• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សន្និបាតអ្នករបាយការណ៍មជ្ឈិមខែមករា ឆ្នាំ២០២៥

21/01/2025 08:41

កាលពីថ្ងៃទី ១៦ ខែមករា គណៈឃោសនាអប់រំមជ្ឃិមបក្សចាត់តាំងសន្និបាតអ្នករបាយការណ៍ខែមករា ឆ្នាំ២០២៥ ដើម្បីផ្គត់ផ្គង់ព័ត៌មានព្រឹត្តិការណ៍ជូនកងជួរអ្នករបាយការណ៍ ឃោសនិកមូលដ្ឋាន និងកំណត់គោលដៅផ្សព្វផ្សាយនាពេលខាងមុខ។

 

     សន្និបាតបានចាត់តាំងដោយផ្ទាល់ និងផ្សាយបន្តផ្ទាល់នៅហាណូយ ២.៤០០មណ្ឌលទូទាំងប្រទេសដោយមានតំណាងជាង ៤៥.០០០ នាក់ចូលរួម។ សមមិត្ត ផាងស្វឹងធ្វី អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សធ្វើជាអធិបតីសន្និបាត។

ទិដ្ឋភាពអង្គសន្និបាតផ្សាយបន្តផ្ទាល់ត្រាវិញ។ ហុងញុង

     នៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត យឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត អ្នករបាយការណ៍ថ្នាក់មជ្ឈិមអង្គភាពខេត្តត្រាវិញ អ្នករបាយការណ៍ថ្នាក់ខេត្ត។

     ស្ថិតក្នុងសន្និបាតនេះ តំណាងបានផ្តល់ព័ត៌មានឯកទេសបទ“ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ព្យាករណ៍សភាពការណ៍ពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥”ផ្តល់ព័ត៌មានជាទិដ្ឋភាពទូទៅពីសភាពការណ៍ពិភពលោក សកម្មភាពកិច្ចការបរទេស និងភាពទំនាក់ទំនងការទូតរបស់បក្សនិងរដ្ឋឆ្នាំ២០២៤សេចក្តីព្រាងស្ថានភាពពិភពលោកនិងកិច្ចការបរទេសនិងភារកិច្ចការទូតឆ្នាំ២០២៥” លទ្ធផលលេចធ្លោមួយចំនួននៃការងារផ្សព្វផ្សាយផ្ទាល់មាត់ក្នុងឆ្នាំ២០២៤។

     អំពីការងារផ្សព្វផ្សាយក្នុងខែមករា ឆ្នាំ​២០២៥សមមិត្ត ផាងស្វឹងធ្វី បានស្នើដល់គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្ស និងអ្នករបាយការណ៍គ្រប់លំដាប់ថ្នាក់ធ្វើការផ្សព្វផ្សាយតាមសេចក្តីណែនាំលេខ ១៨៣-HD/BTGTW ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤របស់គណៈឃោសនាអប់រំមជ្ឈិមបក្ស។ទន្ទឹមនឹងនោះផ្សព្វផ្សាយអនុស្សាវរីយ៍ឆ្នាំទី៩៥ទិវាបង្កើតបក្សកុម្មុយនិស្ត​វៀត​ណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) ជំរុញការផ្សព្វផ្សាយបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី ១២។

     ផ្សព្វផ្សាយបណ្តាសកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងប្រសិទ្ធពរឆ្នាំថ្មីដល់ប្រជាជន កម្មាភិបាលបដិវត្តន៍ចាស់ព្រឹទ្ធាចារ្យ អ្នកម្តាយវៀតណាមវីរភាព និងអ្នកមានប្រជាប្រិយភាព បណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធ កងកម្លាំងប្រចាំការក្នុងបណ្តាថ្ងៃបុណ្យតេត ព្រំដែន កោះសមុទ្រ។ល។

     ជំរុញការចលនាផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីទម្លុះទម្លាយពង្រីកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។ បន្តជំរុញការផ្សព្វផ្សយសកម្មភាពត្រៀមបម្រុងនិងដំណើការចាត់តាំងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតលើកទី ១៤ របស់បក្ស។

     ក្នុងឱកាសនេះដែរ  គណៈឃោសនាអប់រំមជ្ឈិមបក្សជូនបណ្ណសរសើរដល់សមូហភាព ០៩ កន្លែង និងបុគ្គល ១១ រូបដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយផ្ទាល់មាត់ សកម្មភាពអ្នករបាយការណ៍ក្នុងឆ្នាំ ២០២៤។​  សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.