25/01/2022 08:13
លោកថាច់រូលិច លេខាសាខាបក្សភូមិឌិញភូ (អា) បានឱ្យដឹងថា៖ សាខាបក្សភូមិឌិញភូ (អា) មានបក្ខជន ១០ នាក់ ក្នុងនោះបក្ខជនខ្មែរស្រូបយកអត្រាជាង ២០%។ ដើម្បីរៀនសូត្រ និងធ្វើតាមអ៊ំហូ មានអត្ថន័យជាក់ស្តែង ទម្រង់ “ហ៊ុនទុនសម្រាប់ទៅសួរសុខទុក្ខអ្នកមានជំងឺតម្កាត់ក្នុងភូមិ” សាខាបក្សភូមិឌិញភូ (អា) កសាងទម្រង់ដោយមានការឯកភាពយោបល់ពីសំណាក់បណ្តាបក្ខជននៅក្នុងភូមិ។ ចាត់តាំងផ្សព្វផ្សាយផែនការ ផ្សារភ្ជាប់ជាមួយអង្គប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់សាខាបក្សនៅដើមឆ្នាំ។ ចាត់តាំងត្រួតពិនិត្យក្នុងសាខាបក្ស មានមុខសញ្ញាបក្ខជន និងកម្មាភិបាលអង្គការមហាជនប៉ុន្មាននាក់ជួបលំបាក និងមានជំងឺ ដើម្បីតាមដាន និងឧបត្ថម្ភទាន់ពេល។
លោកថាច់រូលិច(កណ្តាល)ពិនិត្យបញ្ជីមុខសញ្ញាបក្ខជន។
ទម្រង់ចាប់ផ្តើមអនុវត្តកាលពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ននេះ មានបក្ខជន និងកម្មាភិបាលអង្គការមហាជន ១៥ នាក់ ចូលរួមក្នុងមួយខែសមាជិកម្នាក់ហ៊ុនទុន ២០.០០០ ដុង។ លទ្ធផល ចាប់តាំងពីអនុវត្តទម្រង់នេះ សាខាបក្សភូមិគបវាល់ប្រាក់បានជិត ១០ លានដុង ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់កម្មាភិបាលអង្គការមហាជន បក្ខជនដែលមានជំងឺ ១០ នាក់។ អំណោយមួយចំណែកៗ មានតម្លៃ ៣០០.០០០ ដុង។
ក្រោយពេលមានជំងឺហើយត្រូវទៅមន្ទីរពេទ្យព្យាបាល លោកមាប៊ូយថាញ់ថាវនៅ ភូមិឌិញភូ (អា) ទទួលបានអំណោយឧបត្ថម្ភពីទម្រង់ហ៊ុនទុនបានឱ្យដឹងថា៖ ខ្ញុំយល់ឃើញថា ទម្រង់មានអត្ថន័យ និងស្តែងឡើងស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមកពេលមានជំងឺតម្កាត់ និងស្តែងឡើងតួនាទី ធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ក្នុងការសាមគ្គី ស្និទ្ធស្នាលគ្នាក្នុងជីវភាព។
អ្នកស្រីគឹមធីសាផា លេខាគណៈកម្មាធិការបក្សឡុងថើយវាយតម្លៃ៖ ជ្រួតជ្រាបអត្ថន័យ កត្តាសំខាន់នៃការងាររៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សភូមិឌិញភូ (អា) អនុវត្តទម្រង់ ក្នុងនោះ ឆ្នើមបំផុតគឺទម្រង់ “ហ៊ុនទុនសម្រាប់ទៅសួរសុខទុក្ខអ្នកមានជំងឺតម្កាត់”។ ទម្រង់នេះ បានគណៈកម្មាធិការបក្សឃុំជូនលិខិតសរសើរ និងបានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការបក្សស្រុក ជ្រើសសម្រាប់ចាត់តាំងពិធីសន្ទនា ដើម្បីបើកទូលាយទម្រង់ក្នុងឆ្នាំ ២០២១។
បណ្តាលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តន៍សារាចរលេខ ០៥‑CT/TW របស់ការិយាល័យនយោបាយស្តីពីជំរុញមាំ “ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ” របស់សាខាបក្សភូមិឌិញភូ (អា) និយាយដោយឡែក និងបក្ខភាគឃុំឡុងថើយនិយាយរួម ជាមូលដ្ឋានរឹងមាំ ដើម្បីការរៀនសូត្រ និងធ្វើតាមអ៊ំហូក្លាយជាការងារភ្ញាក់រលឹក ជានិច្ចកាលរបស់គណៈកម្មាធិការបក្ស រដ្ឋ អំណាចមូលដ្ឋាន របស់កម្មាភិបាល បក្ខជន និងប្រជាជន ដើម្បីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសាយភាយ និងស៊ីជម្រៅក្នុងទូទាំង បក្ស៕
អត្ថបទ‑រូបថត៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។