25/09/2020 07:38
កាលពីទថ្ងៃទី ២៣ កញ្ញា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈកម្មាធិការបក្សខេត្តបើកទូលាយដើម្បីរួមបំពេញយោបល់កសាងសេចក្តីព្រាងបណ្តាឯកសារជម្រាបមហាសន្និបាតតំណាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស។សមមិត្តង៉ូ ជីកឿង អនុលេខាប្រចាំការបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្ត សមមិត្តត្រឹងបិញត្រុងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តធ្វើជាអធិបតីសន្និបាត។
ស្ថិតនៅនឹងអង្គសន្និបាត បណ្តាតំណាងបានប្រមូលផ្តុំប្រាជ្ញារួមបំពេញបធានបទ គោលលំនាំ ខ្លឹមសារបណ្តាសេចក្តីព្រាងដូចជា៖ (១)សេចក្តីព្រាងសេចក្តីរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១២)ជម្រាបជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស (២) សេចក្តីព្រាងសេចក្តីរបាយការណ៍បូកសរុបលទ្ធផលអនុវត្តយុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ ២០១១-២០២០ កសាងយុទ្ធសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ ២០២០-២០៣០ (៣) សេចក្តីព្រាងសេចក្តីរបាយការណ៍វាយតម្លៃលទ្ធផលអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០១៦-២០២០ និងទិសដៅ ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០២១-២០២៥ (៤) សេចក្តីព្រាងសេចក្តីរបាយការណ៍បូកសរុបលទ្ធផលការងារកសាងបក្ស និងអនុវត្តលក្ខន្តិកះបក្ស អាណត្តិកាលមហាសន្និបាតលើកទី ១២ របស់បក្ស។
បណ្តាយោបល់រួមបំពេញរបស់បណ្តាតំណាងក្នុងអង្គសន្និបាត បានក្រុមរៀបរៀងឯកសារមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ បូកសរុប កសាងជាសេចក្តីរបាយការណ៍ដើម្បីជម្រាបអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សពិនិត្យជម្រាបជូនមហាសន្និបាតតំណាងបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ត្រឹមត្រូវតាមសេចក្តីកំណត់៕ប្រែសម្រួល៖រតនា