03/11/2022 16:09
ចូលរួមក្នុងមហាសន្និបាតនៅមានមណ្ឌលផ្សាយបន្ត ២៥៥ កន្លែង (ខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង) ក្នុងទូទាំងប្រទេស ដោយមានតំណាងប្រមាណ ៨.០០០ នាក់។ នៅមណ្ឌលខេត្តត្រាវិញ សមមិត្ត ង្វៀងវ៉ាំងយ៉ុង - សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ប្រធានសមាគមកសិករខេត្ត ប្រធានសមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួម។
បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្ត ផាមតៀងណាមបានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២៣ នឹងប្រព្រឹត្តឡើងមហាសន្និបាតសមាគមកសិករគ្រប់លំដាបថ្នាក់ និងមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៨ អាណត្តិកាល ២០២៣-២០២៨ នេះជាព្រឹត្តិការណ៍នយោបាយមានតួនាទីសំខាន់របស់វណ្ណៈកសិករ និងអង្គការចាត់តាំងសមាគមកសិករវៀតណាម។
ក្នុងមហានសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៣-២០២៨ សមាគមកសិករវៀតណាមសំណូមពរផ្សព្វផ្សាយ និងអនុវត្តខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធដូចជា៖ ការកសាងឯកសារ គោលដៅ ភារកិច្ច ដំណោះស្រាយ ស្តីពីការងារសមាគម និងចលនាកសិករក្នុងអាណត្តិកាលខាងមុខនេះ។ ពិភាក្សាយោបល់ រួមមតិក្នុងឯកសារថ្នាក់លើ។ អំពីរចនាសម្ព័ន្ធ ធានាអត្រានារីចូលរួមក្នុងសមាជិកគណៈប្រតិបត្តិការ សមាជិកគណៈអចិន្ត្រៃយ៍ ក្នុងនោះថ្នាក់ខេត្ត ២៥% ថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងមូលដ្ឋាន ២០% ឡើងទៅ។ ខិតខំ ក្នុងសមាជិកគណៈអចិន្ត្រៃយ៍សមាគមកសិករបណ្តាខេត្ត ទីក្រុងត្រូវមានកម្មាភិបាលជានារី។ ចំពោះតំបន់ជនរួមជាតិភាគតិច និងតំបន់ជនរួមជាតិកាន់សាសនា គប្បីមានសមាជិកគណៈប្រតិបត្តិការជនរួមជាតិភាគតិច អ្នកកាន់សាសនា សមស្របជាមួយចំណុចពិសេសរបស់ភូមិភាគនីមួយៗ។ ជាពិសេស ចំពោះតួលេខសមាជិកគណៈប្រតិបត្តិការ ក្នុងអាណត្តិកាល ២០២៣ - ២០២៨ កាត់បន្ថយតិចបំផុត ០៥ នាក់ ប្រៀបជាមួយអាណត្តិកាល ២០១៨ -២០២៣ (ថ្នាក់មូលដ្ឋានមានសមាជិកប្រតិបត្តិការមិនច្រើនជាង ១៧ នាក់ ថ្នាក់ស្រុកមិនច្រើនជាង ៣៣ នាក់ ថ្នាក់ខេត្តមិនច្រើនជាង ៤៣ នាក់)។
អំពីចំនួនបទបែងដែលចូលរួមក្នុងមហាសន្និបាត ថ្នាក់មូលដ្ឋានមានសមាជិកតិចជាង ២.០០០ នាក់ ប្រមូលតំណាងចូលរួមមហាសន្និបាតមិនច្រើនជាង ១០០ នាក់។ សមាគមដែលមានសមាជិកពី ២.០០០ នាក់ឡើងទៅ ប្រមូលតំណាងចូលរួមមិនច្រើនជាង ១២០ នាក់។ ថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុងដែលមានមូលដ្ឋានសមាគមតិចជាង ១៥ កន្លែង ប្រមូលតំណាងចូលរួមមិនច្រើនជាង ១៥០ នាក់ ពី ១៥ មូលដ្ឋានឡើងទៅប្រមូលតំណាងមិនច្រើនជាង ២០០ នាក់។ ថ្នាក់ខេត្តប្រមូលតំណាងមិនច្រើនជាង ៣០០ នាក់។
មហាសន្និបាតតំណាងសមាគមកសិករនៅមូលដ្ឋានអនុវត្តសម្រេចក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ថ្នាក់ស្រុកអនុវត្តសម្រេចក្នុងត្រីមាសទី ២ ឆ្នាំ ២០២៣ ថ្នាក់ខេត្តអនុវត្តសម្រេចក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣។ មហាសន្និបាតតំណាងសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៨ នឹងបានចាត់តាំងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។