14/09/2020 14:07
សូមគោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គមួយអន្លើដោយជនរួមជាតិកម្មាភិ បាល យុទ្ធជនខ្មែរក្នុងខេត្តជាទីមេត្រី!
អំណរបុណ្យសែនដូនតាឆ្នាំ ២០២០ ជាបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមគោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មួយអន្លើដោយជនរួមជាតិ កម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត ពលករ បណ្តាក្មួយៗកុមារាកុមារី យុវវ័យ យុវជនខ្មែរក្នុងខេត្តទាំងមូលនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅ ព្រមទាំងសព្ទសាធុការពរយ៉ាងល្អប្រសើរបំផុត។
ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗច្រើនរបស់ប្រទេសជាតិ គឺឆ្នាំដែលប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តគោលលំនាំធ្វើសកម្មភាពឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សខេត្ត “ក្តាប់ខ្ជាប់ឪកាស ធ្វើសកម្មភាពប្តូរផ្តាច់ ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឈានទៅមុខ ពង្រីករហ័ស និងចីរភាព” គឺជាឆ្នាំដែលប្រព្រឹត្តឡើងបណ្តាថ្ងៃបុណ្យជាតិធំៗ ព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្ត ពិសេសគឺខេត្តយើងចាត់តាំងសម្រេចជោគជ័យខួបអនុស្សាវរីយ៍ឆ្នាំទី ១២០ ទិវាបង្កើតខេត្តត្រាវិញដោយភ្ជាប់ជាមួយនឹងបណ្តាសកម្មភាពជំរុញវិនិយោគ ពាណិជ្ជកម្ម-ទេស ចរណ៍ និងចលនាមូលនិធិសុខុមាលភាពសង្គម ចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ លើកកម្ពស់គុណភាពកសាងឃុំ ស្រុកជនបទថ្មី អនុវត្តយ៉ាងប្តូរផ្តាច់ ព្រមៗគ្នា ប្រសិទ្ធភាពបណ្តាវិធីសាស្ត្របង្ការ ទប់ស្កាត់ និងជម្នះការជះឥទ្ធិពលអាស្រ័យដោយការរាំងរឹះជ្រាបជាតិជូរប្រៃ រោគជំងឺលើឈើដាំ សត្វចិញ្ចឹម និងអាសន្នរោគកូវីដ-១៩។ រួមជាមួយនឹងការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់មជ្ឍិមបក្ស រដ្ឋសភា រដ្ឋាភិបាល ការឧបត្ថម្ភរបស់បណ្តាក្រសួង ផ្នែកមជ្ឍិម និងខេត្ត ទីក្រុងជាមិត្តញ៉ាំងឲ្យខេត្តត្រាវិញសម្រេចបានលទ្ធផលយ៉ាងសំខាន់ៗជាច្រើន។ សន្ទុះកំណើនបង្កើនសេដ្ឋកិច្ច (GRDP)របស់ខេត្តក្នុង ០៦ ខែដើមឆ្នាំនេះសម្រេចបាន ៣,៣៥%(ឈរទី ០២/១៣ ខេត្ត ទីក្រុងក្នុងតំបន់) គោលនយោបាយជនជាតិ សាសនាបន្តនឹងបានយកចិត្តទុកដាក់ និងផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករនឹងបានបន្តវិនិយោគកសាង បម្រើល្អឲ្យការផលិត និងជីវភាព អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរបានកាត់បន្ថយជាបន្ត ភាពសាមគ្គីជនជាតិ សាមគ្គីសាសនាតែងបានពង្រឹងរឹងមាំ អត្តសញ្ញាណវប្បធម៌ជនជាតិតែងបានអភិរក្ស និងអភិវឌ្ឍជាបន្ត មានគំរូជនជាតិខ្មែរជាច្រើនរបស់សមូហភាព បុគ្គលឈានមុខក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានស្ងើចសរសើរ និងពង្រីកទូលាយ។
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមកត់ត្រា ស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំ ពោះការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃគ្រប់ព្រះអង្គ របស់ជនរួមជាតិ កម្មាភិបាល យុទ្ធ ជន បុគ្គលិក និយោជិត ពលករគឺជាជនរួមជាតិខ្មែរទៅក្នុងបុព្វហេតុពង្រីករួមរបស់ខេត្តក្នុងរយះពេលកន្លង។
បពិត្រព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តជាទីមេត្រី!
អំណរបុណ្យសែនដូនតាឆ្នាំ ២០២០ នេះស្ថិតក្នុងបរិយាកាសដែលខេត្តយើងកំពុងត្រៀមបម្រុងឲ្យមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បណ្តាថ្នាក់ បណ្តាផ្នែកក្នុងខេត្តកំពុងប្រមូលផ្តុំកម្លាំងខិតខំអនុវត្តសម្រេចបណ្តាគោលដៅភារកិច្ចឆ្នាំ ២០២០ តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត។ ជាមួយនឹងស្មារតីនោះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរទាំងមូលក្នុងខេត្តគម្បីបន្តពង្រីកប្រវេណីស្នេហាជាតិ ប្រវេណីសាមគ្គី ជ្រោងខ្ពស់ឆន្ទះខ្លួនទីពឹងខ្លួន រូតរះប្រឡងប្រណាំងពលកម្មផលិត បំពេញការងារ រៀនសូត្រ និងបង្កើនការបង្ការ ទប់ស្កាត់ដោយមានប្រសិទ្ធភាពអាសន្នរោគកូវីដ-១៩ រួមចំណែកយ៉ាងសកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ម្ចាស់ការប្រុងប្រយ័ត្នតស៊ូធ្វើឲ្យបរាជ័យរាល់ឧបាយកលល្បិច “ប្រែប្រួលសន្និភាព” របស់បណ្តាអានុភាពជាអមិត្ត អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិ ខិតខំអនុវត្តសម្រេចបណ្តាគោលដៅសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្ស បង្កើតស្នាដៃអំណរមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមប្រសិទ្ធពរថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងជនរួមជាតិ កម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត ពលករ បណ្តាក្មួយៗកុមារាកុមារី យុវវ័យ យុវជនខ្មែរក្នុងខេត្តទាំងមូលទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២០ សម្បាយ សាមគ្គី សុវត្ថិភាព ប្រិតសំចៃ៕
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