• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ស្ងើចសរសើរសមូហភាព ៤០ កន្លែង និងបុគ្គល ៣៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩

29/09/2023 14:03

សប្តាហ៍កន្លងហើយ បណ្តាសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាតបូកសរុបលទ្ធផល ១០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩-NQ/TW ចុះថ្ងៃទី ០៤/១១/២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១១) “ស្តីពីការផ្លាស់ប្តូរថ្មីសារវន្ត គ្រប់វិស័យអប់រំ-បណ្តុះបណ្តាល ឆ្លើយតបសំណូមពរឧស្សាហូបនីយកម្ម ភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម និងចូលរួមសមាហរណកម្មអន្តរជាតិ”។

    

សមមិត្តគឹមង៉ុកថាយជូនបណ្ណសរសើរដល់បុគ្គលមានស្នាដៃឆ្នើម។ រូបថត៖ ង៉ុកស្វង

     ក្នុងរយៈកាល ១០ ឆ្នាំដែលបានផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ បង្កបានភាពវិវឌ្ឍន៍យ៉ាងសកម្មផ្តើមពីការយល់ដឹងរហូតដល់ការធ្វើសកម្មភាព កម្មាភិបាល បក្ខជនជ្រួតជ្រាបច្បាស់តួនាទី ភារកិច្ច សារសំខាន់ក្នុងការពង្រីកបុព្វហេតុអប់រំ-បណ្តុះបណ្តាល ប្រជាជនយល់ស្រប និងឯកភាពជាមួយនឹងបណ្តាគោលការណ៍ស្តីពីការផ្លាស់ប្តូរថ្មីអប់រំ-បណ្តុះបណ្តាល។ ខេត្តអនុវត្តសម្រេចឧត្តានកម្មអប់រំកុមារពន្លកសម្រាប់កុមារអាយុ ០៥ ឆ្នាំកាលពីឆ្នាំ ២០១៥។ បណ្តាមូលដ្ឋានអប់រំសាកលផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាអង្គប្រកបយ៉ាងសកម្មរបស់បណ្តាទម្រង់ វិធានការអប់រំជឿនលឿនដើម្បីលើកកម្ពស់គុណភាពអប់រំ។ ជារៀងរាល់ឆ្នាំ មានសិស្សបឋមសិក្សា អនុវិទ្យាល័យជាង ៩៩%  សម្រេចកម្មវិធី។ អត្រាសិស្សក្រោយពីរៀនចប់កម្រិតសិក្សាស្វែងរកបានការងារធ្វើឬបង្កការងារធ្វើដោយខ្លួនឯងកាន់តែច្រើន។ គិតមកដល់ចុងឆ្នាំ ២០២២ អត្រាពលកម្មដែលឆ្លងកាត់ការបណ្តុះបណ្តាលសម្រេច ៦៨,៩៤% ក្នុងនោះ មាន ៦៨,៩៤% មានបណ្ណ លិខិតបញ្ជាក់ រួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានឆ្លើយតបសារវន្តនៃចំនួន និងគុណភាព តម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។  គិតមកដល់ពេលនេះ សាលាសកលវិទ្យាល័យត្រាវិញបណ្តុះបណ្តាលផ្នែកសិក្សាពីកម្រិតឧត្តមសិក្សារហូតដល់មហាវិទ្យាល័យ ក្រោយមហាវិទ្យាល័យចំនួន ៨១ ផ្នែក។ ក្នុងទូទាំងខេត្តមាន ០៩ មជ្ឈមណ្ឌលអប់រំជាប្រចាំនៅតាមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង  ១០០% ឃុំ សង្កាត់ ទីប្រជុំជនសុទ្ធតែមានមជ្ឈមណ្ឌលរៀនសូត្រសហគមន៍។ ១០៦/១០៦ ឃុំ និង ០៩/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងបានទទួលស្គាលសម្រេចសម្បទាបំបាត់គ្រោះមិនចេះអក្សរ​កម្រិតទី ០២ មាន ១០០% ឃុំ សង្កាត់ ទីប្រជុំជនបានទទួលស្គាល់ “សហគមន៍រៀន​សូត្រថ្នាក់ឃុំ”។

