• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សន្និបាតផ្សាយបន្តផ្ទាល់ស្ដីពីការរកទីផ្សារលក់ផលិតផល ជំរុញនីហរ័ណកសិផល ជលផលនៅតំបន់ណាមបូ និងតីង្វៀង

17/08/2021 08:34

សប្តាហ៍កន្លង លោកង្វៀងហុងយៀង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស​ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ស្ដីពីការរកទីផ្សារលក់ផលិតផលជំរុញនីហរ័ណកសិផល ជលផលនៅតំបន់ណាមបូ​ និងតីង្វៀងឆ្នាំ ២០២១។ ចូលរួមនៅខេត្តត្រាវិញ មានលោកលឺវវ៉ាំងញ៉ាញ់ នាយករងមន្ទីរឧស្សាហពាណិជ្ជកម្ម រួមជាមួយតំណាងបណ្តាមន្ទីរ បណ្តាផ្នែកខេត្តដែលពាក់ព័ន្ធ។

ក្នុងអង្គសន្និបាត បណ្តាខេត្ត ទីក្រុងក្នុងទូទាំងប្រទេសបានឧទ្ទេសនាមបណ្តាកន្លែងទំនាក់ទំនងផ្គត់ផ្គង់កសិផល​ ជលផលរបស់មូលដ្ឋានដើម្បីចងសម្ព័ន្ធជាមួយបណ្តាអ្នកចែកចាយ អាជីវកម្មប្រមូលទិញ​ នីហរ័ណ អាហរ័ណ។ ដោយឡែកខេត្តត្រាវិញ បានពិនិត្យរួចណែនាំអាជីវកម្ម ៣០៧ កន្លែងតាមដានព័ត៌មានលើផែនទី រួមរស់សុវត្ថិភាពជាមួយអាសន្នរោគជំងឺកូវីដ‑១៩ ដើម្បីអនុវត្តបណ្តាវិធានការសុវត្ថិភាពអំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ មូលដ្ឋានម្ចាស់ការធានាការងារដឹកជញ្ជូនមុខទំនិញ ប៉ុន្តែត្រូវរក្សាការអនុវត្តម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់អំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ អនុវត្តព្រមៗគ្នាការបត់បែងផ្លូវដឹកជញ្ជូន ចំពោះបណ្តាផលិតផលចាំបាច់ ផលិតផលកសិផលដែលតម្រូវការប្រើប្រាស់នៅបណ្តាខេត្ត ទីក្រុង។ អនុវត្តការលំនឹងទីផ្សារមុខទំនិញ លំនឹងតម្លៃបណ្តាមុខទំនិញចាំបាច់បម្រើក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ឆ្លើយតបតម្រូវការរបស់ប្រជាជនជាមួយទឹកប្រាក់សរុប ១៧០,៤៩ ពាន់លានដុង។ ផ្សព្វផ្សាយឧទ្ទេសនាមផលិតផលរបស់មូលដ្ឋាន អនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចតាមប្រព័ន្ធប្រៃសណីយ៍ Viettel ត្រាវិញ (Voso.vn) ក្រុមហ៊ុនចំកាតឯកជន Shopee, ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាសាងដ ក្រុមហ៊ុន ភាគហ៊ុន Tiki។ ផ្សព្វផ្សាយចងសម្ព័ន្ធទីផ្សារលក់ចេញផលិតផលនៅបណ្តាទីផ្សារទំនើប៖ បាច់ហ្វាសាញ់ តឺស៊ើង Go, Co.opmart។ ឆ្លងតាមនោះបានចុះកិច្ចសន្យា ៣៧ ច្បាប់ (ផ្លែមៀន ស្រកានាគ ក្រូចត្លុង ផ្លែឈើគ្រប់ប្រភេទ សណ្តែកដី គ្រំ​ បង្កងជើងស ម្ទេសស្នែងក្របី)។ បណ្តាផលិតផលចងសម្ព័ន្ធច្រកចេញក្នុងរយៈកាលខាងមុខរួមមាន ១០​ មុខ៖ បង្កង ដំឡូងម៉ី​ ពោត ខ្ទឹមក្រហម ឪឡឹក សណ្តែកដី ក្រូចពោធិ៍សាត់ ស្វាយ ក្រូចត្លុង ម្ទេស។)

ថ្លែងយោបល់ក្នុងអង្គសន្និបាត លោកង្វៀងហុងយៀង​ចង្អុលការ នៅពេលខាងមុខនេះ​ បណ្តាមូលដ្ឋាន ផ្តុំទៅលើបណ្តាវិធីសាស្រ្ត៖ ជំរុញការពង្រីកទីផ្សារនៅក្រុងខេត្ត នេះជាភារកិច្ចមួយមានតួនាទីសំខាន់ រួមចំណែកជំរុញពាណិជ្ជកម្មមុខទំនិញកសិផល ជលផលនៅក្នុងប្រទេស ឈានដល់ការបើកទូលាយទីផ្សារ នៅក្រៅប្រទេស។ ជំរុញបច្ចេកវិទ្យាមធ្យោបាយ ពង្រឹងនិងបើកទូលាយបណ្តាទីផ្សារប្រវេណី ចងសម្ព័ន្ធជាមួយបណ្តាទីផ្សារថ្មីដូចជាអាស៊ីអាគ្នេយ៍។​ ក្នុងដំណាក់កាលអនុវត្តគប្បីដាក់គោលដៅនីហរ័ណជាសំខាន់ក្នុងការបើកទូលាយទីផ្សារជាច្រើន ដើម្បីឆ្លងកាត់អាសន្នរោគជំងឺកូវីដ‑១៩ មិនគប្បីផ្អែកទៅលើចំពោះតែទីផ្សារណាមួយបណ្ដាលឲ្យជះឥទ្ធិពលដល់ដំណាក់កាលលក់ចេញរបស់មុខទំនិញ។ លើកទឹកចិត្តបណ្តាមូលដ្ឋានគប្បីផលិតតាមគម្រោងផែនការចាត់តាំងឡើងវិញការផលិត ត្រួតពិនិត្យម៉ត់ចត់ពេលប្រមូលផល​ និងបញ្ចូលកញ្ចប់ទំនិញ។ល។ ដើម្បីជំរុញពាណិជ្ជកម្មច្រកចេញកសិផល ជលផលដល់រដូវប្រមូលផល ដោយមានចំនួនច្រើនរបស់បណ្ដាមូលដ្ឋាននៅតំបន់ណាមបូ និងតីង្វៀង ក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ‑១៩ កំពុងរាតត្បាតស្មុគស្មាញ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.