14/12/2020 15:01
បណ្តាអង្គភាពចូលរួមមហាសន្និបាត។ រូបថត៖បាធី
មហាសន្និបាតអប់រំកាយកីឡាតំបន់វាលទំនាបទន្លេគឺវឡុងលើកទី ៨ ឆ្នាំ ២០២០ អាស្រ័យដោយខេត្តវិញឡុងទទួលចាត់តាំងបានបើកវារៈកាលពីថ្ងៃទី ០៤ ធ្នូ។ មហាសន្និបាតបានបញ្ចប់នៅរសៀលថ្ងៃទី ០៨ ធ្នូ។
មានកីឡាករ ២.៩៤២ នាក់មកពី ១៣ អង្គភាពខេត្ត ក្រុងនិងមជ្ឈមណ្ឌលកីឡាការពារជាតិទី ០៤ យោធភូមិភាគលេខ ៩។ បណ្ដាកីឡាករបានចូលរួមប្រកួត ២៤ វិញ្ញាសាដោយមានខ្លឹមសារប្រកួតចំនួន ២៤ ខ្លឹមសារ។ ក្នុងនោះ អង្គភាពខេត្តត្រាវិញ មានកីឡាករជាង ៤០០ នាក់ចូលរួមប្រកួត ១១ វិញ្ញាសា។
អាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ់មហាសន្និបាតលើកនេះចែកចេញជា ០២ វគ្គប្រឡង៖ វគ្គទី ១ បានប្រព្រឹត្តឡើងពីខែមករាឆ្នាំ ២០២០ មាន ១៩ វិញ្ញាសារប្រកួតបានចាត់តាំងនៅបណ្ដាខេត្ត ទី ក្រុង។ វគ្គទី ២ ប្រព្រឹត្តឡើងពីថ្ងៃទី ០២-០៨ ធ្នូ នៅខេត្តវិញឡុងមាន ០៥ វិញ្ញាសាប្រកួតរួមមាន៖ បាល់ទះ បាញ់ព្រួញ ។ ល។
លោកស្រីង្វៀងធីង្វៀងថាញ់ ប្រធានគណៈចាត់តាំងមហាសន្និបាតបានឲ្យដឹងថា៖ គិតមកទល់ថ្ងៃបើកវារៈអង្គភាពខេត្តអាងយ៉ាង កំពុងនាំមុខ បន្ទាប់មកគឺអង្គភាពខេត្តតៀងយ៉ាង និងក្រុងកឹងធើ។ អង្គភាពខេត្តត្រាវិញឆ្លងវគ្គប្រប្រកួតដំណាក់កាលទី ១ ទទួលបានមេដាយមាស ០៧ គ្រឿង មេដាយប្រាក់ ០៨ គ្រឿង មេដាយស្ពាន់ ២០ គ្រឿង។ក្នុងនោះ ខេត្តត្រាវិញមានសមត្ថភាពអាចទទួលបានរង្វាន់បន្ថែម នៅបណ្ដាវិញ្ញាសាដូចជា៖ បាល់ទះសម្រាប់បុរសក្បាច់គុនធេក្វាន់ដូនិងបាញ់ព្រួញ ។
បន្ទាប់ពីពិធីបើកវារៈបណ្ដាវិញ្ញាសាបាញ់ព្រួញនិងរត់ប្រណាំងបានប្រព្រឹត្តឡើងជាបន្ដបន្ទាប់នៅកីឡាដ្ឋានខេត្តវិញឡុង ៕
ប្រែសម្រួល៖ លឺវវូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។