• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លើកកម្ពស់តួនាទី គុណភាព ប្រសិទ្ធភាពធ្វើសកម្មភាពរបស់សមាគមអ្នកកាសែតខេត្ត

03/11/2022 15:54

កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ក្រុមប្រតិភូការងាររបស់ាមាគមអ្នកកាសែតវៀតណាមអាស្រ័យដោយអ្នកកាសែតង្វៀងឌឹកឡើយ អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកកាសែតវៀតណាមធ្វើជាប្រធានបានធ្វើការជាមួយនឹងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញស្តីពីការលើកកម្ពស់តួនាទី គុណភាព ប្រសិទ្ធភាពធ្វើសកម្មភាពរបស់សមាគមអ្នកកាសែតខេត្ត។

   

     ទទួល និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្តគឹមង៉ុកថាយ  អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្សខេត្ត មន្ទីរព័ត៌មាន និងឃោសនាការ មន្ទីរមហាផ្ទៃ មន្ទីរហិរញ្ញវត្ថុ។

អ្នកកាសែតត្រឹងត្រុងយុង អនុប្រធានសមាគមអ្នកកាសែតទីក្រុងហូជីមិញជូនទឹកប្រាក់ ១០០ លានដុងដល់សមមិត្តឡេថាញ់បិញ។

     អ្នកសែតស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ អនុប្រធានសមាគមអ្នកកាសែតត្រាវិញបានឱ្យដឹងថា៖ សមាគមអ្នកកាសែតខេត្តត្រាវិញមានសាខាសមាគម ០៥ ស្ថិតក្រោមឱវាទ ជាមួយនឹងសមាជិក ១០៦ នាក់។ ចំនួនសមាជិកកើនឡើងប្រចាំឆ្នាំ និងគុណភាពកាន់តែខ្ពស់ សមាជិកគឺជាអ្នកសារព័ត៌មានវ័យក្មេងជាច្រើនតែងអស់ពីចិត្តចូលរួម ការងារសមាគម។ អត្តចរិតនយោបាយ កម្រិតវិជ្ជាមុខជំនាញ លទ្ធភាពមុខជំនាញ និងសីលធម៌មុខរបររបស់សមាជិកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ ឆ្លើយតបតម្រូវការជាអ្នកធ្វើកាសែតទំនើប រួមចំណែកទៅក្នុងបុព្វហេតុរបស់កាសែតក្នុងខេត្ត។

     គណៈប្រតិបត្តិការសមាគមអ្នកកាសែតខេត្តជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារអប់រំនយោបាយសតិអារម្មណ៍ សីលធម៌មុខជំនាញ។ សមាជិកសមាគមបង្កើនការផ្សព្វផ្សាយដិតដាមអំពីសមិទ្ធផលពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ផ្សព្វផ្សាយសាយភាយលទ្ធផលសក្តានុពល ពង្រីកទេសចរណ៍ និងទាក់ទាញវិនិយោគរបស់ខេត្ត។ ទន្ទឹមនឹងនោះ សមាគមសហការជាមួយនឹងបណ្តាស្ថាប័នសារព័ត៌មានក្នុងខេត្តចាត់តាំងរង្វាន់កាសែតសរសេរអំពីមាតុភូមិត្រាវិញ សកម្មភាពចូលរួមរង្វាន់កាសែតគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ពិនិត្យជម្រើសវណ្ណកម្មឆ្នើមចូលរួមរង្វាន់កាសែតជាតិ រង្វាន់កាសែតកសាងបក្ស “ញញួរ-កណ្ឌៀវលឿង” បណ្តាពិធីប្រឡងអាស្រ័យក្រសួង គណៈ ផ្នែកមជ្ឈិមបំផុសចលនា។ល។

     មានយោបល់ក្នុងពិធីធ្វើការ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា៖ កន្លងហើយខេត្តធ្វើលម្អិតជាក់ស្តែងសារាចរលេខ ៤៣-CT/TWចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ របស់គណៈលេខាមជ្ឈិមបក្ស “ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការធ្វើសកម្មភាពរបស់សមាគមអ្នកកាសែតវៀតណាមក្នុងស្ថានភាពថ្មី”  គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចង្អុលការហ្មត់ចត់ធានាការដឹកនាំលើគ្រប់វិស័យ ជានិច្ចកាលរបស់គណៈកម្មាធិការបក្ស និងរដ្ឋចំពោះការធ្វើសកម្មភាពរបស់សមាគមអ្នកកាសែតវៀតណាមក្នុងខេត្ត និងការយល់ដឹង ទទួលបន្ទុកភារកិច្ចរបស់កងជួរបណ្តាអ្នកធ្វើកាសែតចំពោះការអភិវឌ្ឈន៍របស់កាសែតបដិវត្តន៍វៀតណាម និងការពង្រីករួមរបស់ខេត្ត។

