10/01/2023 09:48
ជូនអំណោយដល់កម្មករដែលមានស្ថានភាពក្រលំបាក។ រូបថត៖ តូវៀង
កាលពីថ្ងៃទី ០៣ មករា តំណាងថ្នាក់ដឹកនាំសម្ព័ន្ធពលករខេត្ត និងសម្ព័ន្ធពលករស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយតេត ៥០ ចំណែករបស់សម្ព័ន្ធពលករខេត្តដល់កម្មករដែលមានស្ថានភាពក្រលំបាក។ អំណោយមួយចំណែកៗតម្លៃ ៥០០.០០០ ដុង។ ថវិកានោះ អាស្រ័យសម្ព័ន្ធពលករខេត្ត បំផុសចលនាបណ្តាអង្គការចាត់តាំង បុគ្គលចូលរួមវិភាគទាន។ ទន្ទឹមជាមួយនោះ ក្រុមហ៊ុនឯកជនភឿងតុងអាញ់នៅទាំងឧបត្ថម្ភអំណោយ ៣០ ចំណែក ដល់គ្រួសារដែលមានស្ថានភាពក្រលំបាកនៅទីប្រជុំជនកូវក្វាង អំណោយមួយចំណែកៗ មានតម្លៃ ៥០០.០០០ ដុង ដើម្បីជួយឲ្យបណ្ដាគ្រួសារ និងកម្មករមានលក្ខណៈអំណរនិទាឃរដូវទទួលបុណ្យតេតខាងមុខនេះ។
បានដឹងថា ក្នុងឱកាសបុណ្យតេតឆ្នាំនេះ សម្ព័ន្ធពលករខេត្ត និងសម្ព័ន្ធពលករស្រុកទីវកឹង នឹងបន្តជូនអំណោយបន្ថែមចំនួន ៣៦០ ចំណែកទៀតដល់កម្មករដែលមានស្ថានភាពក្រលំបាកនៅតាមក្រុមហ៊ុន អាជីវកម្មលើភូមិសាស្រ្តស្រុកទីវកឹង៕ តូវៀង-សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។