​​បតី​សន្និ​​បាត​​ផ្សាយ​​បន្ត​ផ្ទាល់​​ជា​មួយ ​៦៩ មណ្ឌល​​ក្នុង​ទូ​ទាំង​ប្រ​ទេស។​

     អញ្ជើញ​ចូល​​រួម​នៅ​មណ្ឌល​​ផ្សាយបន្ត​​ផ្ទាល់​​​ខេត្ត​ត្រា​វិញ​​មាន​ស​មមិត្ត ឡឹម​មិញ​ដាំង អនុ​លេ​ខាបក្ស​ខេត្ត​ និង​​ថ្នាក់​ដឹកនាំ​​​​គណៈ​​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ គណៈ​​កម្មា​ធិការ​ត្រួត​ពិ​និត្យ ឃ្លាំមើល​​បណ្តាស្រុក ទី​ផ្សាររួម​ខេត្ត ទី​ក្រុង​ក្នុង​ខេត្ត។

បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់។ ហ្វិញណូយ

     គិត​តាំង​ពី​​ដើម​​ឆ្នាំ​​​មក​ដល់​ពេល​នេះ​ គណៈ​​កម្មា​ធិ​​ការ​​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​​​​ដំ​ណើរ​ការ​​​​ត្រួត​ពិ​និត្យ​​​អង្គការ​ចាត់តាំងបក្ស​​​បានជិត​ ១៩.៥០០​​ កន្លែង និង​បក្ខ​ជន​​ជាង​ ១០០.០០០ រូប​​​​​​ ឆ្លង​តាម​​នោះ​សន្និ​ដ្ឋាន​​​​អង្គការ​ចាត់តាំងបក្ស ​​ ៥០៥ ​កន្លែង និង​បក្ខ​ជន​​​ជាង​​ ១.៧០០ រូបមាន​ការ​បំ​ពាន​ មានគុណ​​វិ​បត្តិត្រូវអនុ​​វត្ត​​​ពិ​ន័យ​​អង្គ​ការចាត់តាំង​​បក្ស ​ ០៣​ កន្លែង និង​​បក្ខ​ជន ១៧​ រូប​​។ ទន្ទឹម​នឹង​នោះ គណៈ​​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំដាប់​ថ្នាក់​​ត្រួត​ពិនិត្យ​នៅ​ពេល​​​​មាន​សញ្ញា​​បំ​ពាន​​ចំ​ពោះ​អង្គ​ការ​ចាត់តាំងបក្ស​​ជាង ​​៩០០ ​កន្លែង​ និង​​បក្ខ​ជន​ជាង​ ៣.០០០​ រូប សន្និដ្ឋាន​​មាន​​អង្គ​ការ​​​ចាត់តាំងបក្ស​ជាង​ ៦៤៨ ​​កន្លែង និង​​បក្ខជន​ជិត ​​២.៥០០​​ រូប​​​មានការបំ​ពាន មានគុណ​​វិ​​បត្តិ។

     អំពីការអនុ​​វត្តន៍​ពិ​ន័យ​ ​​គណៈ​​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ ​​​និង​​សា​ខា​​បក្ស​​​​​​អនុ​​វត្តការ​​ពិ​ន័យ​​អង្គ​ការចាត់តាំង​បក្ស​​ ​​ ១៨២​ កន្លែង និង​​បក្ខ​ជន​ជាង​​ ៧.០០០​ រូប គណៈ​​កម្មា​ធិ​ការ​ត្រួត​ពិនិត្យ​​គ្រប់​លំ​ដាប់​ថ្នាក់​​​អនុ​​វត្ត​ពិន័យ​​អង្គ​ការ​ចាត់តាំងបក្ស ៩២​ កន្លែង និង​បក្ខ​ជន​ជិត​ ២.៩០០​ រូប​។ ខ្លឹមសារ​នៃ​ការ​បំ​ពាន​​ភាគ​​ច្រើន​គឺ​ចាត់តាំង​អនុ​វត្ត​លក្ខ​​ការណ៍​​ ​ប្រ​ជា​ធិ​បតេយ្យប្រ​មូល​ផ្តុំ​​ និង​​​​​បែបបទធ្វើការ អំ​ពី​ការងារ​កម្មា​ភិ​បាល ខ្វះ​ការ​ទទួល​ខុស​ត្រូវ បន្ធូរបន្ថយមិនយកចិត្តទុកដាក់ការដឹកនាំ ចង្អុលការ ខ្វះការត្រួតពិនិត្យ ស៊ើបអង្កេតទុក​​ឲ្យមាន​​​កើត​ឡើង​​ការ​បំ​ពាន​​​ក្នុង​ការ​គ្រប់​គ្រង ប្រើ​​ប្រាស់​​ដី​ធ្លី ធនធាន រ៉ែ ហិរញ្ញ​​វត្ថុ ទ្រព្យ​​សម្បត្តិ។ល។​ ក្នុង​ការ​ងារ​ឃ្លាំមើល ​គណៈ​​​កម្មា​ធិ​ការ​បក្ស​​គ្រប់​លំ​ដាប់​ថ្នាក់​​​​ឃ្លាំមើល​អង្គ​ការ​ចាត់តាំងបក្ស​ជាង ​​១២.៤០០​ កន្លែង និង​បក្ខជន​​ជាង​ ៤៤.៧០០​ រូប គណៈ​​​កម្មា​ធិ​ការ​បក្សត្រួតពិនិត្យ​​គ្រប់​លំ​ដាប់​ថ្នាក់​​ឃ្លាំ​​មើល​អង្គ​ការ​ចាត់តាំងបក្ស​​ជាង​ ៨.៩០០ ​កន្លែង និង​បក្ខ​ជន​ជាង​​ ១២.០០០ ​រូប។

