• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

យកចិត្តទុកដាក់ពង្រីកបក្ខជនខ្មែរ៖

25/11/2022 13:33

អត្ថបទទី ១៖ អនុវត្តសារាចរលេខ ០៤ ភ្ជាប់ជាមួយការងារពង្រីកបក្ខជននៅមូលដ្ឋាន

      សារាចរលេខ ០៤ - CT/TW ចុះថ្ងៃទី ០៨ តុលាឆ្នាំ ២០០២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពី “បង្កើនការងារពង្រីកបក្ខជនខ្មែរ និងបក្ខជនចិន” បក្ខភាគស្រុកកូវង៉ាងតែងយកចិត្តទុកដាក់ការងារពង្រីកបក្ខជនខ្មែរ ក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។

ជ្រួតជ្រាបសារាចរលេខ ០៤ ក្នុងរយៈកាល ១០ ឆ្នាំកន្លង បក្ខភាគស្រុកកូវង៉ាងបានបំប៉នរួចពង្រីកបក្ខជនខ្មែរបាន ៤១៤ នាក់។ ជាពិសេស បក្ខភាគស្រុក នៅទាំងយកចិត្តទុកដាក់បំប៉នរួចពង្រីកបក្ខជនជាសមណស័ក្ដិ អ្នកមុខអ្នកការគណៈកម្មការនៃបណ្តាវត្តខ្មែរ។ បង្កើនចំនួនលេខមកដល់បច្ចុប្បន្ន ទូទាំងស្រុក មានបក្ខជន ៤.៧៦៤​ នាក់ ក្នុងនោះមានបក្ខជនខ្មែរ ៩៧៣​ នាក់ (ស្រូបយកអត្រា ២០,៤២%) និងបក្ខជន ២២ អង្គ​និងរូបជាសមណស័ក្ដិ អ្នកមុខអ្នកការ សមាជិកគណៈអារាមាភិបាលវត្តខ្មែរ ។

សមមិត្ត ថាច់ភឿង (ខាងស្តាំ) រួមជាមួយមាមីងក្នុងភូមិដំណើរការកសាងផ្លូវជនបទ។

        គីមហ្វា​ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ដោយមានគ្រួសារ ២.៦៨៤​ គ្រួ ក្នុងនោះជនជាតិខ្មែរស្រូបយកអត្រាជាង ៧០%។ ដើម្បីញ៉ាំងឱ្យតំបន់ដែលមានជនជាតិខ្មែររស់នៅច្រើនកាន់តែមានភាពវិវឌ្ឍន៍ជាងទៀតនោះ បក្ខភាគឃុំតែងកំណត់ការងារពង្រីកបក្ខជនខ្មែរ ជាភារកិច្ចសំខាន់ និងជាប្រចាំ។

        សមមិត្តង្វៀងធីង៉ុកយ៉ីម លេខាគណៈកម្មាធិការបក្សឃុំគីមហ្វាឱ្យដឹងថា៖ បក្ខភាគឃុំគីមហ្វាមានសាខាបក្សស្ថិតក្រោមឱវាទចំនួន​​ ១១ កន្លែង ដោយមានបក្ខជន ២០៣ នាក់ ក្នុងនោះបក្ខជនខ្មែរ ៨៦ នាក់ (ស្រូបយកអត្រា ៤២%)។ ដើម្បីលើកកម្ពស់គុណភាព និងពង្រីកបក្ខជនខ្មែរ ជារៀងរាល់ឆ្នាំ បក្ខភាគឃុំគីមហ្វាបានចេញសេចក្តីសម្រេចចិត្តពង្រីកបក្ខជនខ្មែរពី ០២ ‑ ០៣ រូប។ ផ្តើមពីនោះប្រគល់កម្រិតផែនការឲ្យសាខាបក្សបណ្តាភូមិស្វែងរកបណ្តាមុខសញ្ញាដែលសកម្ម ដើម្បីបំប៉ន​និងពង្រីកជាបក្ខជន។ ក្នុងឆ្នាំ ២០២២ បក្ខភាគឃុំគីមហ្វាពង្រីកបក្ខជនបាន ០៥ នាក់ ក្នុងនោះមានបក្ខជនខ្មែរ ០២ នាក់ (សម្រេច ១០០%​ នៃសេចក្តីសម្រេចចិត្ត)។

