23/07/2021 08:59
ក្នុងអង្គសន្និបាត តំណាងបានស្តាប់សេចក្តីរបាយការណ៍ ត្រួសត្រាយជាបន្ទាន់ពីលទ្ធផលសន្និបាតលើកទី ៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ហិរញ្ញវត្ថុជាតិ វិនិយោគសាធារណៈ រយៈពេលមធ្យមដំណាក់កាល ០៥ ឆ្នាំ (២០១៦-២០២០) និងបម្រុងផែនការ ០៥ ឆ្នាំ ២០២១-២០២៥ ដោយមានភាគកម្រិតមួយចំនួន៖ សន្ទុះកំណើន GDP ជាមធ្យម ក្នុង ០៥ ឆ្នាំ ប្រមាណពី ៦,៥-០៧% បំពេញរបស់ទិន្នផលនៃបណ្តាកត្តាចម្រុះ (TFP) ចូលទៅក្នុងសន្ទុះកំណើនសម្រេចប្រមាណ ៤៥% ចំ ណាយលើសចំណូលថវិការដ្ឋជាមធ្យម ៣,៧% GDP អត្រាគ្រួសារក្រីក្រតាមសម្បទាពហុសណ្ឋានក្នុងមួយឆ្នាំថយចុះពី ០១-១,៥% អត្រាចូលរួមគាំពារសុខាភិបាលសម្រេច ៩៥% នៃចំនួនប្រជាជន អត្រាព្រៃឈើគ្របដណ្តប់លំ នឹងនៅកម្រិត ៤២%។ល។
ទន្ទឹមនឹងនោះថ្នាក់ដឹកនាំគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានជូនព័ត៌មានឯកទេសបទស្ដីពី “ស្ថានភាពពិភពលោក និងកិច្ចការធ្វើសកម្មភាពបរទេសរបស់បក្ស រដ្ឋ ក្នុងរយៈកាល ០៦ ខែដើមឆ្នាំ ព្យាករណ៍ស្ថានភាពពិភពលោក និងគោលដៅភារកិច្ចសំខាន់ៗរបស់កិច្ចការបរទេស ០៦ ខែចុងឆ្នាំ ២០២១” ក៏ដូចជាជូនព័ត៌មានអំពីស្ថានភាពបង្ការ ទប់ស្តាត់អាសន្នរោគជំងឺកូវីដ ១៩ ក្នុងប្រទេស និងពិភពលោក។
ថ្លែងយោបល់ក្នុងសន្និបាត លោកផាងស្វឹងធ្វីបានសង្កត់ធ្ងន់ថា៖ នៅពេលខាងមុខ បណ្តាផ្នែក បណ្ដាថ្នាក់ គប្បីផ្តុំកម្លាំងអនុវត្ត “គោលដៅផ្ជិត” គឺបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ផង និងស្ដារឡើងវិញការពង្រីកសេដ្ឋកិច្ច-សង្គមផង ប៉ុន្តែយោងតាមស្ថានភាពជាក់ស្តែង ដើម្បីជ្រើសរើសអាទិភាព ធានាជីវភាព សុខភាព អាយុជីវិតរបស់ប្រជាជន។ ផ្តាច់ប្តូរក្នុងការផ្សព្វផ្សាយបណ្តាវិធីសាស្រ្តបង្ការទប់ស្តាត់អាសន្នរោគជំងឺ តាមគោលលំនាំ “៥K+វាក់សាំង” និងអនុវត្តបច្ចេកវិទ្យាយ៉ាងម៉ត់ចត់ ទូលំទូលាយ ប្រញាប់ផ្សព្វផ្សាយយុទ្ធសាស្ត្រវាក់សាំងទូទៅ មានប្រសិទ្ធភាព ចាត់តាំងចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ដើម្បីឆាប់សម្រេចធន់នឹងជំងឺក្នុងសហគមន៍នៅចុងឆ្នាំ ២០២១ ដើមឆ្នាំ ២០២២។ សិក្សាស្រាវជ្រាវ រួចកសាងកម្មវិធីស្ដារឡើងវិញ និងពង្រីកសេដ្ឋកិច្ចទទួលបានលទ្ធផលខ្ពស់៕
ប្រែសម្រួល៖សុខា