• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សន្និបាតប្ដូរវេនការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣

04/04/2023 13:00

កាលពីថ្ងៃទី ២៩ ខែមីនា នៅស្រុកកូវកែ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតប្ដូរវេនលើកទី ១ ការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣។ សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួមធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតនៅទាំងមានសមមិត្តយឿងធីង៉ុកថើ សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកកូវកែ ថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្ត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកកូវកែ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាឃុំ សង្កាត់ ទីប្រជុំជន និងប្រធានគណៈការងាររណសិរ្សនៃភូមិ អនុសង្កាត់មួយចំនួនក្នុងខេត្ត។

    

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្រគល់សិទ្ធិឲ្យផ្តួចផ្ដើមចាត់តាំងសន្និបាតប្ដូរវេនលើកទី ២ ឆ្នាំ ២០២៣ ដល់គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ។ រូបថត៖ ស៊ើងតៀង

     ថ្លែងយោបល់បើកសន្និបាត សមមិត្តង្វៀងវ៉ាំងត្រៀកបានសង្កត់ធ្ងន់ថា៖ ជាមួយបធានបទ “ស្ថានភាព និងវិធីសាស្រ្តលើកកម្ពស់គុណភាពប្រជុំជីវភាពគណៈការងាររណសិរ្ស” សន្និបាតប្ដូរវេននេះគឺដើម្បីផ្ដោះប្តូរបទពិសោធន៍ជាក់ស្ដែងក្នុងការអនុវត្តន៍ចាត់តាំងប្រជុំជីវ ភាពតាមពេលកំណត់របស់គណៈការងាររណសិរ្សនៅភូមិ អនុសង្កាត់។ ឆ្លងតាមរយៈ នោះ ដាក់ចេញវិធីសាស្រ្តជម្នះចំណុចខ្សោយ លំបាកក្នុងពេលកន្លង និងលើកកម្ពស់ជាងទៀតគុណភាពប្រជុំជីវភាពគណៈការងាររណសិរ្សភូមិ អនុសង្កាត់នៅពេលខាងមុខ។ ជា ពិសេសគឺជម្នះចំណុចអន់ខ្សោយក្នុងការអនុវត្តន៍សេចក្ដីកំណត់លេខ ៧៨៤-QĐ/TU ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីការគណៈកម្មាធិ ការបក្ស ថ្នាក់ដឹកនាំគណៈប្រជាចលនា រណសិរ្សមាតុភូមិ អង្គការចាត់តាំងមហាជនគ្រប់លំដាប់ថ្នាក់ចូលរួមប្រជុំជីវភាពតាមកំណត់និងថ្ងៃប្រជុំជីវភាពតាមកំណត់នៅតាមបណ្ដាសាខាបក្ស ក្រុម សាខាសមាគម រួមចំណែកអនុវត្តល្អគោលលំនាំសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍” និងសេចក្ដីសម្រេចចិត្តលេខ ១៣- QĐ/TU ចុះថ្ងៃទី ០៥ សីហា ឆ្នាំ ២០២២ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីលើកកម្ពស់លទ្ធភាពធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្ដាអង្គការចាត់តាំងនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្រាវិញដល់ឆ្នាំ ២០២៥។

     បច្ចុប្បន្ននេះ ទូទាំងខេត្តមាន ៧៥៦ គណៈការងាររណសិរ្ស ដោយមានសមាជិកចំនួន ៦.៨០១ នាក់។ គណៈការងាររណសិរ្សនៅភូមិ អនុសង្កាត់បានសកម្មផ្សព្វផ្សាយ ចកនា ប្រជាជនអនុវត្តមានប្រសិទ្ធភាពបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ និងបណ្ដាចលនា៖ “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” បន្ថយភាពក្រីក្រស្ថិរភាព ចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី” ចលនា “ទូទាំងប្រជាជនចូលរួមការការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី” អនុវត្តល្អការងារសុខុមាលភាពសង្គម បង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ល។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ៦៣២/៦៤១ ភូមិជនបទថ្មី ១១៤/១១៥ អនុសង្កាត់វប្បធម៌។

