• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

យុទ្ធជនពិការថាច់ឃីមជាគំរូក្នុងពលកម្មផលិត

30/04/2021 15:24

លោកមាថាច់ឃីម កើតឆ្នាំ ១៩៥១ ជាយុទ្ធជនពិការប្រភេទ ៤/៤ ស្នាក់នៅភូមិ ដើមគ ឃុំផុងថាញ់ ស្រុកកូវកែ ជាយុទ្ធជនពិការគំរូក្នុងការឆ្លងកាត់ការលំបាក ពង្រីកសេដ្ឋកិច្ចគ្រួសារនិងជ្រោមជ្រែងអនុវត្តល្អបណ្តាចលនានៅមូលដ្ឋាន។

យុទ្ធជនពិការ ថាច់ឃីម។

     ដោយបានការអប់រំស្មារតីបដិវត្តន៍ពីលោកឪពុក អ្នកម្តាយ រួមជាមួយស្មារតីមានបំណងចង់រួមចំណែកកម្លាំងកាយរបស់ខ្លួនសម្រាប់បុព្វហេតុការពារមាតុប្រទេស ឆ្នាំ ១៩៦៧ យុវជនថាច់ឃីមបានចូលរួមធ្វើបដិវត្តន៍ ធ្វើសកម្មភាពក្នុងផ្នែក នគរបាលពេលនោះ យុវជនថាច់ឃីមទើបតែ អាយុ ១៦ ឆ្នាំ។ ក្នុងសកម្មភាព យុវជនរូបនេះតែង ជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់ខ្លួន សម្រេចល្អបណ្តាភារកិច្ចដែលបានប្រគល់ជូន។ ក្នុងលើក ជួបប្រទះសំណាងមិនល្អមួយ ខណៈដែលចូល រួមយាមល្បាត លោកត្រូវពួកខ្មាំងវាយសម្រុកធ្វើឲ្យរូបលោកមាត្រូវរបួសចំក្បាល។
     ក្រោយពេលប្រទេសជាតិបានរំដោះ លោកមានៅតែបន្ត បំពេញការងារក្នុងក្រុមសន្តិសុខនគរ បាលខេត្តគឺវឡុង។ ដល់ឆ្នាំ ១៩៩៦ ពេលចូលនិវត្តន៍ លោកមាមករួមរស់ជាមួយគ្រួសារផ្តុំពេល ឲ្យការពង្រីកទម្រង់សេដ្ឋកិច្ចគ្រួសារ ជាមួយទម្រង់ចិញ្ចឹមត្រីគ្រប់ប្រភេទ។ បច្ចុប្បន្ន គិតដោយឡែក តែស្រះចំនួន ០២ ដោយមានផ្ទៃប្រមាណជាង ២.០០០ ម៉ែត្រក្រឡា បានលោកមាចិញ្ចឹមត្រី គ្រប់ប្រភេទនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។
     លោកមាថាច់ឃីម បានឱ្យដឹងថា៖ កាលពីមុន គ្រួសារខ្ញុំចិញ្ចឹមត្រីសម្រាប់តែហូបនិងលក់រាយប៉ុណ្ណោះ មិនបានគិតដល់តម្លៃសេដ្ឋកិច្ចឡើយ។ ខ្ញុំចិញ្ចឹមត្រឹមតែរាប់ពាន់ក្បាល លក់បានតម្លៃមួយ លើកៗជាង ១០ លានដុង។ ដល់ឆ្នាំ ២០១៧ ក្រោយពេលបានស្រាវជ្រាវរបៀបចិញ្ចឹមត្រីបានជួយឲ្យខ្ញុំចិញ្ចឹមកាន់តែរីកចម្រើនជាលំដាប់។ រដូវចិញ្ចឹមឆ្នាំ ២០២០-២០២១ ខ្ញុំចិញ្ចឹមត្រីប្រាជាង៣៥.០០០ក្បាល មកទល់ពេលនេះ ឈានដល់ដំណាក់កាលត្រៀមបម្រុងប្រមូលផល  បើ សិនរក្សាបានតម្លៃ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម  គ្រួសារខ្ញុំនឹងទទួលបានប្រាក់ចំណូលជាង ១០០ លានដុង។ ក្រោយពេលទូទាត់បណ្តាខ្ទង់ចំណាយ រួចរាល់នៅចំណេញបានជាង ៦០ លានដុង។ 