     បណ្តាស្ថាប័នកាសែតតែងច្បាមខ្ជាប់លក្ខណៈ ស្ថានភាពអនុវត្តភាពជាក់ស្តែងរបស់មូលដ្ឋានដើម្បីផ្សព្វផ្សាយ ឆ្លុះបញ្ចាំងរាល់ចំណុចរបស់ជីវភាពសង្គម រកឃើញ ឧទ្ទេសនាម ស្ងើចសរសើរបណ្តាគំរូជឿនលឿន បណ្តាកត្តាថ្មី បណ្តាទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាព ស្វាហាប់ក្នុងការផ្សព្វផ្សាយដល់កម្មាភិបាល និងប្រជាជននៅក្នុង និងក្រៅខេត្ត។ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបន្តយកចិត្តទុកដាក់ ចែករំលែកពិសេសដល់ការធ្វើសកម្មភាពកាសែត បង្កលក្ខណៈល្អបំផុតដើម្បីទុកឱ្យបណ្តាអ្នកកាសែតបំពេញកាតព្វកិច្ចប្រតិបត្តិការនៅលើភូមិសាស្ត្រខេត្ត ផ្គត់ផ្គង់ព័ត៌មានឱ្យកាសែតអនុវត្តម៉ឺងម៉ាត់តាមបណ្តាសេចក្តីកំណត់របស់ច្បាប់កាសែត។

     អ្នកកាសែតង្វៀងឌឹកឡើយសំណូមពរគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តគប្បីបន្តយកចិត្តទុកដាក់ ឧបត្ថម្ភបន្ថែមអំពីថវិកា បេក្ខភាព ពង្រឹងយន្តការ បង្កលក្ខណៈល្អជាងទៀតជួយឱ្យសមាគមអ្នកកាសែតខេត្តបន្តធ្វើសកម្មភាពមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ លើកកម្ពស់រង្វាន់កាសែតសរសេរអំពីមាតុភូមិត្រាវិញផ្តើមរង្វាន់របស់សមាគមអ្នកកាសែតខេត្តឡើងជារង្វាន់កាសែតថ្នាក់ខេត្ត។ សមាគមអ្នកកាសែតខេត្តត្រាវិញគប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានច្រើនជាងទៀតក្នុងបណ្តាចលនាប្រឡងប្រណាំងអាស្រ័យដោយសមាគមអ្នកកាសែតវៀតណាមបំផុសចលនា។  បង្កើនការអប់រំនយោបាយ លើកកម្ពស់កម្រិតវិជ្ជាមុខជំនាញជួយឱ្យសមាជិកពង្រីកមុខជំនាញ។ ទន្ទឹមនឹងនោះ បណ្តាស្ថាប័នកាសែតក្នុងខេត្តគប្បីបង្កើនការបង្វែរឌីជីថលក្នុងសកម្មភាព លើកទឹកចិត្តសមាជិកយកចិត្តទុកដាក់ចូលរួមបណ្តាវគ្គហ្វឹកហាត់បំពាក់បំប៉នមុខជំនាញ។

     នាឱកាសនេះដែរ សមាគមអ្នកកាសែតទីក្រុងហូជីមិញបានជូនទឹកប្រាក់ ១០០ លានដុងឧបត្ថមុ្ភអាហារូបករណ៍ដល់សិស្សក្រីក្រ ទុក្ខលំបាកក្នុងខេត្ត៕

រតនា 

បណ្តាតំនាងចូលរួមពិធីសន្និបាត។

លោកគឹមង៉ុកថាយ មានប្រសាសន៍ចង្អុលការ។

អ្នកកាសែតត្រឹងត្រុងយុង ថ្លែងយោបល់។

លោកស៊ើងហុង ថ្លែងយោបល់។

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.