     ក្នុងអង្គសន្និបាត បណ្ដាតំណាងបានផ្ដុំពិភាក្សាខ្លឹមសារជាច្រើនទាក់ទងដល់សកម្មភាពរបស់គណៈការងាររណសិរ្សភូមិ អនុសង្កាត់ ដូចជា៖ ការចាត់តាំងប្រជុំជីវភាព ស្ថានភាព អនុវត្តសេចក្ដីណែនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តស្ដីពីការក្រើនរំលឹកក្នុងការប្រជុំជីវភាពជាមួយសាខា ក្រុមសមាគម ក្រើនរំលឹកក្នុង ការប្រជុំជីវភាពគណៈការងាររណសិរ្ស ការដឹកនាំរបស់គណៈកម្មាធិការបក្ស របស់គណៈ អចិន្រ្តៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់លើចំពោះការចាត់តាំងប្រជុំជីវភាពរបស់គណៈការងាររណសិរ្សភូមិ អនុសង្កាត់ក្នុងពេលកន្លង បណ្ដាបញ្ហាដែលនៅជួ បការលំបាក ជាប់ជំពាក់ក្នុងដំណាក់កាលចាត់តាំងប្រជុំជីវភាពរបស់គណៈការងាររណ សិរ្ស។ល។

     ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាពធ្វើសកម្មភាពរបស់គណៈការងាររណសិរ្ស ភូមិ អនុសង្កាត់ក្នុងពេលខាងមុខ សមមិត្តង្វៀងវ៉ាំងត្រៀកបានស្នើឲ្យគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ គណៈការងាររណសិរ្សភូមិ អនុសង្កាត់បន្តយល់ដឹងជ្រៅជ្រះនិងគ្រប់គ្រាន់ជាងទៀតអំពីតួនាទីរបស់គណៈការងាររណសិរ្សភូមិ អនុសង្កាត់។ បង្កើនការដឹកនាំរបស់គណៈកម្មាធិការបក្សចំពោះកម្មាភិបា លគណៈការងាររណសិរ្ស។ បន្តពង្រឹង និងរៀបចំអង្គការចាត់តាំងគណៈការងាររណសិរ្ស នៅភូមិ អនុសង្កាត់ធានាឲ្យគ្រប់ចំនួនតាមការកំណត់។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តកសាងផែនការចាត់តាំងហ្វឹកហាត់ បំពាក់បំប៉នចំ ណេះដឹងថ្មី ស្ថានភាពថ្មីជូនកម្មាភិបាលបំពេញការងាររណសិរ្សនៅមូលដ្ឋាន។ បន្តផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋដល់ប្រជាជនគ្រប់ជាន់ស្រទាប់។ ម្ចាស់ការក្ដាប់ស្ថានភាពសតិអារម្មណ៍ មតិសង្គមក្នុងប្រជាជន បំផុតគឺស្ថានភាពក្នុងជនជាតិ សាសនាដើម្បីផ្សព្វផ្សាយ ចលនា កំណត់ទិសដៅមតិសង្គម ជៀសវាង កុំឲ្យកើតចំណុចក្ដៅអំពីសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ ចាត់តាំងទៅសួរសុខទុក្ខ លើកទឹកចិត្តដល់សមណស័ក្ដិ អ្នកមុខអ្នកការនៃបណ្ដាសាសនា អ្នកមានប្រជាប្រិយភាពឆ្នើមក្នុងតំបន់នៃបណ្តាជនជាតិនាឱកាសបុណ្យទានផ្សេងៗ។ល។ សហការឧបត្ថម្ភសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ចាត់តាំងមហាសន្និបាត អាណត្តិកាល ២០២៣-២០២៨។ យកចិត្តទុកដាក់សង្កេតពិនិត្យការចំណាយថវិកាឧបត្ថម្ភចំពោះមុខសញ្ញាត្រូវការឧបត្ថម្ភពីសង្គមពីមូលនិធិសុខុមាលភាពសង្គម និងការផ្សព្វផ្សាយសាងសង់លំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រពីប្រភពមូលនិធិសុខុមាលភាពសង្គមខេត្ត និងមូលនិធិដើម្បីអ្នកក្រីក្ររបស់មជ្ឈិម។

     ក្នុងអង្គសន្និបាត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្រគល់សិទ្ធិឲ្យផ្តួចផ្ដើមចាត់តាំងសន្និបាតប្ដូរវេនលើកទី ២ ឆ្នាំ ២០២៣ ដល់គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.