• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សន្និបាតសំណេះសំណាលជាមួយនឹងអ្នកជាប្រមុខបណ្តាអង្គការចាត់តាំងសាសនាលើភូមិសាស្ត្រខេត្តត្រាវិញ

24/10/2022 08:26

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយនឹងអ្នកជាប្រមុខបណ្តាអង្គការចាត់តាំងសាសនាលើភូមិសាស្ត្រខេត្តត្រាវិញ។ លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណ​សិរ្សមាតុ​ភូមិវៀតណាមខេត្តធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមមាន​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង តំណាងថ្នាក់ដឹកនាំ​មន្ទីរ គណៈ ផ្នែក បណ្តា​តំណាងថ្នាក់ដឹកនាំអង្គការចាត់តាំងសាសនា​លើភូមិសាស្ត្រខេត្ត។

     ក្នុងទូទាំងខេត្តមាន ០៩ សាសនា ក្នុង ០៩ ខែដើមឆ្នាំ ២០២២ បណ្តាអង្គការចាត់តាំងសាសនា អ្នកមុខអ្នកការ និងបរិស័ទបណ្តាសាសនាក្នុងខេត្តធ្វើសកម្មភាពត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ លក្ខន្តិកៈរបស់សាសនា ប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ បណ្តាសាសនា​សហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ និងបណ្តាមន្ទីរ គណៈ ផ្នែក បណ្តាអង្គការចាត់តាំងជា​សមាជិកចាត់តាំងពិធីមិទ្ទិញបាន ១០ លើកដូចជា៖ ទិវាបរិស្ថានពិភព​លោក ថ្ងៃទី ៥ ខែឧសភានៅនឹងបណ្តាមូលដ្ឋានភ្ជាប់ជាមួយនឹងតំបន់អាសយជនដែលមានមូលដ្ឋានសាសនាចូលរួមការពារបរិស្ថាន ទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួល ចូលរួមដាំដើមឈើពង្រាយ បៃតង ផ្កាគ្រប់ប្រភេទដើម្បីកសាងបណ្តាកំណាត់ផ្លូវភ្លឺ-ជ្រះ-ស្អាត។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងពិធីជួបជុំសំណេះសំណាលជាមួយនឹងបណ្តាអ្នកមុខអ្នកការបាន ០៤ លើក ដោយមានអ្នកមុខអ្នកការ ៧០ លើកនាក់ចូលរួម។ ចាត់តាំងទៅសួរសុខទុក្ខ ប្រសិទ្ធពរអ្នកមុខអ្នកការឆ្នើម អ្នកមានប្រជាប្រិយភាពក្នុងព្រះពុទ្ធសាសនាខ្មែរនាឱកាស បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា។

ទិដ្ឋភាពអង្គសន្និបាត។

      ស្ថិតនៅនឹងសន្និបាត មាន ០៧ យោបល់របស់តំណាងនៃបណ្តាអង្គការចាត់តាំងសាសនាពិភាក្សា ស្តីពីយុវជនជនជាតិចាមអនុវត្តកាតព្វកិច្ចយោធា បញ្ហាសន្និសុខ​បណ្តាញសង្គម បញ្ហាជនជាតិ សាសនានៅលើភូមិសាស្ត្រ ស្មារតីសាមគ្គី មនុស្សធម៌ស្ម័គ្រចិត្តរវាងបណ្តាសាសនា ការនាំចូល​វប្បធម៌ភណ្ឌ ព្រះពុទ្ធប្បដិមាពីក្រៅប្រទេសចូលមកវៀតណាម បណ្តា​សំណុំបែបបទទាក់ទិនដល់ដីធ្លីរបស់មូលដ្ឋានជំនឿសាសនា បង្កលក្ខណៈត្រៀមបម្រុងមហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក។ល។

      មានយោបល់សន្និដ្ឋានសន្និបាត លោកគាងបុណ្យសំណូមពរគណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បណ្តា​អ្នក​មុខអ្នកការ និងបរិស័ទសាសនាគប្បីបន្តផ្សព្វផ្សាយល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋដល់ប្រជាជន បរិស័ទ សកម្មអនុវត្តល្អបណ្តាសកម្មភាពបង្ការទប់ស្កាត់អាសន្ន​រោគជំងឺកូវីដ-១៩។ ឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដើម្បីចាត់​តាំងមហាសន្និបាតតំណាងកាតូលិកសាសនាខេត្តត្រាវិញ កសាង និងការពារមាតុប្រទេស អាណត្តិកាល ២០២២-២០២៧។ ចាត់តាំង​ទៅសួរសុខទុក្ខប្រសិទ្ធពរដល់អ្នកមុខអ្នកការ អង្គការចាត់តាំងសាសនា​នា​ឱកាសពិធីបុណ្យសំខាន់ៗរបស់សាសនា និងបង្កើនការងារ និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនឹងអ្នកមុខអ្នកការបណ្តាសាសនា ដើម្បីដោះស្រាយទាន់ពេលបណ្តាការងារទុក្ខលំបាក​ដើម្បីទុកឱ្យបណ្តាសកម្មភាពជំនឿសាសនាប្រតិបត្តិល្អតាមសេចក្តីកំណត់របស់ច្បាប់៕

ប្រែសម្រួល៖រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.