     ជាអ្នកធ្លាប់បំពេញការងារក្នុងបរិស្ថានមានការហ្វឹកហាត់បានល្អអំពីសីលធម៌ របៀបរស់នៅលើក កម្ពស់ស្មារតីស្នេហាមាតុប្រទេស ផ្សារភ្ជាប់ស្អិត ល្មួតជាមួយប្រជាជន លោកមាថាច់ឃីម  ជាអ្នក ឈានមុខក្នុងការអនុវត្តន៍ចលនានៅមូលដ្ឋាន។ លោកមាបានរួមជាមួយរដ្ឋអំណាចមូលដ្ឋានបំផុស ចលនាគ្រួសារប្រជាជនលើភូមិសាស្រ្តអនុវត្តសម្រេចបណ្តាលក្ខឋានអំពីគ្រួសារវប្បធម៌ ជន បទថ្មី។ លោកមាថាច់ឃីមបានចែករំលែកបន្ថែម ថា៖ ក្នុងការពលកម្ម រៀនសូត្រយើងតែងមានលោកអ៊ំហូជាមគ្គុទ្ទេសក៍សម្រាប់ខ្លួនរៀនសូត្រនិងធ្វើតាម ក្នុងនោះមានមេរៀនជិតស្និទ្ធជាមួយ ប្រជាជននោះការងារអ្វីក៏សម្រេចជោគជ័យ។ ផ្តើម ពីគំនិតយល់ដឹងនោះ ខ្ញុំតែងជិតស្និទ្ធជាមួយអ្នក ភូមិផងរបងជាមួយ អ្វីដែលពួកគាត់ត្រូវការយើង នឹងជួយ អ្វីដែលជាផលប្រយោជន៍រួមសម្រាប់ភូមិ ស្រុកនោះ បំផុសចលនាកម្លាំងប្រជាជនចូលរួម។ ផ្តើមពីនោះ ខ្ញុំបានបំផុសចលនាអនុវត្តសម្រេចចលនាជាច្រើនអាស្រ័យមូលដ្ឋានផ្សព្វផ្សាយ។
     អាស្រ័យមានចរិតរស់នៅធ្វើជាគំរូសម្រាប់ជន គ្រប់គ្នាត្រាប់តាម ម៉្លោះហើយកូនទាំង ០៧ នាក់ របស់លោកមាថាច់ឃីម បច្ចុប្បន្នមានវឌ្ឍនាការ និងមានមុខរបរលំនឹងរៀងៗខ្លួន។ លោក ឡឹមថាញ់ទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុង ថាញ់បានឱ្យដឹង៖ ជាមួយបទពិសោធន៍ក្នុងការ រស់នៅរបស់យុទ្ធជនពិការថាច់ឃីម គាត់តែងមានការចែករំលែកដល់មនុស្សជំនាន់ក្រោយ។ លោកមាមិនត្រឹមតែធ្វើជាគំរូសម្រាប់កូនៗ នៅទាំងជាគំរូក្នុងជនរួមជាតិខ្មែរអំពីការពង្រីកធ្លុងមហាសាមគ្គីក្នុងការកសាងមាតុភូមិឱ្យកាន់តែ ស្រស់បំព្រង ក្សេមក្សាន្តជាង។
     ទោះបីវ័យចាស់ហើយក៏ដោយ ប៉ុន្តែលោកមាថាច់ឃីមនៅតែមិនបោះបង់គោលគំនិតខិតខំ ដោយ មានបំណង នៅពេលខាងមុខ បើសិនមានឱកាស លោកមានឹងបន្តពង្រីកផ្ទៃដីចិញ្ចឹមជលផលបន្ថែម ទៀតដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ៕                                                                                                                               អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.