27/10/2020 21:05
ក្នុងបណ្តាឆ្នាំកន្លងហើយ មូលនិធិ “ដើម្បីអ្នកក្រីក្រ”ដោយបានបណ្តាថ្នាក់លើភូមិសាស្ត្រខេត្តទទួលបានការយកចិត្តទុកដាក់ដឹកនាំរបស់បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ការសហការរបស់បណ្តាគណៈ ផ្នែក អង្គការសហាជន ការចូលរួមជាកម្លាំងរបស់សហគមន៍ ការងារឧបត្ថម្ភដល់អ្នកក្រីក្រនៅលើភូមិសាស្ត្រខេត្តត្រាវិញសម្រេចបាននូវបណ្តាលទ្ធផលគួរឲ្យរីករាយ។ រួមជាមួយនឹងបណ្តាប្រភពកម្លាំងរបស់មជ្ឈិម មូលដ្ឋាន ជារៀងរាល់ឆ្នាំមូលនិធិ “ដើម្បីអ្នកក្រីក្រ” គ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានឧបត្ថម្ភដល់បណ្តាគ្រួសារក្រីក្រកែលម្អជីវភាព សម្ភារៈ និងស្មារតី បង្កបានភាពព្រមព្រៀងក្នុងរាល់ស្រទាប់វណ្ណៈនៃប្រជាជនរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គម និងអនុវត្តល្អកម្មវិធីសុខុមាលភាពសង្គមនៅលើភូមិសាស្ត្រខេត្ត។
ថ្វីត្បិត បច្ចុប្បន្ននេះស្ថានភាពសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានជាច្រើនលើភូមិសាស្ត្រខេត្តគង់នៅជូបការលំបាកជាច្រើន។ ពិសេសគឺក្រោយរយៈកាលមានកើតអាសន្នរោគជំងឺកូវីដ-១៩ បណ្តាលឲ្យជះឥទ្ធិពលទុក្ខលំបាលជាច្រើនរាល់ៗស្រទាប់វណ្ណៈសមាសភាពក្នុងសង្គម ក្នុងនោះមានជនក្រីក្រ-បណ្តាអ្នកដែលជូបការលំបាកជាច្រើនក្នុងជីវភាពកាន់តែលំបាកជាងទៀត។ បច្ចុប្បន្ននេះក្នុងទូទាំងខេត្តនៅមានគ្រួសារក្រីក្រចំនួន ៤.៧៨៧ គ្រួ និងគ្រួសារជិតក្រចំនួន ១៣.៦៩៧ គ្រួ។ ដើម្បីទុកឲ្យឈានឡើងរួចផុតពីភាពក្រីក្រចីរភាព ក្រៅពីការខិតខំឆ្លងកាត់រាល់ការលំបាករបស់គ្រួសារនីមួយៗ ប្រជាជនក្រីក្រមានតម្រូវការដល់ការយកចិត្តទុកដាក់រួមកម្លាំងចែករំលែក ឧបត្ថម្ភពីសហគមន៍ផងដែរ។
ចូលរួមជ្រោមជ្រែងខែកំពូល“ដើម្បីអ្នកក្រីក្រ”ចាប់តាំងពីថ្ងៃទី ១៧ តុលារហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២០ និងអំណរខួមអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម-គណៈចលនាមូលនិធិ“ដើម្បីអ្នកក្រីក្រ” ខេត្តត្រាវិញអំពាវនាវដល់បណ្តាស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវកម្ម បណ្តាសាសនា បណ្តាសប្បុរិសធម៌នៅក្នុងនិងក្រៅខេត្ត ប្រជាជនគ្រប់ជាន់ស្រទាប់គប្បីបន្តពង្រីកប្រវេណីសាមគ្គី សកម្មចូលរួមជ្រោមជ្រែងរួមវិភាគទានឧបត្ថម្ភទៅក្នុងមូលនិធិ“ដើម្បីអ្នកក្រីក្រ”គ្រប់លំដាប់ថ្នាក់ដើម្បីបង្កើតជាប្រភពថវិកាជួយដល់ជនក្រីក្រឲ្យមានបន្ថែមប្រភពកម្លាំងខិតខំឈានឡើងរួចផុតពីភាពក្រីក្រដើម្បីទទួលបានជីវភាពល្អប្រសើរជាង។
រាល់ការឧបត្ថម្ភសូមទាក់ទងមកអាសយដ្ឋាន៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម(មូលនិធិ“ដើម្បីអ្នកក្រីក្រ”)លេខ ០៩ A ឡេថាញ់តូង សង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញ ទូរស័ព្ទលេខ៖ ០២៩៤៣៨៦៦៣៧៩ - ០២៩៤៣៨៦២៧១៤ លេខគណនេយ្យៈ ៣៧៥១.០.៩០៤៥៣៣០.០០០០០ នៅនឹងឃ្លាំងប្រាក់រដ្ឋត្រាវិញ៕
តំណាងឲ្យគណៈអចិន្ត្រៃយ៍
ប្រធាន ចុះហត្ថលេខា និងត្រា
ង្វៀងវ៉ាំងទ្រៀក