• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

រៀនសូត្រធ្វើតាមគំរូអ៊ំហូ និងជ្រោងខ្ពស់ស្មារតីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន

10/08/2021 09:15

លទ្ធផលផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥ នៅបណ្តាមូលដ្ឋានក្នុងរយៈកាលកន្លងបានផ្តល់ ឲ្យយើងនូវបទពិសោធន៍ជាច្រើន និងអះអាងបានការទំនុកចិត្ត ប្រសិទ្ធិភាពជាក់ស្តែងក្នុងការអនុវត្ត សារាចរលេខ ០៥ របស់ការិយាល័យរដ្ឋាភិបាល។ ជាមួយស្មារតីទទួលបន្ទុក ប្តេជ្ញាចិត្ត អនុលេខាបក្សខេត្តឡឹមមិញដាំងជឿជាក់ថា បណ្តាអ្នកធ្វើជាប្រមុខបណ្តាថ្នាក់ នឹងទទួលខុសត្រូវ និងប្ដេជ្ញា ចង្អុលការ ចាត់តាំងអនុវត្តសារាចរលេខ ០៥ និងមានបណ្តាទម្រង់ថ្មី ច្នៃប្រតិដ្ឋលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច សង្គម ក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយលើគ្រប់វិស័យ ស្អាតស្អំ រឹងមាំ ដើម្បីប្តេជ្ញាអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងមហាសន្និបាតលើកទី ១៣ របស់បក្ស។

អនុលេខាបក្សខេត្តឡឹមមិញដាំង ថ្លែងយោបល់នាអង្គសន្និបាត។ រូបថត៖ ស៊ើងតៀង

​​     នោះ គឺជាខ្លឹមសារមួយក្នុងបណ្ដាខ្លឹមសារចង្អុលការយ៉ាងសំខាន់របស់អនុលេខាបក្សខេត្ត ឡឹមមិញដាំង ក្នុងសន្និបាតបូកសរុបលទ្ធផល ០៥ ឆ្នាំអនុវត្តសារាចរលេខ ០៥CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ” (សារាចរ លេខ ០៥)។

