• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

យុវជនខ្មែរស្រុកកូវកែ រៀនសូត្រតាមអ៊ំអំពីប៉ិនប្រសប់ ការងារប្រជាចលនា

22/05/2023 15:16

សម្ព័ន្ធយុវជនស្រុកកូវកែ មានសមាជិក ជាង ៣.៨៣០ នាក់ ក្នុងនោះសមាជិក ជនជាតិខ្មែរជាង ២៤%។ ការផ្សព្វផ្សាយអនុវត្តទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល" ជាទម្រង់មានអត្ថន័យជាក់ស្តែងសម្រាប់យុវជនស្រុកកូវកែ និយាយរួម យុវជនខ្មែរនិយាយដោយឡែក ដើម្បីបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចលនាប្រជាជនទាំងមូលចូលរួមគាំពារសុខាភិបាល ។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកកូវកែចលនាប្រជាជនទិញប័ណ្ណគាំពារសុខាភិបាលបានជាង ៤៣.000 ប័ណ្ណ សម្រេច ៩២,៨២% នៃផែនការ រួមចំណែកជាមួយបណ្តាអង្គការចាត់តាំងមហាជនស្រុកចលនាប្រជាជនទិញប័ណ្ណគាំពារសុខាភិបាលបានជាង ៨៤.000 ប័ណ្ណសម្រេចជាង ៩០,២% នៃកម្រិតផែនការដែលថ្នាក់លើប្រគល់។

បងស្រីស៊ើងធីញី (ឈរ)លេខាសម្ព័ន្ធយុវជនឃុំចូវដៀងកំពុងមានយោបល់អំពីចលនាប្រជាជនទិញគាំពារសុខាភិបាល។

     ទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល" បានសម្ព័ន្ធយុវជនស្រុកកូវកែ បង្កើតឡើងកាលពីដើមឆ្នាំ ២០២៣។ សម្ព័ន្ធយុវជនក្នុងស្រុកតែងសកម្មក្នុងការផ្សព្វផ្សាយជូនសម្ព័ន្ធយុវជននៅមូលដ្ឋានអនុវត្តមានប្រសិទ្ធភាពជាក់ស្តែង បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់វាយតម្លៃខ្ពស់ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អពីកម្រិតគ្របដណ្តប់ប័ណ្ណគាំពារសុខាភិបាលក្នុងទូទាំងប្រជាជន ។

     ឃុំចូវដៀង ជាអង្គភាពមួយដែលអនុវត្តល្អការងារចលនាប្រជាជនចូលរួមទិញប័ណ្ណគាំពារសុខាភិបាលសម្រេចអត្រាខ្ពស់ ដោយមានប្រជាជនជាង ៩.៥៤០ នាក់ សម្រេចលើសកម្រិតផែនការ ០,៨៩%  ។ សម្រេចបាន​​លទ្ធផល​នោះ មានការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់សម្ព័ន្ធ​យុវជនឃុំ ក្នុងនោះមានសម្ព័ន្ធ​យុវជន​ខ្មែរ​ជាង ៨០%។

     សម្រេចបានលទ្ធផលខាងលើអាស្រ័យដោយសម្ព័ន្ធយុវជនឃុំសកម្មក្នុងការផ្សព្វផ្សាយទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល" សម្រាប់យុវជនគ្រប់រូប។ ក្រៅពីនោះ សម្ព័ន្ធយុវជនឃុំបានចង្អុលការឲ្យយុវជន យោងតាមការត្រួតពិនិត្យប្រចាំខែរបស់ផ្នែកគាំពារសង្គមស្រុក ដើម្បីក្តាប់ស្ថានភាព និងម្ចាស់ការរៀបចំផែនការចលនាដោយយោងទៅលើ ការពិនិត្យតាមបញ្ជីគ្រួសារនីមួយៗដែលមិនទាន់ទិញគាំពារសុខាភិបាល បន្ទាប់មកវាយតម្លៃកម្រិតប្រាក់ចំណូល ស្ថានភាពគ្រួសារ ដើម្បីផ្សព្វផ្សាយ ចលនាឱ្យចូលរួម គាំពារសុខាភិបាលសមស្របនឹងស្ថានភាពរបស់គ្រួសារ។

