27/09/2022 09:41
លោកគឹមង៉ុកថាយ មានប្រសាសន៍ក្នុងសន្និបាត។ រូបថត៖ រតនា
ខេត្តត្រាវិញបញ្ជាក់ការងារបន្ថយភាពក្រីក្រគឺជាភារកិច្ចនយោបាយសំខាន់ពិសេស និង ជានិច្ចកាល ក្នុងនោះមាន ១០ ក្រុមគោលនយោបាយបានអនុវត្តកាត់បន្ថយភាពក្រីក្ររបស់ខេត្តដោយបានប្រជាជនយកចិត្តទុកដាក់ គាំទ្រ ជះឥទ្ធិពលយ៉ាងសកម្មដល់ការងារកាត់បន្ថយភាពក្រីក្រ។ ដោយឡែកតែក្រុមប្រឹក្សាប្រជាជនខេត្តបានចេញផ្សាយសេចក្តីសម្រេចចិត្តអនុវត្ត បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ០៦ សេចក្តី សម្រេចចិត្ត និងបានបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែកខេត្តចេញផ្សាយបណ្តាឯកសារណែនាំអនុវត្តឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ បានទាន់ពេល។ ក្នុងនោះមានគោលនយោបាយឧបត្ថម្ភសិស្សចំនួន ៤៣.២៨៩ លើកនាក់ ជា មួយនឹងថវិកាជាង ៧២,៧ ពាន់លានដុង គោល នយោបាយឧបត្ថម្ភអំពីសុខាភិបាល ថែទាំសុខ ភាព គាំពារសង្គម គាំពារសុខាភិបាលដំណាក់ កាល ២០២០-២០២២ ក្នុងទូទាំងខេត្តផ្តល់ជូនបណ្ណគាំពារសុខាភិបាលជូនមុខសញ្ញាបាន ១.១៤៧.៣៥៩ នាក់ ជាមួយនឹងថវិកាជាង ៩០៤ ពាន់លានដុង។ គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈជូនមុខសញ្ញា ៣៥.៩៧០ នាក់ ដោះស្រាយការងារធ្វើជូនកម្លាំងពលករបាន ៤៥.៥១៨ នាក់ បញ្ជូនទៅធ្វើការមានពេលកំណត់ក្រៅប្រទេសបាន ១.២៥៤ នាក់។ ពិ សេសគឺ គោលនយោបាយឧបត្ថម្ភដីសាងសង់លំនៅឋានបានជះឥទ្ធិពលយ៉ាងសកម្មដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ពិសេសគឺគ្រួសារជន រួមជាតិខ្មែរ។
លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលគណៈកម្មាធិការប្រជាជនខេត្តសម្រេចបានក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដោយ ព្រមៗ។ កម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្រតែងបានអនុវត្តល្អ មានប្រសិទ្ធភាព ធានាសុខុ មាលភាពសង្គម ហើយបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តវាយតម្លៃខ្ពស់ ពិសេសគឺការងារជំរុញការដោះស្រាយការងារធ្វើ នីហរ័ណពលករ។ សមាជិកបណ្តាអង្គការចាត់តាំងមហាជនសកម្មចូលរួមក្នុងបណ្តាសកម្មភាព ការងារកាត់បន្ថយភាពក្រីក្រ ត្រួតពិនិត្យ សុើបអង្កេត បង្កជាភាពវិវឌ្ឍន៍យ៉ាងសកម្ម រួមចំណែកអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព និងចំមុខសញ្ញា ពង្រីកបានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិ និងពង្រីកបានបណ្តា ទម្រង់កាត់បន្ថយភាពក្រីក្រ។
ក្នុងពេលខាងមុខនេះ ចាប់តាំងពីខេត្តរហូត ដល់មូលដ្ឋានគប្បីជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយ បង្កភាពព្រមព្រៀងខ្ពស់របស់ប្រជាជនក្នុងការអនុវត្តន៍បណ្តាគោលការណ៍កាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះ អនុវត្តល្អការងារ ត្រួតពិនិត្យ សុើបអង្កេតក្នុងការអនុវត្តន៍បណ្តាគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដើម្បី រកឃើញការទុក្ខលំបាក ខ្វះចន្លោះ ដើម្បីមានការណែនាំដោះស្រាយបានទាន់ពេល និងគប្បីបន្តពង្រីកមានប្រសិទ្ធភាពបណ្តាគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ខេត្ត៕
រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។