22/12/2020 09:39
ឆ្នាំ ២០២០ ក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងសម្រេចជោគជ័យសម័យប្រជុំ ០៤ លើក (សម័យប្រជុំសាមញ្ញ ០២ សម័យប្រជុំបធានបទ ០២ លើក) ចុះផ្សាយសេចក្តីសម្រេចចិត្តស្ថិតក្រោមសិទ្ធិអំណាចចំនួន ៦៨។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ កីមឡង
ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងពិនិត្យអង្កេតបធានបទ ០២ លើក នៅ ០៦ អង្គភាពមូលដ្ឋានអំពីការងារបង្ការ ប្រឆាំងនឹងអំពើពុករលួយក្នុងការវិនិយោគកសាងសំណង់រឹងមាំ ទិញទ្រព្យសម្បត្តិរដ្ឋនៅលើភូមិសាស្រ្តខេត្តត្រាវិញដំណាក់កាល ២០១៨-២០១៩។ ឆ្លងតាមការពិនិត្យអង្កេតក្រុមប្រឹក្សាប្រជាជនខេត្តមាន ១៩ សំណើចំពោះអង្គភាពមូលដ្ឋាន ០៤ កន្លែង មានសំណើ ០១ បានផ្ញើឡើងរដ្ឋាភិបាលចុះផ្សាយសារលិខិតចំនួន ០៣ ស្នើឲ្យរបាយការណ៍លទ្ធផលអនុវត្តក្រោយពេលពិនិត្យអង្កេតរួច ពិនិត្យអង្កេតការប្រគល់ដីឲ្យជួលដី សម្រាប់អនុវត្តសំណង់ គម្រោងការលើភូមិសាស្ត្រខេត្តដំណាក់កាល ២០១៨-២០១៩ ឆ្លងតាមការពិនិត្យអង្កេតក្រុមប្រឹក្សាប្រជាជន ខេត្តមាន ២៤ សំណើចំពោះអង្គភាព ០៤ កន្លែងមាន ០៥ សំណើផ្ញើដល់បណ្តាក្រសួងភោគផលធម្មជាតិនិងបរិស្ថាន ផែនការនិងវិនិយោគ ហិរញ្ញវត្ថុ។
គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងពិនិត្យអង្កេតបធានបទ ០២ លើកនៅ ០៥ អង្គភាពមូលដ្ឋាន អំពីលទ្ធផលអនុវត្ត និងគុណភាពបណ្តាលក្ខឋានកសាងជនបទថ្មី ការបង្កើនគុណភាពសកម្មភាពរបស់បណ្តាអង្គភាពបុព្វហេតុរដ្ឋបង្កើតនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០១៨-២០២០។ ឆ្លងតាមការពិនិត្យអង្កេតមាន ២៩ សំណើចំពោះ ០៨ អង្គភាពមូលដ្ឋាន អំពីបណ្តាបញ្ហាទាក់ទង មកដល់បច្ចុប្បន្នមាន ០៣ អង្គភាព ផ្ញើរបាយការណ៍ចំពោះ ១៥ សំណើ។ បណ្តាគណៈនៃក្រុមប្រឹក្សាប្រ ជាជនខេត្តចាត់តាំង ពិនិត្យអង្កេត ០៨ លើក ពិនិត្យ ០៣ លើកចំ ពោះ ៦៤ អង្គភាពមូលដ្ឋានស្ថិតក្នុងវិស័យទទួលបន្ទុក។ ឆ្លងតាមការពិនិត្យអង្កេតបណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តមាន ១៨៣ សំណើចំពោះ ៥០ អង្គភាពអំពីបញ្ហាពាក់ព័ន្ធ។
ក្នុងឆ្នាំក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសំណេះសំណាលជាមួយម្ចាស់ឆ្នោតបាន ០៤ លើក ដោយមានម្ចាស់ឆ្នោត ១៨.៨៩០ លើកនាក់នៅ ៩/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួម។ ឆ្លងតាមនោះម្ចាស់ឆ្នោតមានយោបល់ ២.៤១២ លើក ក្នុងនោះមាន ២.១៧៦ យោបល់បានដោះស្រាយនៅកន្លែងជំនួប និងកត់ត្រា ២៣៦ យោបល់ផ្ញើដល់ផ្នែកមានសមត្ថកិច្ចរបស់ខេត្តឲ្យពិនិត្យនិងដោះស្រាយ។
គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងទទួលពលរដ្ឋ ១០៣ លើក ទទួល ៩៨ លិខិតរួចស្រាវជ្រាវ បតបែងប្រភេទ បញ្ជូន ៤៦ លិខិតឲ្យស្ថាប័នសមត្ថកិច្ច ណែនាំ ០៨ លិខិត ឆ្លើយ ១០ លិខិត មាន ៣៤ លិខិតមិនបានបញ្ជូន អាស្រ័យផ្ទួនខ្លឹមសារ៕
ប្រែសម្រួល៖ សុខា