     ដើម្បីទុកឱ្យការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញបានស៊ីជម្រៅ ពិតប្រាកដទទួលបានលទ្ធផលខ្ពស់ នៅពេលខាងមុខនេះ អនុលេខាបក្សខេត្តឡឹមមិញដាំង បានស្នើដល់បណ្តាផ្នែក បណ្តាថ្នាក់ គប្បីយកចិត្ត ទុកដាក់ ពង្រីកបណ្តាលទ្ធផលដែលសម្រេចបានជម្នះចំណុចអន់ខ្សោយ បន្តដឹកនាំ ចង្អុលការអនុវត្ត បណ្តាភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសន្និដ្ឋានលេខ ០១ KL/TW ចុះថ្ងៃទី ១៨ ឧសភាឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពី បន្តការអនុវត្តសារាចរលេខ ០៥។ ក្នុងនោះគប្បីយកចិត្តទុកដាក់ដល់បណ្តាភារកិច្ចស្នូល៖ បន្តអនុវត្តសារាចរលេខ ០៥ ភ្ជាប់ជាមួយ សេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិ កាលទី ១២) និងបណ្តាគោលការណ៍ សេចក្តីសម្រចចិត្តរបស់មជ្ឈិមបក្ស របស់គណៈកម្មាធិការបក្សខេត្ត ស្តីពីការកសាងនិងរៀបចំបក្ស បង្កើនចំណេះដឹងអំពីអត្ថន័យ ភារកិច្ចសារសំខាន់របស់ ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ។ ផ្តុំជ្រួតជ្រាបផ្សព្វផ្សាយបធានបទទូទាំងនីតិកាល ភ្ជាប់ជាមួយការអនុវត្តន៍ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្សជាពិសេសគឺភារកិច្ចស្នូល ៦ យ៉ាង  ភាពទម្លុះ ទម្លាយទៅមុខ ៣ យ៉ាងរបស់ខេត្ត។ ចាត់តាំងផ្សព្វផ្សាយបធានបទឆ្នាំ ២០២១ ផ្តុំកម្លាំង អនុវត្តល្អខ្លឹមសារ ៣ យ៉ាង “រៀនសូត្រ និងធ្វើ តាមគំរូអ៊ំហូ និងជ្រោងខ្ពស់ស្មារតីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន” ដើម្បីឆន្ទៈខ្លួនទីពឹងខ្លួន និងក្តីប្រាថ្នាឈានឡើងរបស់មនុស្សត្រាវិញ។ ហេតុ នោះហើយ បណ្តាអ្នកធ្វើជាប្រមុខថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ក្នុងខេត្តត្រូវប្រតិបត្តិល្អតាមសេចក្តីកំណត់របស់បក្ស របស់គណៈកម្មាធិការបក្សខេត្ត ស្តីពីការធ្វើជាគំរូ។ ការភ្ជាក់រលឹកធ្វើជាគំរូគឺ ដើម្បីបញ្ជាក់តួនាទីជាថ្នាក់ដឹកនាំ ស្មារតីឈានមុខ ជាគំរូ “ថ្នាក់លើធ្វើមុន ថ្នាក់ក្រោមធ្វើក្រោយ” “រៀនសូត្រទន្ទឹមជាមួយធ្វើ” កម្មាភិបាលទទួលតំណែង កាន់តែខ្ពស់កាន់តែធ្វើជាគំរូ បង្កការផ្លាស់ប្តូរនូវសតិអារម្មណ៍ និងទង្វើរបស់កម្មាភិបាល បក្ខជន។ រៀនសូត្រលត់ដំជានិច្ចកាល លើកកម្ពស់ចំណេះដឹងអំពីសីលធម៌បដិវត្តន៍ ជាបុគ្គលពេញលក្ខណៈមានចរិយាសម្បត្តិ របៀបរស់នៅ៖ ព្យាយាម ប្រិតសំចៃ សច្ចៈយុត្តិធម៌ ការងារស្មោះត្រង់រស់នៅសាមញ្ញ មិនប្រព្រឹត្តអំពើពុករលួយ មិនងាករេអារម្មណ៍ព្រោះផលប្រយោជន៍របស់ក្រុមណាមួយមិនទុកឲ្យសាច់ញ្ញាតិ គ្រួសារឆ្លៀតយកតួនាទីសកម្មភាព ដើម្បីទាញយកប្រយោជន៍សម្រាប់ខ្លួន។ អនុវត្តត្រឹមត្រូវការទិតៀន និងស័្វយទិតៀន ឃើញទង្វើត្រូវត្រូវប្ដេជ្ញាការពារ ឃើញខុសត្រូវប្រឆាំង។ កិច្ចការទាំងអស់នោះ ប្រសិនបើបណ្តាថ្នាក់ បណ្តាផ្នែកធ្វើឲ្យជាក់ស្តែង និងអនុវត្តល្អគោលលំនាំរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យក្រម ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ និងអភិវឌ្ឍ” ធ្វើឲ្យគោលលំនាំនេះ ស៊ីជម្រៅ និងក្លាយជាចំណេះដឹងរបស់បក្ខជនម្នាក់ៗ និងប្រជាជនទើបការអនុវត្តសារាចរលេខ ០៥ នឹងមានចំណុចកែប្រែល្អជាងមុន។
