• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លោកង្វៀងគ្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តទៅត្រួតពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុមហ៊ុនចំកាតពាណិជ្ជកម្ម និងផលិតបាវទៀង

20/08/2021 08:46

កាលពីថ្ងៃទី ១៦ ខែសីហា លោកង្វៀងគ្វិញទៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅត្រួតពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុមហ៊ុនចំកាតពាណិជ្ជកម្ម និងផលិតបាវទៀង មានទីតាំងនៅឃុំសុងឡុក ស្រុកចូវថាញ់។ រួមដំណើរជាមួយក្រុមប្រតិភូមានលោកស្រីឡេធីគីមជី អនុប្រធានសម្ព័ន្ធពលករខេត្តត្រាវិញ។

 

លោកង្វៀងគ្វិញទៀងអញ្ជើញទៅត្រួតពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ថ្នាក់ដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម និងផលិតបាវទៀងបានឲ្យដឹង៖ បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករចំនួន ១. ៧៦៨ នាក់កំពុងធ្វើការ។ ដើម្បីធានាសុខភាពជូនកម្មករ ក្រុមហ៊ុនបានសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ម្ជុលទី ១)  ដែលក្រសួងសុខាភិបាល លៃលកសម្រាប់កម្មកររបស់ក្រុមហ៊ុន។ ឆ្លងតាមរយៈនោះជួយឲ្យកម្មករស្ងប់ចិត្តធ្វើការធានាសុវត្ថិភាព បង្ការទប់ស្កាត់ជំងឺក្នុងក្រុមហ៊ុន ជៀសវាងកុំឲ្យមានការដាច់សង្វាកផលិតរបស់ក្រុមហ៊ុន។ មុនពេលចាក់វ៉ាក់សាំងបង្ការ មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ក៏បានចាត់តាំងតេស្តជូនកម្មករទាំងអស់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុន ហើយលទ្ធផលសុទ្ធសឹងអវិជ្ជមាននឹងវិរុស SARS-CoV-២។

លោកង្វៀងគ្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើ៖ បន្ទាប់ពីកម្មករទាំងនោះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុនត្រូវឲ្យកម្មករសម្រាក ១៤ ថ្ងៃនៅផ្ទះតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត។ ពេលវិលមកកាន់ក្រុមហ៊ុនត្រូវតេស្តរហ័សមុនពេលធ្វើការ ទន្ទឹមនឹងនោះ ផ្អាកការអនុវត្ត ០៣ យ៉ាងនៅនឹងកន្លែង ចំពោះក្រុមហ៊ុន។

លោកង្វៀងគ្វិញទៀងមានប្រសាសន៍បន្ថែម៖ ចាប់តាំងពីពេលនេះដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ទូទាំងខេត្តនឹងចាត់តាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ម្ជុលទី ១) ដល់កម្មករ ៣១ ពាន់នាក់កំពុងធ្វើការនៅបណ្ដាក្រុមហ៊ុន អាជីវកម្មក្នុងខេត្ត៕

ង៉ុកហុង-ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.