     ដោយ​ឡែក​នៅនឹង​​ខេត្ត​ត្រា​វិញ ​​កន្លង​ហើយ​​​គណៈ​​អចិន្ត្រៃយ៍​​នៃ​គណៈ​​កម្មា​ធិការ​បក្ស​ខេត្តតែង​​​​​​យក​ចិត្ត​ទុក​​​ដាក់ដឹក​នាំ​​ ចង្អុល​ការគណៈ​​កម្មា​ធិការ​បក្ស អង្គ​ការ​ចាត់តាំងបក្ស គណៈ​​កម្មាធិការ​ត្រួតពិនិត្យ​គ្រប់​លំ​ដាប់​ថ្នាក់​ផ្សព្វ​ផ្សាយ ចាត់តាំងអនុ​វត្ត​ល្អ​ខ្លឹ​មសារ​​កម្ម​វិធី ផែន​ការ​ត្រួត​ពិនិត្យ ឃ្លាំ​​មើល​​​ដែល​​បាន​ដាក់​ចេញ។ ម្ចាស់​ការ​អនុ​វត្ត​​​ភា​​រកិច្ច​​ត្រួត​ពិនិត្យ ឃ្លាំ​​មើល​​​ជា​រឿយ​ៗ និងឯកទេស​បទ​​ចំ​ពោះ​អង្គ​ការចាត់តាំង​បក្ស​ បក្ខ​ជន។ ទន្ទឹម​នឹង​នោះចង្អុល​ការ​​ក្តាប់​ស្ថាន​ភាព ដោះ​ស្រាយ​​​​លិខិត​​​ប្តឹងតវ៉ា ថ្កោល​ទោស​ ទិតៀន​ ពិនិត្យ​វិនិច្ឆ័យ​ពិ​ន័យ​ម៉ឺងម៉ាត់​​ចំ​ពោះ​អង្គការចាត់តាំង​បក្ស បក្ខ​ជន​​​ដែលមាន​​​គុណ​វិបត្តិ​ បំ​ពានយ៉ាងត្រឹមត្រូវតាមសេចក្តីកំណត់។​​

     ចង្អុល​ការ​ភារកិច្ច​សំ​ខាន់​ៗ​​សម្រាប់​​ ០៦​ ខែ​ចុង​ឆ្នាំ​​​ ២០២៣ ប្រធាន​គណៈ​​កម្មា​ធិ​ការ​ត្រួត​ពិនិត្យ​​​មជ្ឈិម​​បក្ស ត្រឹង​​​កឹម​តូ សំណូមពរ​គណៈ​​កម្មា​ធិ​ការ​​បក្ស អង្គការចាត់តាំង​បក្ស គណៈ​​កម្មា​ធិការ​ត្រួត​ពិនិត្យ​​គ្រប់​លំ​​ដាប់​ថ្នាក់​គប្បីជ្រួតជ្រាបជ្រាលជ្រៅជាង​ទៀត​​ ដើម្បី​សា​មគ្គី​អនុ​​វត្ត​ភា​​រកិច្ច​ បន្ត​​លើក​កម្ពស់​ការ​យល់​ដឹង​ ភារកិច្ចទទួលបន្ទុក និង​​ចង្អុល​ការ​​​ថ្នាក់​ក្រោម​​អនុ​វត្ត​ការ​ងារ​ត្រួត​ពិ​និត្យ ឃ្លាំ​​មើល​​ដោយ​​ម្ចាស់​ការជា​ប្រ​ចាំ​ បន្ត​​ធ្វើ​សេ​​នាធិ​ការ​​​​កសាង សុ​ក្រឹតលទ្ធិគ្រប់គ្រងស្តីពី​​​​​ការងារ​​ត្រួតពិនិត្យ ឃ្លាំ​​មើល​​ធានា​វិទ្យាសាស្រ្ត ជិត​ស្និទ្ធសម​ស្រប​ជា​មួយ​​​លក្ខណៈ​​ជាក់​ស្តែង​ និង​​ផ្សព្វ​ផ្សាយ​​​​រចនាបទត្រួត​ពិ​និត្យ​​​សមត្ថកិច្ច ​​។ សកម្ម​​ធ្វើសេ​នា​ធិការ​​​ និង​​ចាត់តាំង​អនុ​វត្ត​​លើគ្រប់វិស័យនៃ​​បណ្តា​ភា​រកិច្ច​​ត្រឹមត្រូវតាមសេចក្តីកំណត់របស់លក្ខន្តិ​កបក្ស​ និង​ភារកិច្ច​ដែលគណៈ​​កម្មា​ធិ​ការ​បក្ស​​ប្រ​គល់ជូន​ អនុ​​វត្ត​​​ម៉ឺងម៉ាត់​សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្ស​​ស្តីពីការ​បង្ការ ប្រឆាំងអំពើ​ពុករ​លួយ អសកម្ម បន្តពង្រឹង និងលើកកម្ពស់គុណភាពកង​ជួរ​កម្មា​ភិ​បាល​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​​​គ្រប់លំដាប់ថ្នាក់​រឹងមាំ។ ទន្ទឹមនឹង​នោះ​​​​​បង្កើនការចង្អុល​ការ​​​ដើម្បី​​បង្ក​​ភាពវិវឌ្ឍន៍យ៉ាងសកម្ម ច្បាស់​​លាស់​ជាង​​ទៀត​​ក្នុង​ទូ​ទាំង​​ផ្នែក ជម្នះ​ស្ថាន​ភាព​​ជួយ​បិទ​បាំង យោគ​​យល់ គេច​វេះ​នៅ​តាម​មូលដ្ឋាន​ ស្ថា​ប័ន អង្គ​ភាព៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.