        ជាមូលដ្ឋានមួយដែលមានបក្ខជនខ្មែរច្រើន បានជួយ ឲ្យសាខាបក្សភូមិផ្នោរព្រាមងាយស្រួលក្នុងការចលនា ធ្វើសកម្មភាព។ សមមិត្ត ថាច់តូ លេខាសាខាបក្សភូមិផ្នោរព្រាមឱ្យដឹងថា៖​សាខាបក្សភូមិមានបក្ខជន ២៥ នាក់ ក្នុងនោះ មានបក្ខជនខ្មែរ ១៨ នាក់។ បក្ខជនខ្មែរទាំងនោះបានពង្រីកល្អតួនាទី “ជាស្នូល” នៅមូលដ្ឋាន តួយ៉ាងដូចជាបក្ខជនថាច់ភឿន​ មានតួនាទីប្រធានគណៈការងាររណសិរ្សភូមិ ទោះបីឆ្នាំនេះមានអាយុ ៧០ ឆ្នាំ និងអាយុបក្ស ២៧ ឆ្នាំហើយក៏ដោយ ប៉ុន្តែសមមិត្ត តែងអស់ពីចិត្តជាមួយកិច្ចការការពារបរិស្ថានរបស់ភូមិ។

        យើងខ្ញុំបានរួមដំណើរជាមួយលេខាសាខាបក្សភូមិផ្នោរព្រាម ទៅទស្សនាទិដ្ឋភាពក្នុងភូមិ បានឃើញបក្ខជនថាច់ភឿន កំពុងរួម ជាមួយមាមីងនៅក្នុងភូមិជួសជុលផ្លូវបេតុងដែលទ្រុឌទ្រោម។

        បក្ខជនថាច់ភឿនឱ្យដឹង៖ ពង្រីកតួនាទីជាបក្ខជនឈានមុខ ខ្ញុំរួមជាមួយបក្ខជនក្នុងសាខាបក្សភូមិបានធ្វើដំណើរទៅកាន់គ្រួសារប្រជាជននៅក្នុងភូមិ​ ដើម្បីបំផុសចលនាឱ្យមាមីងចូលរួមបំពេញទាំងកម្លាំងកាយ និងស៊ីម៉ងដ៍ ដើមឈើ ដើម្បីកសាង ជួសជុលបណ្តាដងផ្លូវជនបទថ្មី កសាងបង្គោលភ្លើងជាង ១០០ ដើម សម្រាប់បំភ្លឺដងផ្លូវនៅពេលយប់។ ក្រៅពីនោះពង្រីកតួនាទី ជាប្រធានក្លឹបការពារបរិស្ថានរបស់ភូមិ ក្នុងថ្ងៃសៅរ៍រាល់សប្ដាហ៍​ខ្ញុំសហការជាមួយបក្ខជនក្នុងសាខាបក្សបានបំផុសចលនាប្រជាជនក្នុងភូមិឲ្យ ចូលរួមការពារបរិស្ថាន ដាំដើមឈើ ដាំផ្កាតាមផ្លូវក្នុងភូមិ​ ដើម្បីបង្កបរិស្ថានឲ្យបានជ្រះស្អាត។

        មីងគឹមធីសួរ ប្រជាជននៅភូមិផ្នោរព្រាមឱ្យដឹង៖​ ដោយឃើញលោកមាថាច់ភឿន និងកម្មាភិបាលនៅក្នុងភូមិបោះសម្អាត ចាក់ស៊ីម៉ងដ៍កសាងផ្លូវបេតុង ខ្ញុំក៏ឱ្យកូនចៅចេញមកជួយធ្វើផងដែរ។  ក្រៅពីនោះ គ្រួសារខ្ញុំនៅទាំងគិតគូរអំពីទឹកផឹកឱ្យបងប្អូនដែលជួយធ្វើផ្លូវទៀតផង។

        ការយកចិត្តទុកដាក់ ពង្រីកបក្ខជនខ្មែរ មិនត្រឹមតែរួមចំណែកកសាង ពង្រឹង និងពង្រីក​ លើកកម្ពស់លទ្ធភាពដឹកនាំរបស់បក្ស នៅមូលដ្ឋាន ហើយនៅទាំង ងាយស្រួលក្នុងការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ដល់ប្រជាជនទៀតផង៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.