• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

លឿងហ្វា (អា)៖ ជំរុញមាំការរៀនសូត្រនិងធ្វើតាមអ៊ំហូ

10/11/2020 13:01

អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញ” កម្មាភិបាល បក្ខជននិងប្រជាជនឃុំលឿងហ្វា (អា) ស្រុកចូវថាញ់ មានបណ្តាទង្វើយ៉ាងជាក់ស្តែង រួមចំណែកលើកស្ទួយជីវភាព សម្ភារ ស្មារតីជូនប្រជាជន។

លោកត្រឹងមិញទៀង​ លេខាគណៈកម្មាធិ ការបក្សឃុំបានឲ្យដឹងថា៖  ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ នៅលើភូមិសាស្រ្ដឃុំ បច្ចុប្បន្នបានក្លាយជាការងារមួយយ៉ាងសំខាន់​ និងជាប្រចាំ។​ កម្មាភិបាល បក្ខជនម្នាក់ៗបានជ្រោងខ្ពស់ស្មារតីទទួលបន្ទុកក្នុងការបំពាក់បំប៉នលត់ដំសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ ​កែប្រែរបៀបធ្វើការ​ ធ្វើជាគំរូក្នុងការនិយាយស្ដី និងធ្វើការអស់ពីចិត្តជាមួយការងារដែលបានប្រគល់ឲ្យ។ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ចាត់តាំងផ្សព្វផ្សាយ អនុវត្តយ៉ាងម៉ឹងម៉ាត់ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ជាពិសេសគឺកម្មាភិបាលស្នូល អំពីសីលធម៌ របៀបរស់នៅ ឥរិយាបថ ជិតដិតប្រជាជន ស្តាប់យោបល់ គោលបំណងស្របច្បាប់របស់ប្រជាជន​ ម្ចាស់ការសន្ទនាជាមួយប្រជាជននិងថ្នាក់ក្រោម     មិនទុកឲ្យកើតឡើងចំណុចក្តៅឬក៏បណ្តាបញ្ហាតក់ក្រហល់ទាក់ទងដល់សីលធម៌អាជីពសីលធម៌បម្រើកិច្ចការរដ្ឋ។    

          

ជូនប្រាក់ឧបត្ថម្ភដល់បក្ខជនត្រឹងក្វឹកទិញ។ រូបថត​៖ ស៊ើងតៀង

គណៈកម្មាធិការបក្សឃុំបំផុសចលនាសរសេរបទចុះកិច្ចសន្យាអនុវត្តសារាចរលេខ ០៥​ និងសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាល ១២)​​ ចំពោះ ១៣/១៣ សាខា​បក្សស្ថិតក្រោមឱវាទ និងបក្ខជន ២៨៦ នាក់។ បណ្តាសាខាបក្សស្ថិតក្រោមឱវាទ នៅទាំងរកឃើញបណ្តាវិធីសាស្រ្ដ បង្កើនគុណភាព​ សកម្មភាពមានប្រសិទ្ធភាពរបស់ស្ថាប័នបក្ស រដ្ឋអំណាចមូលដ្ឋាន អង្គការមហាជន និងបង្កបានចំណុចទម្លុះទម្លាយទៅមុខ ដោយទង្វើជាក់ស្ដែងជាច្រើនដូចជា៖ បណ្តាទម្រង់ “ចែករំលែកការលំបាកដើម្បីឧបត្ថម្ភមិត្តរួមអាវុធ” របស់បក្ខភាគឃុំ” ឥរិយាបថប្រជាធិបតេយ្យ មហាជន” របស់សាខាបក្សភូមិហ្វាឡាក(អា) “បំផុសចលនាប្រជាជនអនុវត្តល្អលក្ខឋានគ្រួសារវប្បធម៌” របស់សាខាបក្ស ភូមិហ្វាឡាក (បេ)។ល។

