• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សំណង់អំណរមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥

12/10/2020 15:20

ថ្នាក់ដឹកនាំខេត្តចូលរួមពិធីសម្ពោធរបាំងហ៊ីបថាញ់។ រូបថត៖ ត្រឿងហ៊ីវ

ដាក់ឲ្យប្រើប្រាស់របាំងជម្រាលហ៊ីបថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ និង របាំងជម្រាលកោះញ៉ាង ស្រុក យ្វៀងហាយ

កាលពីថ្ងៃទី ០៦ តុលា ស្ថិតនៅភូមិចើ ឃុំហ៊ីបថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ មន្ទីរ កសិកម្ម និងអភិវឌ្ឍន៍ជនបទសហការជាមួយនឹងគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកយ្វៀងហាយចាត់តាំងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សំណង់ ០២ គឺរបាំងជម្រាលហ៊ីបថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ និងរបាំងជម្រាលកោះញ៉ាង ស្រុកយ្វៀងហាយ។ លោកង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងវ៉ាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ទីផ្សាររួមខេត្តយ្វៀង ហាយ ស្រុកយ្វៀងហាយ និងប្រជាជនមូ លដ្ឋានចូលរួមយ៉ាងកុះករ។

គម្រោងការរបាំងជម្រាលកំណាត់សំខាន់ឆ្នេរសមុទ្រឃុំហ៊ីបថាញ់មានប្រវែង ០,៥ គីឡូម៉ែត្រ ជាមួយនឹងកម្រិតវិនិយោគសរុបរួម ៤៨ ពាន់លានដុង។ ក្នុងនោះថវិកាមជ្ឈិម ៤០ ពាន់លានដុង ថវិកាមូលដ្ឋាន ០៨ ពាន់លាន ដុង។ សំណង់បានផ្សព្វផ្សាយកសាងកាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១៩ និងសម្រេច នៅខែកម្ភៈឆ្នាំ ២០២០។ អស់រយៈកាល ០៧ ខែ បានកសាង សំណង់ការពារបាន ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់គ្រួសារប្រជាជនជាង ៥០ គ្រួ និងរាប់រយហិកតាដំណាំ ព្រៃរបាំងខាងក្នុង ទន្ទឹមនឹងនោះការពារបានការស្រុតបាក់ដីទៀតផង។

គម្រោងការរបាំងជម្រាលកំណាត់សំខាន់កោះញ៉ាង ឃុំដុងហាយមានប្រវែង ១,១គីឡូ ម៉ែត្រ ជាមួយនឹងកម្រិតវិនិយោគសរុបរួម ៦០ ពាន់លានដុង។ ក្នុងនោះថវិកាមជ្ឈិម ៥០ ពាន់លានដុង ថវិកាមូលដ្ឋាន ១០ ពាន់លាន ដុង។ សំណង់បានផ្សព្វផ្សាយកសាងកាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១៩ និងសម្រេច នៅខែមេសាឆ្នាំ ២០២០។  ពេលសំណង់បាន ដាក់ឲ្យប្រើប្រាស់ ដើម្បី​ការពារបានទ្រព្យ សម្បត្តិ និងអាយុជីវិតរបស់គ្រួសារប្រជាជនជាង ១០០ គ្រួ និងរាប់រយហិកតាដំណាំ ព្រៃរបាំងខាងក្នុង ទន្ទឹមនឹងនោះការពារបានស្ថានភាពស្រុតបាក់ដី និងបង្កបានឆ្នេរសមុទ្រ ធ្វើ ជាបុព្វបទសម្រាប់ឲ្យការបម្រើការស្តារឡើងផ្ទៃដីព្រៃរបាំងឆ្នេរសមុទ្រ។

ដោយបានដឹង សំណង់ទាំង ០២ នេះអាស្រ័យដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទធ្វើជាម្ចាស់វិនិយោគ គណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងបណ្តាសំណង់កសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញគឺជាអង្គភាពគ្រប់គ្រងគម្រោងការ។ វីជ្ជាស្ថានបច្ចេកទេសប្លង់របាំងហ៊ីបថាញ់អាស្រ័យដោយក្រុមហ៊ុនចំកាតចឹងហឹងដំណើរការសាងសង់ និងរបាំងជម្រាលកោះញ៉ាង អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនដាយភឿងដំណើរការសាង សង់។

សម្ពោធផ្លូវកៅស៊ូតឹងគ្វីទី ១ តឹង គ្វីទី ២

ក៏ស្ថិតក្នុងថ្ងៃនេះដែរ គណៈកម្មាធិការប្រជាជនស្រុកកូវកែចាត់តាំងសម្ពោធ និងដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវកៅស៊ូតឹងគ្វីទី ១ តឹង ក្វីទី ២ ឃុំអាងភូតឹង។

