20/12/2022 09:00
ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២១ សាខាបក្សភូមិដាយត្រឿងបន្តចេញផ្សាយសេចក្តីសម្រេចចិត្ត ស្ដីពីការកសាងជនបទថ្មីខ្នាតគំរូ និងខិតខំអនុវត្តសម្រេចក្នុងឆ្នាំ ២០២៣។ ដើម្បីសម្រេចបានគោលដៅដាក់ចេញ ដោយមានតួនាទីជាលេខាសាខាបក្សភូមិ លោកថាច់ង៉ុកសាង តែងសកម្មបំផុសចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិត កសាងបណ្តាទម្រង់គំរូ ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចគ្រួសារ។
លោកគឹមថាញ់កឹង សមាជិកគណៈប្រតិបត្តិការបក្សឃុំភូកឹង ទទួលបន្ទុកចង្អុលការសាខាបក្សភូមិដាយត្រឿងឱ្យដឹង៖ ដោយមានតួនាទីជាលេខាសាខាបក្សភូមិ លោកថាច់ង៉ុកសាង តែងពង្រីកល្អតួនាទីជាគំរូឆ្នើម ឈានមុខក្នុងបណ្តាចលនានៅមូលដ្ឋាន ជាពិសេសគឺចលនាកសាងជនបទថ្មី។ ដើម្បីបំផុសចលនា លោកបានយកពូជដំណាំ សត្វចិញ្ចឹមថ្មីៗ មកអនុវត្តវិសោធនកម្មក្នុងគ្រួសារ ក្រោយមកផ្សព្វផ្សាយឱ្យប្រជាជនអនុវត្តតាម។ ទម្រង់មួយដែលលោក អនុវត្តដំបូងបង្អស់នៅក្នុងភូមិនោះគឺទម្រង់ដាំដូងតាមបែបធម្មជាតិ (ប្រើជីលាមកគោ)។ ទម្រង់នេះមិនត្រឹមតែទទួលបានលទ្ធផលគួរឲ្យរីករាយជូនគ្រួសារលោកឡើយ នៅទាំងបានប្រជាជនប្រមាណ ២០ គ្រួសារនៅក្នុងភូមិអនុវត្តតាមលើផ្ទៃចម្ការជាង ១២ ហិកតា និងចិញ្ចឹមគោជាង ២០០ ក្បាល។
បងថាច់ង៉ុកសាងថែទាំហ្វូងគោ។
លោក ថាច់ង៉ុកសាងចែករំលែកថា៖ អស់រយៈកាលជាង ០៥ ឆ្នាំ ដោយឃើញផលប្រយោជន៍ពីការដាំដូង និងចិញ្ចឹមគោនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ខ្ញុំបានវិនិយោគទុនទិញគោមេ ១០ ក្បាលមកចិញ្ចឹម និងបង្វែរដីផលិតស្រូវមិនសូវមានផល ០១ ហិកតាមកដាំដូងតាមបែបធម្មជាតិ និង ដាំស្មៅក្នុងចម្ការដូង។ ក្រោយពេលអនុវត្តទម្រង់នេះបាន ០៣ ឆ្នាំ ដូង និងគោក៏ចាប់ផ្តើមផ្តល់ផល ពេលទូទាត់ប្រាក់ចំណាយរួចស្រេច ក្នុងមួយឆ្នាំខ្ញុំនៅចំណេញរាប់រយលានដុង។
ទម្រង់ដាំដូងតាមបែបធម្មជាតិដែលលោកថាច់ង៉ុកសាងបានបំផុសចលនា មិនត្រឹមតែរួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចនៅតំបន់ដែលមានជនជាតិខ្មែររស់នៅច្រើន (ជាង ៩០% នៃចំនួនប្រជាជនរួមក្នុងភូមិ) ហើយនៅទាំងរួមចំណែកក្នុងការផលិតកសិកម្មស្ថិរភាព មានប្រសិទ្ធភាព និងជិតដិតជាមួយបរិស្ថាននៅភូមិជនបទថ្មីដាយត្រឿងទៀតផង។
បង ថាច់ង៉ុកថាយ នៅភូមិដាយត្រឿង ឃុំភូកឹងឲ្យដឹង៖ គ្រួសារខ្ញុំបានបង្វែរដីផលិតស្រូវមិនសូវមានផល ០២ កុងឡើងចម្ការដូង និងចិញ្ចឹមគោ ០៧ ក្បាលដើម្បីយកលាមកធ្វើជី។ តាំងពីពេលដាំដូងតាមបែបធម្មជាតិ សេដ្ឋកិច្ចគ្រួសារខ្ញុំកាន់តែបានធូរធាជាងមុន។
ទន្ទឹមនឹងការដាំដូងដោយប្រើជីលាមកគោ លោកថាច់ង៉ុកសាងនៅទាំងសកម្មចូលរួមបណ្ដាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសថ្មីៗ។ បច្ចុប្បន្នភូមិមានក្រុមផលិតស្រូវ ០៦ ក្រុម ដោយមានសមាជិក ១៥៤ នាក់ ផលិតលើផ្ទៃដីស្រែ ២០៥ ហិកតា កំពុងធ្វើសកម្មភាពមានប្រសិទ្ធភាព ទម្រង់ដាំត្រសក់ផ្អែមដោយបច្ចេកវិទ្យាខ្ពស់ លើផ្ទៃដី ០,៣ ហិកតា ទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយការដាំដូងតាមបែបធម្មជាតិ លើផ្ទៃដីជាង១២ ហិកតា។ល។
ពេលសេដ្ឋកិច្ចគ្រួសារប្រជាជនបានរីកចម្រើន រួមចំណែកកាត់បន្ថយគ្រួសារក្រីក្រ ក្នុងភូមិរៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ចំនួនគ្រួសារធូរធាគ្រាន់បើក្នុងភូមិកើនឡើង ៨០ គ្រួសារ និងគ្រួសារក្រីក្របានកាត់បន្ថយនៅតែ ០១ គ្រួសារ ប្រភពចំណូលមធ្យម របស់ជនរួមជាតិខ្មែរនៅទីនេះម្នាក់ៗសម្រេច ៥៤ លានដុងក្នុងមួយឆ្នាំ។
អស់រយៈកាលជាង ១៨ ឆ្នាំទទួលបន្ទុកជាលេខាសាខាបក្សភូមិដាយត្រឿង លោក ថាច់ង៉ុកសាងតែងធ្វើជាបក្ខជនគំរូ។ លោកធ្លាប់ បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ០៣ ឆ្នាំបន្តបន្ទាប់ (ឆ្នាំ ២០០៧‑២០០៩)។ ជាង ១០ ឆ្នាំមកអាយនេះ លោកតែងរក្សាខ្ជាប់កិត្តិនាមបក្ខជនសម្រេចឆ្នើមភារកិច្ច៕
អត្ថបទ‑រូបថត៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។