ចំពោះទម្រង់ “ចែករំលែកការលំបាក ដើម្បីឧបត្ថម្ភមិត្តរួមអាវុធ” លោកវ៉វ៉ាំងហុក អនុលេខាគណៈកម្មាធិការបក្សឃុំបានឲ្យដឹង៖ ​ជំរុញមាំការៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ជាការងារមួយយ៉ាងចាំបាច់ និងមានតួនាទីសំខាន់ចំពោះអ្នកទាំងអស់គ្នា ជាពិសេសគឺកម្មាភិបាល បក្ខជន។ ឆ្នាំ ២០១៩ ​បក្ខភាគឃុំបំផុសចលនាផ្សព្វផ្សាយទម្រង់ក្នុងកម្មាភិបាល បក្ខជន​នៅលើភូមិសាស្ត្រ ។ យោងតាមនោះ កម្មាភិបាល បក្ខជនម្នាក់ៗ ប្រិតសំចៃរួមវិភាគទាន​បង្កមូលនិធិដើម្បីជំនួយដល់បណ្តាបក្ខជនក្រលំបាកឈានឡើងក្នុងជីវភាព។ បក្ខជនដែលកំពុងបំពេញការងារនៅក្នុងគណៈកម្មាធិការប្រជាជនឃុំ សាលារៀន​ចូលរួមវិភាគទាន ២០០.០០០ ដុងក្នុងមួយខែ។ បក្ខជននៅភូមិរួមវិភាគទាន ១៥០.០០០ ដុងក្នុងមួយខែ។ គិតមកដល់បច្ចុប្បន្ន កម្មាភិបាលបក្ខជនទូទាំងឃុំចូលរួមគប់វាល់ប្រាក់បានជាង ៥៧,៦ លានដុង។ ផ្តើមពីប្រភពមូលនិធិនោះបានជំនួយឲ្យបក្ខជនមានជំងឺ និងត្រូវ គ្រោះថ្នាក់ចរាចរណ៍ ០៦ នាក់ ម្នាក់ៗបាន ឧបត្ថម្ភពី ០១-០៣ លានដុង និងឧបត្ថម្ភ បក្ខជន ៣ នាក់ពង្រីកសេដ្ឋកិច្ច បក្ខជនម្នាក់ៗ បានឧបត្ថម្ភ ១០ លានដុង សរុបប្រាក់ឧបត្ថម្ភ ៤៥ លានដុង។

បក្ខជនថាច់សុខ នៅភូមិហ្វាឡាក (បេ) បានឲ្យដឹង៖ ចូលរួមក្នុងទម្រង់ “ចែករំលែកការលំ បាកដើម្បីឧបត្ថម្ភមិត្តរួមអាវុធ” កន្លងហើយ​ខ្ញុំត្រូវគ្រោះថ្នាក់ចរាចរណ៍ ហើយបានគណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនឃុំមកសួរសុខទុក្ខ​  និងលើកទឹកចិត្តរួចឧបត្ថម្ភប្រាក់ ០៣  លានដុង ខ្ញុំរំជួលចិត្តណាស់។ ពេលខ្លួនយើងជួបការលំបាក ទើបយល់ច្បាស់នូវការយកចិត្តទុកដាក់របស់បណ្តាសមមិត្ត មិត្តរួមអាវុធ​ នេះជាការលើកទឹកចិត្ត ដើម្បីឲ្យខ្ញុំខិតខំឈានឡើងក្នុងជីវភាព។

បក្ខជនត្រឹងក្វឹកទិញ​ នៅភូមិអូរល្បាប់បានចែករំលែកថា៖ កាលពីមុនខ្ញុំជានគរបាលឃុំ​តាមគោលនយោបាយរបស់បក្ស រដ្ឋ ខ្ញុំវិលមកកាន់មូលដ្ឋាន ចូលរួមប្រជុំជីវភាពនៅសាខាបក្សភូមិអូរល្បាប់​ ជីវភាពគ្រួសារជួបការលំបាក គ្មានដីផលិត ប្រភពចំណូលប្រចាំថ្ងៃពឹងផ្អែកលើការលក់ដូរបន្តិចបន្តួច។ ផ្តើមពីទម្រង់“ចែករំលែកការលំបាកដើម្បីឧបត្ថម្ភមិត្តរួមអាវុធ” ខ្ញុំបានគណៈកម្មាធិការបក្សឃុំឧបត្ថម្ភប្រាក់ ១០ លានដុងសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ ការលក់ដូររបស់គ្រួសារបានបើកទូលាយ បង្កើនបានប្រភពចំណូល​ឈានឡើងក្នុងជីវភាព។

