• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

យុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០៖ មានសមូហភាព និងបុគ្គល ៤៨ កន្លែង និងរូប បានស្ងើចសរសើរ

31/08/2020 08:36

     

    កាលពីថ្ងៃទី ២៨ សីហា គណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០ ចាត់តាំងសន្និបាតបូកសរុបយុទ្ធនាការ។ លោកឡេវ៉ាំងហាំង, អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០​ បានអញ្ចើញចូលរួម។

        ជាមួយនឹងគោលលំនាំ“យុវជនត្រាវិញច្នៃប្រតិដ្ឋដើម្បីសហគមន៍” យុទ្ធនាការយុវជនស្ម័គ្រចិត្តខេត្តត្រាវិញឆ្នាំ ២០២០ បានប្រព្រឹត្តទៅពីខែកក្កដា​​ ដល់ខែសីហា ឆ្នាំ ២០២០ នៅ ១០៦ ឃុំ សង្កាត់ ទីប្រជុំជន។ ក្នុងនោះប្រមូលផ្ដុំនៅបណ្តា ឃុំ ទីប្រជុំជនរបស់ស្រុកកាងឡុង ស្រុកថ្កូវ​ និង ឃុំដុងហាយរបស់ស្រុកយ្វៀងហាយ (ឃុំឆ្នេរសមុទ្រ) ដោយមានកងកម្លាំងចូលរួមប្រមាណ ៥.០៤៥ នាក់ ក្នុងនោះមានយុទ្ធជនប្រចាំការ ៤០០ នាក់ គឺជានិស្សិតសិស្សបណ្តាសាលាមហាវិទ្យាល័យ ឧត្តមសិក្សា នៅក្នុងនិងក្រៅខេត្ត។​ យុទ្ធនាការរួមមានកម្មវិធី ១, យុទ្ធនាការ ៤ និង ៤ ក្រុមជំនាញ។

      យោងលើកម្មវិធីកិច្ចការអនុវត្តបានសម្រេចនិងសម្រេចលើសពីកម្រិតផែនការដាក់ចេញ ។​ជាក់ស្តែងដូចជាបណ្តាកម្រិតផែនការខ្ពស់ដូចជា៖ ជួសជុល ផ្លូវជនបទមានប្រវែង ៩២ គីឡូម៉ែត្រ (សម្រេច ៣០៨,៨%) កសាង ផ្លូវថ្មី ២១ គីឡូម៉ែត្រ (សម្រេច ៣៤៦%), កសាងថ្មីផ្លូវទីក្រុង (ច្រកល្ហក) អារ្យធម៍ ដោយមានលក្ខឋាន “ភ្លឺ-ជ្រះ-ខៀវ-ស្អាត់-អារ្យធម៍-សុវត្ថភាព” នៅតំបន់ទីក្រុង បាន ៣១ ខ្សែ (សម្រេច ១១៩,២%) កសាងក្លឹបយុវជនការពារអនាម័យបរិស្ថានជានិច្ច បន្តរក្សាសកម្មភាពធ្វើអោយជ្រះឆ្នេរសមុទ្របាន ១៩ ក្លឹប (សម្រេច ៤៧៥ %)។ ពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺ ឥតគិតថ្លៃជូនដល់ប្រជាជនជាង ៣.៨០០ នាក់ (សម្រេច ១៩៣,២ %) កសាងផ្ទះសុខដុម​​ ​ ផ្ទះឧបការគុណ  ផ្ទះកន្សែងក្រហមបាន ១០៧ ខ្នង (សម្រេច ៥៣៥ %)។​ ដោយឡែកកម្រិតគោលដៅស្តីពីឧបត្ថម្ភ ជំនួយកុមារមានស្ថានភាពក្រលំបាក បង្កើតក្រុមជំនាញផ្សព្វផ្សាយច្បាប់កុមារបាន ២២ ក្រុម ឧបត្ថម្ភ ពិគ្រោះយោបល់ជូនកុមារ និងកសាងកន្លែងប្រជុំជីវភាព កម្សាន្ត ជូនកុមារ ១៩ កន្លែង (សម្រេច ១៤៦,២ %)។ ជាពិសេសបណ្តាមូលដ្ឋានពង្រីកសមាជិកយុវជនថ្មីបាន ៤.១២០ នាក់ (សម្រេច ៤១២ %)​ សមាជិកសមាគមបាន ២.០១៦ ​​នាក់ (សម្រេច ១៣៤,៤ %) និងឧទ្ទេសនាមសមាជិកយុវជនឆ្នើម ២៩៦ នាក់ឲ្យបក្សពិនិត្យពង្រីកបក្ខជន ​(សម្រេច ១៩៧,៣ %)។

      វាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលសម្រេចបានរបស់យុទ្ធនាការ ទោះបីស្ថានភាពអាសន្នរោគកូវីជ-១៩ កើតឡើងយ៉ាងស្មុគស្មាញ់ នៅបណ្តាមូលដ្ឋាន លោកឡេវ៉ាំងហាំងបានចង្អុលការពង្រីកបណ្តាលទ្ធផលដែលសំរេចបាន។ ចំណែកបណ្តាសំណង់​ កិច្ចការអនុវត្តមិនទាន់សំរេចនោះ គម្បីខិតខំអនុវត្តឲ្យបានសំរេច ដើម្បីបំរើ ប្រជាជន។​ចំពោះបណ្តាសំណង់​​ដែលសាងសង់សម្រេច និង បានដាក់ឲ្យប្រើប្រាក់នោះ បណ្តាភូមិសាស្ត្រគម្បីរក្សាឲ្យខ្ជាប់ ជួសជុលឲ្យបានទាន់ពេល ដើម្បីពង្រីកប្រសិទ្ធភាពបណ្តាសំណង់​ កិច្ចការដែលសម្រេចបានក្នុងយុទ្ធនាការ។

        ស្ថិតក្នុងសន្និបាតបូកសរុបលទ្ធផលនេះ គណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរ​ ដល់សមូហភាព ១០ កន្លែង​​ និងបុគ្គល ៦​ រូប អង្គការសម្ព័ន្ធយុវជនខេត្ត ជូនលិខិតសរសើរដល់សមូហភាព ២១​ កន្លែង និងបុគ្គល ១១ រូបដែលមានស្នាដៃឆ្នើម៕   សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.