23/11/2021 08:23
អនុវត្តតាមដំបូន្មានរបស់អ៊ំហូ៖ “បក្សរឹងមាំអាស្រ័យសាខាបក្សល្អ។ សាខាបក្សល្អអាស្រ័យបណ្តាបក្ខជនល្អ” ក្នុងបណ្តាឆ្នាំកន្លងសាខាបក្សភូមិកិញឆាងតែងអនុវត្តល្អបណ្តាវិធីសាស្ត្រផ្លាស់ប្តូររូបភាព ខ្លឹមសារប្រជុំជីវភាពសាខាបក្ស។ គុណភាពប្រជុំជីវភាពសាខាបក្ស និងគុណភាពបក្ខជនបានបង្កើនជាលំដាប់ តួនាទីដឹកនាំ និងកម្លាំងតស៊ូរបស់សាខាបក្សពីមួយថ្ងៃកាន់តែបានពង្រីក រួមចំណែកអនុវត្តជោគជ័យបណ្តាភារកិច្ចគោលនយោបាយរបស់មូលដ្ឋាន។
សាខាបក្សភូមិកិញឆាងជម្រុញទឹកចិត្តប្រជាជនផ្លាស់ប្តូរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ។
បច្ចុប្បន្ន សាខាបក្សភូមិកិញឆាងមានបក្ខជន ១៤ នាក់។ ក្នុងទូទាំងភូមិមានគ្រួសារប្រជាជន ៤១៨ គ្រួ គ្រួសារជនជាតិខ្មែរស្រូបយកអត្រា ៧១%។ ប្រជាជននៅក្នុងភូមិភាគច្រើនពឹងផ្អែកលើការផលិតស្រូវ ដំណាំនិងចិញ្ចឹមសត្វ។ មុននោះជីវភាពប្រជាជននៅទីនេះ ច្រើនជួបការលំបាក។ យោងលើស្ថានភាពខាងលើនោះ ជារៀងរាល់ឆ្នាំ សាខាបក្សភូមិដាក់ចេញផែនការ កសាងសេចក្តីសម្រេចចិត្តភ្ជាប់ជាមួយការ រៀនសូត្រនិងធ្វើតាមអ៊ំអំពីកិច្ចការកាត់បន្ថយភាពក្រីក្រ។ ក្នុងពេលប្រជុំជីវភាពប្រចាំខែ សាខាបក្សបានឯកភាពបណ្តាខ្លឹមសារ រួចដាក់ចេញផែនការដើម្បីអនុវត្តក្នុងខែខាងមុខ។ ក្នុងពេលប្រជុំបក្ខជនម្នាក់ៗ របាយកាណ៍ស្ថានភាពអនុវត្តការងារដែលបានចុះឈ្មោះក្នុង “ទិន្នន័យ ធ្វើតាមអ៊ំហូ” កិច្ចការណាមិនទាន់ធ្វើបាន សាខាបក្សនឹងពិគ្រោះយោបល់ដើម្បីរកវិធីសាស្ត្រដោះស្រាយ។ ចំណែកបក្ខជន ពេលទទួលបានភារកិច្ចរបស់ខ្លួនតែងបង្ហាញឲ្យឃើញនូវថ្វីដៃ សមត្ថភាព ចលនាប្រជាជនបរិច្ចាគដី ផ្សព្វផ្សាយគោលការណ៍ របស់បក្ស និងរដ្ឋឧបត្ថម្ភគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ។ល។
ជាបក្ខជនឈានមុខក្នុងការរួចផុតពីភាពក្រីក្ររបស់ភូមិ គ្រួសារលោកមាគឹមឌុកមានដីស្រែផលិតស្រូវ ១,៥ កុង អាស្រ័យផលិតស្រូវមិនសូវផ្តល់ផល បណ្តាលឱ្យជីវភាពគ្រួសារជួបលំបាក។ ប៉ុន្តែដោយមានស្មារតីពុះពារនឹងឧបសគ្គគ្រប់បែបយ៉ាង មានបំណងឆ្លងកាត់ការលំបាក ក្រៅពីធ្វើស្រែ ចិញ្ចឹមគោ ប្តីប្រពន្ធលោកមាឌុកនៅទាំងទៅធ្វើការស៊ីឈ្នួលបន្ថែម ដើម្បីគិតគូរក្នុងគ្រួសារ និងចិញ្ចឹមកូន ០២ នាក់រៀន សូត្របានត្រឹមត្រូវទៀទផង។ បច្ចុប្បន្ន ជីវភាពគ្រួសារលោកមាជាគ្រួសារធូរធាគ្រាន់បើមួយក្នុងភូមិ។ សព្វថ្ងៃកូន ០២ នាក់បានរៀនចប់ចុងចប់ដើម ហើយរកបានការងារធ្វើលំនឹង។ កូនម្នាក់ៗរកបានប្រភពចំណូលប្រចាំខែជាង ១០ លានដុង។ លោកមាប្រិតសំចៃប្រាក់ និងសាងសង់ផ្ទះបានរឹងមាំ។ លោមារគឹមឌុក ជាបក្ខជនគំរូបម្នាក់ ជំរុញទឹកចិត្តដើម្បីបណ្តាគ្រួសារប្រជាជនក្នុងភូមិខិតខំឆ្លងកាត់រាល់ការលំបាកឈានឡើងក្នុងជីវភាព។
ទម្រង់ដាំដំណាំ។
ទន្ទឹមនឹងការងារកាត់បន្ថយគ្រួសារក្រីក្រជូនបក្ខជន និងប្រជាជនក្នុងភូមិ បណ្តាសកម្មភាពជំនួយឧបត្ថម្ភគ្រួសារគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងភូមិជនបទថ្មី កសាងគ្រួសារជនបទថ្មី។ល។ តែងបានសាខាបក្សភូមិកិញឆាង យកចិត្តទុកដាក់ អនុវត្តជានិច្ចកាល និងទទួលបានលទ្ធផលជាក់ស្តែង។
លោកឡេហ៊ឺវវ៉ី លេខាសាខាបក្សភូមិកិញឆាងបានឲ្យដឹង៖ បណ្តាលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តន៍សារាចរលេខ ០៥ របស់សាខាបក្សភូមិកិញឆាងជាមូលដ្ឋានរឹងមាំ ដើម្បីការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ ក្លាយជាការងារមួយពោរពេញដោយស្មារតីភ្ញាក់រលឹកជានិច្ចជាកាលរបស់កម្មាភិបាលបក្ខជន និងប្រ ជាជន។ ផ្តើមពីការរៀនសូត្រតាមអ៊ំ ចំនួនគ្រួសារធូរធារបស់ភូមិបានកើនឡើង កាត់បន្ថយបានគ្រួសារក្រីក្រ។ បច្ចុប្បន្នភូមិនៅមាន ០៤ គ្រួសារក្រីក្រ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២១ នឹងកាត់បន្ថយបន្ថែម ០១ គ្រួសារទៀត ចំណែក ០៣ គ្រួសារនៅមក អាស្រ័យស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។ គិតពីឆ្នាំ ២០១០ មកដល់ពេលនេះ សាខាបក្សភូមិតែងសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឲ្យ បានបក្ខភាគឃុំហ៊ីវតឺទទួលស្គាល់សម្រេចស្អាត ស្អំរឹងមាំជាច្រើនឆ្នាំបន្តបន្ទាប់៕
អត្ថបទ‑រូបថត៖ សុខា