អស់រយៈកាល ១៨ ខែដែលបានដំណើរ ការកសាង មកដល់ពេលនេះ សំណង់បានសម្រេចនិងដាក់ឲ្យប្រើប្រាស់។ សំណង់មានប្រវែង ៦,៦៥២ គីឡូម៉ែត្រ ជាមួយនឹងថវិកាវិនិយោគសរុបរួម ៣១ ពាន់លានដុង រចនាមុខផ្លូវទូលាយ ៣,៥ ម៉ែត្រ។ សំណង់បង្កបានភាពងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមកនិងពង្រីកទេសចរណ៍បរិស្ថានកន្សោមទេសចរណ៍រវាងដីគោកនឹងកោះតឹងគ្វី (បានវិនិយោគប្រព័ន្ធកំពង់ផែចម្លងទៅកោះ)។

លោកង្វៀងវ៉ាំងបាយនាយកគណៈគ្រប់គ្រងគម្រោងការវិនិយោគស្រុកកូវកែបានឲ្យដឹងថា៖ ក្រៅបីការវិនិយោគនឹងដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវកៅស៊ូតឹងគ្វី ឆ្នាំ ២០២០ នេះ ស្រុកកំពុងផ្សព្វផ្សាយដំណើរការសាងសង់កំណាត់ផ្លូវដាន ០៣ ខ្សែទៀត (ផ្ទៃមុខផ្លូវទូលាយ ០៣ ម៉ែត្រ ប្រវែង ១,៥ គីឡូម៉ែត្រ)ជាមួយ នឹងថវិកាវិនិយោគសរុបរួម ៣,៥ ពាន់លានដុង។ ក្នុងនោះ ប្រជាជនបដិភាគផ្ទៃមុខផ្លូវ និងដំណាំពេលមានសំណង់ដើរឆ្លងតាមការប៉ាន់ស្មាននឹងសម្រេចបានមុនបុណ្យតេតឆ្នាំ ២០២១។

នាឪកាសនេះតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកកូវកែបានជូន ទោចក្រយាន ០៥ គ្រឿងដល់សិស្ស ០៥ នាក់របស់តឹងគ្វីទី ១ តឹងគ្វីទី ២។

សម្ពោធមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ

កាលពីថ្ងៃទី ០៥ តុលា មន្ទីរសុខាភិបាលខេត្តចាត់តាំងពិធីសម្ពោធមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយជាមួយនឹងថវិកាខេត្តវិនិយោគសាងសង់សរុបរួមជាង ១១៩,៦ ពាន់ លានដុង អាស្រ័យដោយមន្ទីរសុខាភិបាលធ្វើ ម្ចាស់វិនិយោគ។ ទ្រង់ទ្រាយវិនិយោគគម្រោង ការ ៥០ គ្រែជំងឺ រួមមានផ្នែកនៃការងារសំ ណង់ ២៤ គឺពង្រាបទីធ្លា និងសម្ភារៈសុខាភិ បាល។ កាលដែលមជ្ឈមណ្ឌលសុខាភិបាល ស្រុកយ្វៀងហាយបានដាក់ឲ្យប្រើប្រាស់បង្កជាមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាបច្ចេកទេស ស្កឹមស្កៃ និងសម្ភារៈទំនើប លើកកម្ពស់គុណភាពការងារថែទាំសុខភាពជូនប្រជាជន៕

ស្រុកថ្កូវប្រគល់ជូនផ្ទះមហាសាមគ្គី ៥៩ ខ្នងដល់គ្រួសារក្រីក្រ

ពិធីជូនផ្ទះដល់គ្រួសារក្រីក្រ។ រូបថត៖ ខាក់លឿង

កាលពីថ្ងៃទី ០៧ តុលា​ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសហការ ជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវចាត់តាំងពិធីប្រគល់ជូនផ្ទះមហាសាមគ្គី ៥៩ ខ្នងដល់ ៥៩ គ្រួសារក្រីក្រ នៅ ១១ ឃុំ ទីប្រជុំជនរបស់ស្រុកថ្កូវ ផ្ទះមួយ ខ្នងៗបានសាងសង់សារវន្ត ធានា ០៣ រឹង មាន តម្លៃពី ៥០-៧៥ លានដុង។ ក្នុងនោះមូលនិធិ “ដើម្បីជនក្រីក្រ” ខេត្តឧបត្ថម្ភ ៤០ លានដុង ជាមួយនឹងថវិកាឧបត្ថម្ភដល់ស្រុកថ្កូវ សាង សង់ផ្ទះមហាសាមគ្គីឆ្នាំ ២០២០ គឺ ២,៣៦០ ពាន់លានដុង ។

នេះគឺជាសកម្មភាពដោយមានអត្ថន័យ បញ្ជាក់នូវការយកចិត្តទុកដាក់ថែទាំគ្រួសារក្រីក្ររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និង ប្រជាជនចំពោះគ្រួសារក្រីក្រ គ្រួសារទុក្ខលំបាកបានលំនឹងចិត្តខិតខំពលកម្មផលិតបង្កើនផលឈានឡើងក្នុងជីវភាព។ នេះក៏ជាសំណង់អំណរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិ កាល ២០២០-២០២៥ និងអំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ឆ្នាំ ១៩៣០-១៨ វិច្ឆិកាឆ្នាំ ២០២០)៕

                                                                                                                               ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.