• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងធៀង បានតែងតាំងតំណែងអនុប្រធានការិយាល័យយុទ្ធវិធីប្រយុទ្ធនៃការិយាល័យសេនាធិការយោធភូមិភាគទី ៩

25/02/2025 10:17

ដោយបានការអនុញ្ញាតរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធភូមិភាគទី ៩។​ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធា​ខេត្តត្រាវិញចាត់តាំងសន្និបាតប្រកាសសេចក្តីសម្រេចចិត្តស្តីពីការងារកម្មាភិបាល។

 

វរសេនីយ៍ឯក ឡេវុាំងថុង នាយស្នងការនយោបាយរងបញ្ជាការដ្ឋានយោធាខេត្តជូនសេចក្តីសម្រេចចិត្តផ្ទេរបញ្ជូនកម្មាភិបាល។ រូបថត៖ ហ៊ឺវហ៊ីប

   វរសេនីយ៍ឯក ត្រឿងវុាំងធឹម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុលេខា គណៈកម្មាធិការបក្សយោធា- នាយស្នងការនយោបាយបញ្ជាការដ្ឋានយោធា​ខេត្ត វរសេនីយ៍ឯក ឡេវុាំងថុង នាយស្នងការនយោបាយរងបញ្ជាការដ្ឋាន​យោធាខេត្តអញ្ជើញចូលរួមចង្អុលការសន្និបាត។

   ស្ថិតក្នុងសន្និបាតបានប្រកាសបណ្តាសេចក្តីសម្រេចចិត្តស្តីពីការងារកម្មាភិបាលដូចជា៖ (១) វរសេនីយ៍ឯកបម្រុង ង្វៀង វុាំងធៀង នាយសេនាធិការរង​បញ្ជា​ការ​ដ្ឋានយោធាខេត្តបានផ្ទេរបញ្ជូន និងតែងតាំងតំណែងជាអនុប្រធាន​ការិយាល័យយុទ្ធវិធីប្រយុទ្ធនៃការិយាល័យសេនាធិការយោធភូមិភាគទី ៩។ (២) វរសេនីយ៍ឯកបម្រុង ឡេក្វឹកថុង នាយសេនាធិការរងបញ្ជាការដ្ឋាន​យោ​ធាខេត្តបានផ្ទេរបញ្ជូន និង តែងតាំងតំណែងជាអនុប្រធានការិយាល័យ​បណ្តុះ​បណ្តាលរបស់សាលាយោធាមូលដ្ឋាន យោធភូមិភាគទី ៩។ (៣) អនុសេនីយ៍​ឯក​បម្រុង ហ្វិញទ្រីខាង នាយស្នងការនយោបាយកងអនុសេនាធំ ស៊ើបការណ៍​-រថពាសដែក នៃការិយាល័យសេនាធិការបញ្ជាការដ្ឋាន​យោ​ធាខេត្តបានតែងតាំងតំណែងនាយស្នងការនយោបាយរងកងវរសេនាតូចថ្មើរជើងលេខ ៥០១ កងវរសេនាធំថ្មើរជើងលេខ ៩២៦។ (៤) វរសេនីយ៍ត្រី ង្វៀងហ្វាងណាម មេបញ្ចាការកងអនុសេនាធំលេខ ២ កងវរសេនាតូច​ថ្មើរ​ជើងលេខ ៥០១ កងវរសេនាធំថ្មើរជើងលេខ ៩២៦ បានតែងតាំងតំណែងជា​ជំនួយការងារប្រជាស្វ័យត្រាណនៃគណៈសេនាធិការបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់។ (៥) អនុសេនីយ៍ឯក ផាមថេយ្វៀក ជំនួយការនយោបាយ បញ្ជា ការដ្ឋានយោធាស្រុកចូវថាញ់បានតែងតាំងតំណែងជានាយស្នងការនយោ​បាយកងអនុសេនាធំ ស៊ើបការណ៍-រថពាសដែកនៃការិយាល័យសេនាធិ​ការ​បញ្ជាការដ្ឋានយោធាខេត្ត។ (៦) វរសេនីយ៍ត្រី ង៉ូហ្វាងកៀង ជំនួយការន​យោបាយបញ្ជាការដ្ឋានយោធាស្រុកកាងឡុងបានតែងតាំងតំណែងជាជំនួយការនយោបាយបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់។ (៧) វរសេនីយ៍ត្រី យ៉ីវហ្វាង តឹង ជំនួយការប្រជាស្វ័យត្រាណនៃគណៈសេនាធិការបញ្ជាការដ្ឋាន​យោធាស្រុកចូវថាញ់បានតែងតាំងតំណែងជាជំនួយការប្រ ជាស្វ័យត្រាណនៃគណៈសេនាធិការបញ្ជាការដ្ឋានយោធាស្រុកកូវកែ។

   តំណាងឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាខេត្ត វរសេនីយ៍ឯក ត្រឿងវុាំងធឹម នាយស្នងការនយោបាយបញ្ជា ការដ្ឋានយោធាខេត្តបានវាយ​តម្លៃខ្ពស់ស្នាដៃដែលបណ្តាសមមិត្តសម្រេចបានកន្លងហើយ វរសេនីយ៍ឯក ត្រឿងវុាំងធឹម បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងតួនាទីថ្មី កិត្តិយសធំ បន្ទុកភារកិច្ចធ្ងន់ធ្ងរជាង សមមិត្តគ្រប់រូបជានិច្ចកាលសាមគ្គីឯកភាពក្នុង​គណៈ​កម្មាធិការបក្ស មេបញ្ជាការ មានការរិះរកស្មារតីច្នៃប្រតិដ្ឋក្នុងការងារដឹកនាំ ចង្អុលការ បញ្ជាការអង្គភាព អនុវត្តមានប្រសិទ្ធភាពការងារសេនាធិ​ការជូន​គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធាខេត្ត គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ក្នុងការដឹកនាំចង្អុលការអនុវត្តភារកិច្ចយោធាមូលដ្ឋាន៕

ប្រែសម្រួល៖ រតនា 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.