លោកត្រឹងមិញទៀង ឲ្យដឹងបន្ថែម៖ ឆ្លងតាមការរៀនសូត្រ និងធ្វើតាមអ៊ំ បង្កបានការផ្លាស់ប្តូរលើគ្រប់វិស័យ បង្កបានការលើកទឹកចិត្តដើម្បីបក្ខភាគឃុំអនុវត្តល្អភារកិច្ចនយោបាយនៅមូលដ្ឋាន។ គិតពីឆ្នាំ ២០១៥-២០១៩​ បណ្តាកម្រិតផែនការសេចក្តីសម្រេចចិត្ត ស្ដីពីការពង្រីកសេដ្ឋកិច្ច-សង្គម​ សន្តិសុខ ការពារប្រទេស​ កសាងប្រព័ន្ធនយោបាយ តែងសម្រេចនិងសម្រេចលើសកម្រិតផែនការដែលថ្នាក់លើប្រគល់ឲ្យ។ ប្រការគួររីករាយ ជាមួយការសាមគ្គីរបស់សមូហភាពគណៈប្រតិបត្តិការបក្ខភាគឃុំ​​ និងការចូលរួមទាំងកម្លាំងកាយ ចិត្តរបស់ប្រជាជនក្នុងការកសាងជនបទថ្មីឆ្នាំ​ ២០០៩  ឃុំលឿងហ្វា​(អា)​ បានថ្នាក់លើទទួល ស្គាល់ជាឃុំជនបទថ្មី​បច្ចុប្បន្ន ឃុំកំពុងផ្តុំកម្លាំង បង្កើនគុណភាពឃុំវប្បធម៌-ជនបទថ្មី៕

ក្នុងរយៈកាល ៤ ឆ្នាំកន្លង អាស្រ័យសកម្មបំផុសចលនា កម្មាភិបាល​ បក្ខជន​ មហាជន ប្រជាជន អនុវត្តទម្រង់រៀនសូត្រនិងធ្វើតាមអ៊ំហូ​ សេដ្ឋកិច្ច-សង្គម ឃុំលឿងហ្វា (អា) រីកចម្រើនជាលំដាប់។​ ប្រភពចំណូលជាមធ្យម របស់មនុស្ស ម្នាក់ឆ្នាំ ២០១៩​ សម្រេច ៤៥ លានដុង។ ជារៀងរាល់ឆ្នាំបង្កលក្ខណៈដោះ ស្រាយការងារធ្វើជូនពលករជាង ៤៥០​ នាក់ ។ ជាមធ្យមក្នុងមួយឆ្នាំ អត្រា គ្រួសារក្រីក្របានកាត់បន្ថយ ជាង ៣,៧%។ គិតមកដល់បច្ចុប្បន្ននេះ កាត់បន្ថយ បាន ៣២៤ គ្រួសារ ស្មើ ៤,៨%។ បច្ចុប្បន្ន ទូទាំងឃុំនៅមានគ្រួសារក្រីក្រ ៤៥ គ្រួ ស្រូបយកអត្រា ១,៩% និងមានគ្រួសារជិតក្រ ១១៩ គ្រួ ស្រូបយកអត្រា ៤,៩%។ បំផុសចលនាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌​ ៩១ ខ្នង ជូនដល់គ្រួសារក្រីក្រ​ សមាជិកសហជីព​ សិស្សជួប លំបាកអំពីលំនៅឋាន​ សរុប ទឹកប្រាក់ជាង ១,៨ ពាន់លានដុង។

ប្រែសម្រួល៖​ សុខា

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.