14/07/2023 08:13
ដោយមានគំរូល្អ និងមានទំនួលខុសត្រូវចំពោះការងាររួម លោកថាច់សល់ ជាអ្នកមានប្រជាប្រិយភាពនៅក្នុងអនុសង្កាត់លេខ ៥ ទីប្រជុំជន ចូវថាញ់ ស្រុកចូវថាញ់តែង លើកតម្កើងតួនាទីជាគំរូក្នុងការបរិច្ចាគដី ចំណាយលុយ និងកម្លាំងពលកម្មផ្ទាល់ខ្លួនដើម្បីកសាងបណ្តាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិស្រុក ជាពិសេសផ្លូវជនបទ។
លោក ថាច់សល់ (ខាងស្តាំ) កំពុងសំណេះសំណាលជាមួយលោក ដាវម៉ាញ់ទ្រឿង។
លោកថាច់សល់មានប្រសាសន៍ថា៖ “អាស្រ័យមាមីងជនរួមជាតិខ្មែរមានទំនុកចិត្តជ្រើសតាំងធ្វើជាអ្នកមានប្រជាប្រិយភាពក្នុងសង្គមខ្មែរនៅអនុសង្កាត់លេខ ៥ ខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែធ្វើការឲ្យបានល្អដើម្បីកុំឱ្យខកចិត្តមាមីងនៅក្នុងភូមិ។ ការងារអ្វីក៏ដោយឱ្យតែនាំមកផលប្រយោជន៍ដល់សង្គម ជាពិសេសគឺជួយដល់ប្រជាជនឱ្យរួចផុតពីភាពក្រីក្រឈានឡើងធ្វើមាន ធ្វើជាម្ចាស់ការនៃសេដ្ឋកិច្ចគ្រួសារ គឺខ្ញុំតែងតែជំរុញនិងលើកទឹកចិត្តដល់ពួកគាត់ និងដាស់តឿនឱ្យពួកគាត់មានទំនួលខុសត្រូវខ្ពស់ជាមួយសង្គមគ្រួសារ ក៏ដូចជាសង្គមភូមិស្រុកយើងទាំងមូល។
ការលើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយភាពក្នុងសង្គមនិងឆ្លងតាមគំរូ “មនុស្សល្អ ការងារល្អ” របស់លោកថាច់សល់បានក្លាយជាទម្លាប់ល្អសាយភាយក្នុងសហគមន៍ នៅអនុសង្កាត់លេខ ៥ ទីប្រជុំជនចូវថាញ់។
ផ្លូវជនបទលេខ ១៦ ដែលលោក ថាច់សល់(ខាងឆ្វេង) បានបរិច្ចាគដី។
លោកដាវម៉ាញ់ទ្រឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនចូវថាញ់ បានឱ្យដឹងថា៖ លោកថាច់សល់តែងបានប្រជាជនជឿទុកចិត្តយ៉ាងខ្លាំង គាំទ្រ និងជ្រើសរើសជាអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានបាន ៧ ឆ្នាំមកហើយ។ ចាប់ពីយុទ្ធនាការសាងសង់ស្ពាននិងផ្លូវ រហូតដល់ការសម្រុះសម្រួលបញ្ហាវិវាទអំពីដីធ្លីនៅមូលដ្ឋាន លោកតែងចូលរួមយ៉ាងសកម្ម។ ឆ្លងតាមគំរូរបស់លោកថាច់សល់ បច្ចុប្បន្ននេះ គ្រួសារ នៅមូលដ្ឋានមានជីវភាពធូរធាកាន់តែច្រើនឡើង និងចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គម។ លោកបានកៀរគរប្រជាជនបរិច្ចាគដី រួមកម្លាំងកសាងផ្លូវក្នុងអនុសង្កាត់លេខ ៥។ រីឯគ្រួសារលោកផ្ទាល់គឺបានបរិច្ចាគដី ជាង ២០០ ម៉ែត្រក្រឡា ដើម្បីកសាងផ្លូវ លេខ ១៦ (ឥឡូវក្លាយជាផ្លូវលេខ ៣០/៤) ចូលរួមកសាងមាតុភូមិឲ្យកាន់តែរីកចម្រើន។
ក្នុងនាមជាអ្នកមានប្រជាប្រិយភាព លោកថាច់សល់មិនត្រឹមតែបានកៀងគរប្រជាជនអនុវត្តល្អនូវចលនាប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងបំពេញភារកិច្ចបានយ៉ាងល្អក្នុងឋានៈជាសមាជិកនៃគណៈអារាមាភិបាលវត្តចម្បាបុរី (ត្រោកលិច) និងជាអ្នកមានប្រជាប្រិយភាពនៅក្នុងតំបន់ជនរួមជាតិខ្មែរទៀតផង។ លោក ឈានមុខដឹកនាំសមាជិកគ្រួសារ និងមាមីងឱ្យគោរពប្រតិបត្តិល្អនូវគោលនយោបាយរបស់បក្សនិងរដ្ឋ ព្រមទាំងរៀបចំផែនការអភិវឌ្ឍន៍បង្កបង្កើនផលពង្រីកសេដ្ឋកិច្ចស្របតាមលក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ជីវភាព។ ម្យ៉ាងទៀត លោកតែងសហការជាមួយព្រះចៅអធិការវត្តចម្បាបុរី ឃោសនា ផ្សព្វផ្សាយ គោលការណ៍ គោលនយោបាយច្បាប់របស់បក្ស រដ្ឋ និងសេចក្តីកំណត់នានាជូនដល់ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត ដើម្បីរួមចំណែកកសាងជីវភាព រក្សាលំនឹងសណ្ដាប់ធ្នាប់ វប្បធម៌នៅក្នុងភូមិស្រុក និងការកសាងជនបទថ្មី៕
អត្ថបទ- រូបថត៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។