24/09/2020 06:45
កាលពីថ្ងៃទី ២២ កញ្ញារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឈន៍ជនបទង្វៀងស្វឹងកឿង អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឈន៍ជនបទង្វៀងហ្វាងហីបរួមជាមួយនឹងតំណាងគណៈគ្រប់គ្រងវិនិយោគ និងសាងសង់ធារាសាស្ត្រ ១០ បានអញ្ជើញចូលរួមពិធីសម្ពោធន៍ និងដាក់ឲ្យដំណើរការប្រព័ន្ធសំណង់លូសម្រួលទប់ស្កាត់ទឹកប្រៃ ស្តុកទឹកសាបប៊ុងបត់ តឹងយីញ ឃុំអាងភូតឹង ស្រុកកូវកែ។ អញ្ជើញរួមដំណើរមានលោកដុងវ៉ាំងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកកូវកែ គណៈកម្មាធិការប្រជាជនឃុំអាងភូតឹង ហ្វាតឹង តាមង៉ាយ និងមន្ទីរកសិកម្ម និងអភិវឌ្ឈន៍ជនបទរបស់ ០២ ខេត្ត ត្រាវិញ និងវិញឡុង។
សំណង់លូប៊ុងបត់ តឹងយីញ ស្រុកកូវកែ ខេត្តត្រាវិញស្ថិតក្នុងអនុគម្រោងការត្រួតពិនិត្យប្រភពទឹក សម្របសម្រួលអាកាសធាតុតំបន់ណាមមាំងទិចខេត្តត្រាវិញ និងខេត្តវិញឡុង ចំណុចរបស់សំណង់តាំងពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរួមមានកសាងបណ្តាលូទឹកពីស្រុកយុងលីម ខេត្តវិញឡុង និងលូប៊ុងបត់ តឹងយីញរួមជាមួយនឹងបណ្តាសំណង់ផ្សេងៗនៅក្នុងប្រព័ន្ធនឹងបានអនុវត្តការត្រួតពិនិត្យចាតិជូរប្រៃ និងទឹកជំនោរ បង្កប្រភពទឹកស្អាត បង្ហូតទឹកកែប្រែជម្រះដីធម្មជាតិរបស់ស្រុកយុងលីម ត្រាអូង ខេត្តវិញឡុង និងស្រុកកូវកែ ខេត្តត្រាវិញ ២៨.៤៥៩ ហិកតា ក្នុងនោះ (យុងលីម ១១.៣៧៥ ហិកតា ត្រាអូង ៥.៦១៤ ហិកតា និង កូវកែ ១១.៤៧០ ហិកតា)។ ម្ចាស់កាយកទឹក បង្ហូតទឹក យកដីល្បាប់ លាងជម្រះជាតិជូរប្រៃបម្រើការផលិតកសិកម្ម គួបផ្សំនឹងការចិញ្ចឹមជលផលតាមទិសដៅពហុសណ្ឋាន ឈលដាំ សត្វចញ្ចឹម។ តម្លៃសាងសង់សំណង់សរុបរួមជាង ៧៤៦ ពាន់លានដុង និងក្រោយ រយះពសល ១៨ ខែដំណើរការសាងសង់បានសម្រេច និងដាក់ឲ្យប្រើប្រាស់។
មានយោបល់ក្នុងពិធិប្រគល់ឲ្យធ្វើដំណើរការចលនាលូប៊ុងបត់ តឹងយីញ យុងលីម លោក ង្វៀងស្វឹងកឿងបានចង្អុលការដល់បណ្តាមូលដ្ឋាន ក្នុងដំណាក់កាលដំណើរការចលនា ផ្នែកកសិកម្ម ០២ ខេត្តត្រាវិញ និងវិញឡុងគប្បីពិភាក្សា ពិគ្រោះ និងមានការសហការយ៉ាងដិតដាមដើម្បីសម្រួលប្រភពទឹកបានង៉ាយស្រូលជៀសវាងការវិវាទអំពីប្រភពទឹករាំងស្កាត់ប្រៃក្នុងការផលិតរបស់បណ្តាតំបន់ បណ្តាមូលដ្ឋាន។ ការដាក់ឲ្យប្រើប្រាស់ ០៣ លូទឹកប៊ុងបត់ តឹងយីញ យុងលីមដោយមានអត្ថន័យយ៉ាងសំខាន់ក្នុងការអនុវត្តន៍បណ្តាវិធីសាស្ត្រសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួលនាពេលបច្ចុប្បន្ននេះ។ ក្នុងងដូវស្រូវ ២០២០-២០២១ មូលដ្ឋានទាំង ០២ គប្បីម្ចាស់ការផលិត ចំពោះបណ្តាតំបន់ជូបលំបាកអំពីប្រភពទឹកគប្បីបន្ថយបណ្តាផ្ទៃដីផលិតស្រូវសម្រក ប្រមូលផ្តុំបង្វែរមកដាំបណ្តាពូជឈើដាំរាក់ មិនសូវប្រើប្រាស់ទឹកច្រើនដូចជាពូជឈើមានកំពឹល ដើមដូង ដំណាំផ្សេងៗ៕រតនា