• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយការងារជនជាតិ

06/07/2022 14:09

កាលពីថ្ងៃទី ២៩ ខែមិថុនា គណៈកម្មាធិការជនជាតិចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ទូទាំងប្រទេសបូកសរុបលទ្ធផល វាយតម្លៃអំពីការងារជនជាតិ ០៦ ខែដើមឆ្នាំ ផ្សព្វផ្សាយការងារ ០៦ ខែចុងឆ្នាំ ២០២២។ លោកហូវអាលិន សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្តី្រ ប្រធានគណៈកម្មាធិការជនជាតិធ្វើជាអធិបតីសន្និបាត។

សន្និបាតផ្សាយបន្តផ្ទាល់ជាមួយនឹងមណ្ឌលរបស់ ៥៣ ខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានលោក គាងនិញ ប្រធានគណៈជនជាតិខេត្ត បណ្តាអនុប្រធានគណៈជនជាតិខេត្ត ហាថាញស៊ើង និងថាច់មុនី រួមជាមួយនឹងតំណាងការិយាល័យជនជាតិបណ្តាស្រុក ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរហិរញ្ញវត្ថុ មន្ទីរអប់រំ-បណ្តុះបណ្តាល។

បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់។ រូបថត៖ ហ៊ឺវហ្វេ

ក្នុង ០៦ ខែដើមឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រតំបន់ជនជាតិ​ភាគតិច និងតំបន់ភ្នំមានការវិវឌ្ឍន៍យ៉ាងសកម្ម សុខុមាលភាពសង្គមបានធានា។ ក្នុងទូទាំងប្រទេសមានឃុំតំបន់ជនជាតិភាគតិច និងតំបន់ភ្នំចំនួន ៣.៤៣៤ ឃុំ (តំបន់ទី ១ មានឃុំចំនួន ១.៦៧៣ ឃុំ តំបន់ទី ២ មានឃុំចំនួន ១.៥៥១ ឃុំ) គិតតាំងពីឆ្នាំ ២០២១ បណ្តាកម្មវិធីគោលនយោបាយជនជាតិតែងបានរួមបញ្ចូលទៅក្នុងកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ ឆ្លងតាមនោះ មាន ៥៥ គោលនយោបាយជនជាតិបានផ្សព្វផ្សាយ ក្នុងនោះមាន ១៩ ខេត្តមានគោលនយោបាយលក្ខណៈពិសេសដោយឡែក។ ឧបត្ថម្ភទូរស័ព្ទឈ្លាសវៃដល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចបាន ២.០០០ គ្រឿង ចាត់តាំងថ្នាក់បណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹងអំពីការងារជនជាតិបាន ៤០ ថ្នាក់។ ប្រើប្រាស់ខ្ទង់ជំនួយដោយមិនសងមកវិញពីមូលនិធិដៃគូអប់រំទូទាំងពីភពលោក GPE បាន ១៧,៥ លានដុល្លារ និងបុលអាទិភាពពី WB ឧបត្ថម្ភថវិកាកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ បាន ១៥០ លានដុល្លារ។

ដោយឡែកខេត្តត្រាវិញ មានគោលនយោបាយ ០៣ ដែលបានផ្សព្វផ្សាយ (សកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ សកម្មភាពរបស់សមាគមសង្គ្រោះចិនទីក្រុងត្រាវិញ គោលនយោបាយឧបត្ថម្ភអំណោយដល់បណ្តាមុខសញ្ញានាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០២២)។ អំពីការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១២/២០១៨/QĐ-TTg​ ចុះថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​ស្តីពី​ការសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិ​ភាគតិចនាឱកាសបុណ្យតេតញ៉ឹមយ៉ឹង បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរចំនួន ៤៧០ លើកនាក់។ ចាត់តាំងសន្និបាតហ្វឹកហាត់ ផ្តល់ព័ត៌មានបាន ០៨ លើកដោយមានអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចចំនួន ៤០៩ នាក់ចូលរួម។ ផ្តើមពីប្រភពទុន ( ០៩ ពាន់លានដុង) ជំនួយពី ODA ដោយមិនសងមកវិញរបស់រដ្ឋាភិបាលអៀរឡង់បានផ្សព្វផ្សាយនៅ ០៤ ស្រុកគឺយ្វៀងហាយ ថ្កូវ កូវង៉ាង និងចូវថាញ់។ល។

ក្នុង ០៦ ខែចុងឆ្នាំ ២០២២ បន្តអនុវត្តល្អបណ្តាសារាចរ សេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល បណ្តាឯកសារចង្អុលការ បញ្ជាការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដែលមានការទាក់ទិនដល់ការងារជនជាតិ។ ចាត់តាំងអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១ ឆ្នាំ ២០២១-២០២៥ ពិនិត្យឡើងវិញបណ្តាគោលនយោបាយជនជាតិដែលអនុវត្តក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ចាត់តាំងស្ងើចសរសើរអ្នកមានប្រជាប្រិយភាព ឥស្សរជន និងអាជីវករឆ្នើមជាជនជាតិភាគតិចទូទាំងប្រទេសលើកទី ២។ ស្ងើចសរសើរដល់សិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើមឆ្នាំ ២០២២ (លើកទី ៩)។ បង្កើនការងារផ្សព្វផ្សាយ អប់រំច្បាប់ក្នុងតំបន់ជនជាតិភាគតិច៕

ប្រែសម្រួល៖រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.