02/03/2021 09:34
សន្និបាតផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ ។ រូបថត៖ គីមឡង
អញ្ជើញចូលរួមសន្និបាតមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មានតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មការបោះឆ្នោតខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តា មន្ទីរ គណៈ ផ្នែកខេត្ត ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តមានតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនស្រុក គណៈកម្មាធិការប្រជាជន គណៈកម្មការបោះឆ្នោត គណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមបណ្តាស្រុកទីផ្សាររួមខេត្ត ទីក្រុង លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការប្រជាជន ប្រធានគណៈកម្មការបោះឆ្នោតបណ្តាឃុំ ទីប្រជុំជន សង្កាត់។
ស្ថិតនៅនឹងសន្និបាត តំណាងក្រសួកមហាផ្ទៃ គណៈចាត់តាំងមជ្ឈិមការិយាល័យក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អធិប្បាយបណ្តាខ្លឹមសារ ឯកសារស្តីអំពីការងារបោះឆ្នោតចាត់តាំង និងធ្វើសកម្មភាពរបស់បណ្តាអង្គការចាត់តាំងទទួលបន្ទុកបោះឆ្នោតនៅមូលដ្ឋាន មុខជំនាញការងារចាត់តាំងបោះឆ្នោត (ការបត់បែងទីកន្លែងបោះឆ្នោត ធុងឆ្នោត ទទួលយកឯកសារទាក់ទិនដល់ការងារបោះឆ្នោតរបស់ក្រុមបោះឆ្នោត បណ្តាការងារ ត្រូវអនុវត្តមុន ក្នុងថ្ងៃបោះឆ្នោតរបស់ក្រុមបោះឆ្នោត ទូទាត់បញ្ជីត្រួតពិនិត្យ និងបែងប្រភេទសន្លឹកឆ្នោត រាប់ពិនិត្យចំនួនសន្លឹកឆ្នោតបោះសម្រាប់ បេក្ខភាពគ្រប់រូប បិទបោះត្រា និងគ្រប់គ្រងសន្លឹក ឆ្នោតក្រោយពីបានរាប់រួច របបព័ត៌មាន របាយ ការណ៍ បណ្តាបាតុភូតអាចនឹងមានកើតឡើងនៅមុន ក្នុង និងក្រោយថ្ងៃបោះឆ្នោត។ល។) ណែនាំ របស់ក្រុមប្រឹក្សាបោះឆ្នោតជាតិស្តីអំពីតារាងបំពេញមួយចំនួនដែលទាក់ទិនដល់ការបោះឆ្នោត ចំណុចថ្មីមួយចំនួនរបស់សេចក្តីណែនាំលេខ ៣៦-HD/ BTCTW ចុះថ្ងៃទី ២០ មករាឆ្នាំ ២០២១ របស់គណៈចាត់តាំងមជ្ឈិមណែនាំការងារបេក្ខភាពតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ការចាត់តាំង បណ្តាសន្និបាតយកយោបល់ម្ចាស់ឆ្នោតនៅនឹងកន្លែងស្នាក់នៅសន្និបាតថ្នាក់ដឹកនាំស្ថាប័នឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងរដ្ឋ សភានីតិកាលទី ១៥ តំ ណាងក្រុបក្រឹក្សាប្រជាជន។ល។
ស្ថិតនៅនឹងសន្និបាត បណ្តាមូលដ្ឋានចូលរួមពិភាក្សា អធិប្បាយអំពីបណ្តាការលំបាក ជំពាក់វាក់វិនក្នុងការងារបោះឆ្នោត ដើម្បីបណ្តាអង្គភាព មានការទាក់ទិនមានការដោះស្រាយផ្ទាល់។ ចំពោះករណីខ្លឹមសារណាហួសពីសមត្ថភាព ក្រសួងមហាផ្ទៃ កត់ត្រារបាយការណ៍ជូនស្ថាប័នមាន សមត្ថកិច្ចឆ្លើយជូនបណ្តាមូលដ្ឋានដោយឯកសារ។
មានយោបល់ក្នុងសន្និបាតនេះ សមមិត្តឡេវិញតឹង បានសង្កត់ធ្ងន់ថា៖ការបោះឆ្នោតតំណាងរដ្ឋ សភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រ ជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦ បានប្រព្រឹត្តឡើងនៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ គឺជាប្រឹត្តិការណ៍នយោបាយយ៉ាងសំខាន់ គឺជាការប្រជុំជីវភាពនយោបាយយ៉ាងទូលំទូលាយសម្រាប់ប្រជាជនអនុវត្តសិទ្ធិធ្វើម្ចាស់ ដោយឆ្លងតាមការជ្រើសរើសបោះឆ្នោត បណ្តាអ្នកឆ្នើម ស័ក្តិសមជាតំណាងឲ្យឆន្ទះសេចក្តីប្រាថ្នា របស់ប្រជាជនគ្រប់ជាន់ថ្នាក់ចូលរួមជាតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ដើម្បីទុកឲ្យការបោះឆ្នោតសម្រេចបានលទ្ធផល ខ្ពស់ សំណូមពរក្រោយពីសន្និបាតនេះ បណ្តាមូលដ្ឋានគប្បីប្រញាប់អនុវត្តល្អបណ្តាកិច្ចការមាន ទិសសណ្ឋានជាមួយនឹងគោចរណ៍ដើម្បីដាក់ចេញ ដំណាក់កាលផ្សព្វផ្សាយអនុវត្ត ប្រសិនបើមានការទុក្ខលំបាក ជំពាក់វាក់វិនគប្បីរបាយការណ៍ទាន់ពេលដល់ថ្នាក់ដែលមានសមត្ថកិច្ចពិនិត្យដោះស្រាយ។ គណៈកម្មាធិការបក្ស រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់បង្កើនការដឹកនាំចង្អុលការផ្សព្វផ្សាយអនុវត្តហ្មត់ចត់ត្រឹមត្រូវលើបណ្តាចំណុចការងារ ដើម្បីទុកឲ្យការបោះឆ្នោតបានប្រព្រឹត្តិទៅដោយស្រួលនិងសម្រេចជោគជ័យ៕
ប្រែសម្រួល៖ រតនា