      បណ្តាផ្នែក បណ្នាថ្នាក់មូលដ្ឋានអនុវត្តមាន ប្រសិទ្ធភាពការងារផ្សព្វផ្សាយ អប់រំសិក្សាស្រាវ ជ្រាវរៀនសូត្រលទ្ធិម៉ាក់ ឡេនីន សតិអារម្មណ៍ហូជីមិញតាមទិសដៅវិទ្យាសាស្ត្រ ច្នៃប្រតិដ្ឋទំនើប ភ្ជាប់អនុវត្តភាពជាក់ស្តែងសមស្របជាមួយមុខសញ្ញាម្នាក់ៗ ប្រឆាំង ទប់ស្កាត់រុញច្រានស្ថានភាពថមថយសតិអារម្មណ៍ សីលធម៍របៀបរស់ នៅបណ្តាភាព “ប្រែប្រួលដោយខ្លួនឯង” “ក្លែង ភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង ម្ចាស់ការ ទាន់ពេល ត្រឹមត្រូវ ត្រូវនឹងគោលដៅនយោបាយ ដើម្បីបង្ការ ប្រឆាំងនឹងអំពើធ្វើឲ្យ “ប្រែប្រួលសន្តិភាព” ព័ត៌មានពឹសពុលលើប្រព័ន្ធអិនធើណែត បណ្ដាញសង្គម។ យកខ្លឹមសាររៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ ចូលក្នុងកម្មវិធីសកម្មភាព ផែនការការងារ បែបបទ សេចក្តីកំណត់ និងបណ្តាចលនា ប្រឡងប្រណាំង ស្នេហាជាតិរបស់បណ្តាថ្នាក់ បណ្តាផ្នែក ដើម្បីជ្រោងខ្ពស់ស្មារតីបរិច្ចាគ បំណងប្រាថ្នាកសាងភូមិស្រុកឲ្យរីកចម្រើន ប្រទេសរុងរឿង សុភមង្គល ស្មារតីឈានឡើងដោយខ្លួនឯង និងពង្រីកកម្លាំង មហាសាមគ្គីជនជាតិធ្វើឲ្យកម្មាភិបាល បក្ខជន ម្នាក់ៗ លើកកម្ពស់ចំណេះដឹង និងអនុវត្តទៅតាមតួនាទីបន្ទុករបស់ខ្លួន “យល់ច្បាស់ប្រជាជន រៀនសូត្រពីប្រជាជន ពឹងផ្អែកលើប្រជាជន និង ទទួលខុសត្រូវជាមួយប្រជាជន” អនុវត្តមានប្រសិទ្ធ ភាពគោលលំនាំ “ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ និងប្រជាជនទទួលផល” ធ្វើអោយសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញក្លាយជាគ្រឹះស្ថានរឹងមាំរបស់ជីវភាពសង្គម។ អនុវត្តល្អសេចក្តីកំណត់ សាខាបក្សនីមួយៗ អនុវត្តទម្រង់រៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ គណៈ ឃោសនាអប់រំបក្សខេត្ត សហការជាមួយគណៈចាត់តាំងបក្សខេត្តធ្វើឲ្យជាក់ស្តែងខ្លឹមសារ រៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ ក្លាយជាលក្ខឋានវាយ តម្លៃគណៈប្រតិបត្តិការបក្ខជនប្រចាំឆ្នាំ។ បង្កើនសកម្មភាពត្រួតពិនិត្យ អង្កេតក្នុងបក្ស ចំពោះការ អនុវត្តសារាចរលេខ ០៥ ពង្រីកតួនាទីត្រួតពិនិត្យរបស់បណ្ដាស្ថាប័នដែលប្រជាជនបោះឆ្នោតតែង តាំង រណសិរ្យមាតុភូមិវៀតណាម សារព៍ត៌មាន និងប្រជាជនចំពោះកម្មាភិបាល បក្ខជនអនុវត្ត បណ្តាសេចក្តីកំណត់ធ្វើជាគំរូ។ យកលទ្ធផល ការងារ ការរីករាយ និងទំនុកចិត្តរបស់ប្រជាជន ធ្វើជាលក្ខឋាន សម្រាប់វាយតម្លៃគុណភាពអង្គការ ចាត់តាំងយន្តការ និងគុណភាពកម្មាភិបាល បក្ខ ជន។ ប្តេជ្ញាវិនិច្ឆ័យត្រូវតាមសេចក្តីកំណត់របស់ បក្ស ច្បាប់របស់រដ្ឋ ចំពោះកម្មាភិបាល បក្ខជន ដែលបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ អសកម្ម និយាយនិងធ្វើខុសពីគ្រឹះស្ថាន គោលម៌ាគារ សេចក្តីសម្រេចចិត្តរបស់បក្ស។ បន្តពង្រឹងអង្គការបទបែង កម្មាភិបាលមានគ្រប់លក្ខណៈ សមត្ថភាព ដើម្បីធ្វើការងារសេនាធិកាជូនគណៈប្រតិបត្តិការបក្ស ថ្នាក់ដឹកនាំ ចង្អុលការរៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ តាមវិធីសាស្ត្រច្នៃប្រតិដ្ឋ ពិតប្រាកដ សមស្របជាមួយលក្ខណៈរបស់មូលដ្ឋាន អង្គភាព ដើម្បីការ រៀនសូត្រ និងធ្វើតាមអ៊ំហូមានរបៀបរៀបរយ មានគុណភាព ប្រសិទ្ធភាព បង្កភាពសាយភាយ។ ផ្តុំបណ្តុះបណ្តាល បំប៉ន កសាងកងជួរកម្មាភិបាល បុគ្គលិកនិយោជិក ឲ្យមានគោលជំហរ នយោបាយរឹងប៉ឹង មានសីលធម៌ វិន័យម៉ឹងមាត់ មានសមត្ថភាព មុខជំនាញសមស្រប ច្នៃប្រតិដ្ឋ ហ៊ានគិតហ៊ានធ្វើ ហ៊ានទម្លុះទម្លាយ ហ៊ានទទួលខុសត្រូវ ឆ្លើយតបតម្រូវការ ភារកិច្ចថ្មីដែលប្រ គល់ឲ្យដូចឯកសារមហាសន្និបាតបក្ខភាគខេត្ត ត្រាវិញ លើកទី ១១ បានដាក់ចេញ។ បង្កើនការផ្តល់ ព័ត៌មានអំពីគំរូមនុស្សល្អ ការងារល្អដល់បណ្តាស្ថាប័នសារព៌ត៍មានមធ្យោបាយមហាជន ដើម្បីស្ងើចសរសើរទាន់ពេល បណ្តាកត្តាសកម្ម បង្កភាពរាលដាលខ្លាំងក្លា បង្កបរិយាកាសរីករាយពង្រីកទូលាយបណ្តាគំរូឆ្នើម លើកទឹកចិត្តកម្មាភិបាល បក្ខជន និងប្រជាជនប្រឡងប្រណាំង រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ៕ ប្រែសម្រួល៖ សុខា

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.