សមមិត្តគឹមង៉ុកថាយជូនបណ្ណសរសើរដល់បុគ្គលមានស្នាដៃឆ្នើម។ រូបថត៖ ង៉ុកស្វង

     មានយោបល់សន្និដ្ឋានសន្និបាត សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងបានសង្កត់ធ្ងន់ថា៖ គប្បី​បន្ត​ជ្រួតជ្រាបទស្សនៈ “អប់រំគឺជាគោលនយោបាយជាតិ” ក្នុងពេលខាងមុខនេះ បណ្តាថ្នាក់ បណ្តាផ្នែក ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូលអនុវត្ត​ល្អ​បណ្តាភារកិច្ចលើកកម្ពស់គុណភាពអប់រំ-បណ្តុះបណ្តាលក្នុងខេត្ត។ ក្នុងនោះ យកចិត្តទុក​ដាក់វិនិយោគសម្ភារមូលដ្ឋានសាលារៀនទំនើប ឆ្លើយតបនិន្នាការអភិវឌ្ឍន៍នា​ពេល​បច្ចុប្បន្ន។ ប្រមូលផ្តុំកម្លាំងត្រដាងឡើងការប្តេជ្ញាចិត្តខ្ពស់ជាមួយនឹងបណ្តាខ្លឹមសារស្នឹង “ផ្លាស់ប្តូរថ្មីសារវន្ត លើគ្រប់វិស័យអប់រំផ្តើមពីការផ្លាស់ប្តូរថ្មីពីមនុស្ស” យកចិត្តទុកដាក់​ផ្លាស់​ប្តូរថ្មីការគ្រប់គ្រងអប់រំ ផ្លាស់ប្តូរថ្មីរបៀបបង្ហាត់បង្រៀន និងការរៀនសូត្រសម​ស្រប។ បង្កើនការផ្សព្វផ្សាយជម្រៅ ទូលាយក្នុងប្រជាជន បង្កភាពព្រមព្រៀងរបស់​ទូទាំង​សង្គមជាមួយនឹងការផ្លាស់ប្តូរថ្មីសារវន្ត លើគ្រប់វិស័យអប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពអប់រំសាកល អប់រំវិជ្ជាជីវៈ និងអប់រំសកលវិទ្យាល័យ ជំរុញមាំការ​សិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រអប់រំ។ ពង្រីកស្មារតីម្ចាស់ការរៀនសូត្រដោយខ្លួនឯង លត់ដំដោយខ្លួនឯង ទម្លុះទម្លាយ ច្នៃប្រតិដ្ឋក្នុងសិស្ស និស្សិត និងទូទាំងសង្គម យក​ប្រាជ្ញា​ធ្វើជាគ្រឹះស្ថានដើម្បីពង្រីកខ្លួន និងរួមចំណែកកសាងមាតុភូមិ ប្រទេសជាតិ​សម្បូណ៌រុងរឿង។  

     យកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនពិត រៀនពិត វាយតម្លៃពិត ជួយឱ្យសិស្ស និស្សិតអភិវឌ្ឍន៍ដោយព្រម និងគ្រប់វិស័យពីប្រាជ្ញា លក្ខណសម្បត្តិ លទ្ធភាពវិជ្ជាជីវៈ មុខរបរ កម្រិតមុខជំនាញដើម្បីឆ្លើយតបតម្រូវការរបស់សង្គមសម័យទំនើប។  ពង្រីក​តួនាទីរបស់សាលាសកលវិទ្យាល័យត្រាវិញទៅក្នុងការផ្លាស់ប្តូរថ្មីអប់រំភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិ។

     កំណត់ត្រាលទ្ធផលដែលសម្រេចបានក្នុងរយៈកាល ១០ ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីអប់រំ-បណ្តុះបណ្តាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្ងើចសរសើរដល់សមូហភាព ៤០ កន្លែង និងបុគ្គល ៣៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្ត​លេខ ២៩ ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.