29/09/2020 13:23
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានជនបទនៅភូមិផ្នោរអម្ពរ។ រូបថតៈតូវៀង
សប្តាហ៍កន្លង តំណាងថ្នាក់ដឹកនាំសមាគមកសិករខេត្តត្រាវិញ អង្គភាពឧបត្ថម្ភនៅទីក្រុងហូជី មិញ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានសហការចាត់តាំងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ស្ពានជនបទនៅភូមិផ្នោរអម្ពរ ឃុំតឹបង៉ាយ ស្រុកទីវកឹង។
ស្ពាននេះបានកសាងដោយបេតុងឆ្អឹងដែក ប្រវែងគិតទាំងផ្លូវឡើងកាន់ស្ពានជិត ២០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ អាចទ្រទម្ងន់ ២,៥ តោន សរុបថវិកាកសាងជិត ២០០ លានដុង។ ប្រភពថវិកាអាស្រ័យគ្រួសារយុទ្ធជនពលី ត្រឹងវុាំងណេន (ធ្លាប់ហៅថា ត្រឹងក្វឹកថាំង) ឧបត្ថម្ភទាំងស្រុង។ យុទ្ធជនពលី ត្រឹងវុាំងណេន ជាអ្នកមានស្រុកកំណើតនៅភូមិផ្នោរអម្ពរ ឃុំតឹបង៉ាយ ជាវីរយុទ្ធជន ពលីក្នុងសម័យសង្រ្គាមប្រឆាំងអាមេរិករំដោះជាតិឆ្នាំ ១៩៧៥។ បច្ចុប្បន្ននេះ ប្រពន្ធនិងកូនៗរបស់គាត់កំពុងរស់នៅ និងប្រកបការងារនៅទីក្រុងហូជីមិញ។
នាឱកាសនេះ គ្រួសារយុទ្ធជនពលី ត្រឹងវុាំណេន នៅទាំងជូនអំណោយ ៥០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រនៅបណ្តាភូមិរបស់ឃុំតឹបង៉ាយ៕