     បងស្រី ស៊ើងធីញី លេខាសម្ព័ន្ធយុវជនឃុំចូវដៀងបានឲ្យដឹងថា៖ ដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពទម្រង់"ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល" សម្ព័ន្ធយុវជនឃុំកសាងផែនការច្បាស់លាស់ និងណែនាំយុវជនផ្សព្វផ្សាយដើម្បីប្រជាជនបង្កើនការយល់ដឹងអំពីគោលដៅ អត្ថន័យនិងគោលនយោបាយនៃច្បាប់គាំពារសុខាភិបាលក្នុងទូទាំងប្រព័ន្ធនយោបាយសុខុមាលភាពសង្គម នាពេលបច្ចុប្បន្ន។ អាស្រ័យហេតុនោះ ប្រជាជនក្នុងឃុំចូលរួមទិញគាំពារសុខាភិបាលដោយស្ម័គ្រចិត្តមានការកើនឡើងជានិច្ច។

     បងស្រី ស៊ើងធីធូត្រាង នៅភូមិត្បូងនាយ ឃុំចូវដៀង សំណេះសំណាល៖ គ្រោះអាសន្ន ​ជំងឺតម្កាត់ គ្មាន​នរណា​ម្នាក់​ចង់​បានឡើយ ប៉ុន្តែក៏​គ្មាន​នរណា​អាច​គេចផុត ដែរ។ ការទិញគាំពារសុខាភិបាល​ចាត់ទុកថាសម្រាប់ការពារសុខភាព បង្ការក្រែងមានជំងឺដោយចៃដន្យក៏មានគាំពារសុខាភិបាលជួយចំណាយបានខ្លះ។ ប្រសិនបើគ្មានជំងឺអីទេ ចំណែកនោះក៏បានផ្នែកគាំពារសុខាភិបាលជួយចំណាយឲ្យអ្នកដទៃ នោះក៏ជាទង្វើល្អមួយក្នុងការជួយគ្នាទៅវិញទៅមកគ្រាមានអាសន្នអន្ធក្រ។

     អ្នកស្រី ត្រឹងធីបិតឡង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង បានឲ្យដឹងថា៖ សម្ព័ន្ធយុវជនឃុំបានផ្សព្វផ្សាយមានប្រសិទ្ធភាពទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល"។  នេះជាទម្រង់មួយបានរួមចំណែកយ៉ាងសកម្មជាមួយឃុំអនុវត្តកិច្ចចលនាទិញប័ណ្ណគាំពារសុខាភិបាលសម្រេចលើសផែនការដែលបានកំណត់។ សម្រេចបានលទ្ធផលនោះ មានការរួមចំណែកយ៉ាងសកម្មរបស់សម្ព័ន្ធយុវជនឃុំក្នុងកិច្ចសហការជាមួយបណ្តាអង្គការចាត់តាំងមហាជនឃុំ ដើម្បីអនុវត្តការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួម គាំពារសុខាភិបាលដោយស្ម័គ្រចិត្ត រួមចំណែកជួយឲ្យប្រជាជនបង្កើនការយល់អំពីគោលនយោបាយគាំពារសុខាភិបាលរបស់បក្ស និងរដ្ឋ។

     បងស្រី ង្វៀងធីធ្វីវិញ អនុលេខាសម្ព័ន្ធយុវជនស្រុកកូវកែ បានឲ្យដឹងថា៖ គាំពារសុខាភិបាលគឺជាគោលនយោបាយសង្គមមួយប្រកបដោយមនុស្សធម៌ និងលក្ខណៈជួយចែករំលែកទុក្ខធុរៈគ្នាក្នុងសហគមន៍។ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយនេះ សម្ព័ន្ធយុវជនស្រុកកូវកែ សកម្មក្នុងការផ្សព្វផ្សាយចលនាភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមអ៊ំ អំពីទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនា "។ តាមរយៈនោះ សម្ព័ន្ធយុវជនស្រុកបានចង្អុលការបណ្តាសម័្ពន្ធយុវជនស្ថិតក្រោមឱវាទសហការផ្សព្វផ្សាយដើម្បីប្រជាជនស្ម័គ្រចិត្តទិញគាំពារសុខាភិបាល ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើន ជាពិសេសចំពោះគ្រួសារដែលមានប្រាក់ចំណូលមធ្យម ទាប ប្រសិនបើមានជំងឺអ្វីមួយ នឹងកាត់បន្ថយបានការចំណាយក្នុងការពិនិត្យ ព្យាបាលជំងឺ ធានាអំពីសិទ្ធិនិងផលប្រយោជន៍ក្នុងការថែទាំសុខភាព៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.