• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

មហាសន្និបាតបក្ខភាគខេត្តត្រាវិញអាណត្តិកាល២០២០-២០២៥ សម្រេចជោគជ័យល្អប្រសើរ

17/10/2020 14:20

ពិធីបិទមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល២០២០-២០២៥ បានប្រព្រឹត្តឡើងនៅថ្ងៃទី១៧តុលា។ អញ្ជើញចូលរួមនិងប្រសិទ្ធពរមហាសន្និបាតមានសមមិត្តង្វៀងត្រុងហ្វា ជំនាញការនាយកដ្ឋានបណ្តុះបណ្តាលបំពាក់បំប៉នកម្មាភិបាលនៃគណ:ចាត់តាំងមជ្ឈិមបក្ស។

 

ជាមួយគោលលំនាំ(ប្រជាធិបតេយ្យ សាមគ្គី ផ្លាស់ថ្មី ប្តូរផ្តាច់ អភិវឌ្ឍ) ខេត្តត្រាវិញនឹងឆ្លៀតយកសមទ្ធិផលរបស់បដិវត្តន៍​ឧស្សាហកម្មលើកទី៤ កេណ្ឌប្រមូលអស់ពីបណ្តាប្រភពកម្លាំង វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ជាមួយការចងសម្ព័ន្ធតំបន់ ​ជំរុញការអភិវឌ្ឍន៍រហ័សនិងស្ថិររភាពតាមទិសដៅកសាងខេត្តត្រាវិញឲ្យក្លាយជាខេត្តមួយក្នុងបណ្តាខេត្តសំខាន់ក្នុងការពង្រីកវិស័យសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ចនិងការអភិរក្សនិងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៍បណ្តាជនជាតិហើយ ដាក់ចេញគោលដៅដើម្បីខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ២០២៥ ល្បឿនកំណើនប្រភពចំណូលរួមជាមធ្យមជារៀងរាល់ឆ្នាំសម្រេចពី១០%ឡើងទៅ ប្រភពចំណូលរបស់មនុស្សម្នាក់សម្រេច ១០០ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រតាមពហុសណ្ឋានរក្សាកម្រិតថយចុះជាមធ្យមពី១,៥-២% ក្នុងមួយឆ្នាំ និងជាខេត្តអភិវឌ្ឍន៍ក្នុងក្រុមចម្បងរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ២០៣០។

           

ពង្រីកប្រជាធិបតេយ្យ ផ្តុំបញ្ញា មហាសន្និបាតបានពិភាក្សាចូលរួមបំពេញយោបល់ជាក់ស្តែងជាច្រើន នឹងឯកភាព និងអនុម័តិឆ្លងបណ្តាឯកសារសំខាន់ៗ។ មហាសន្និបាតបានជ្រើសរើសនិងបោះឆ្នោតបណ្តាសមមិត្តដែលមានសម្បាទាគ្រប់គ្រាន់ សក្តិសមចូលក្នុងគណ:ប្រតិបត្តិការបក្ខភាគខេត្តរួមមានតំណាងឆ្នើម៤៩ រូបជំនួសមុខឲ្យបក្ខជនជាង៤៥.០០០ រូបក្នុងទូទាំងបក្ខភាគនិងបោះឆ្នោតជ្រើសរើសសមជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តរួមមានសមមិត្ត ១៥ រូប។បោះឆ្នោតជ្រើសតំណាងអញ្ជើញទៅចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សរួមមានសមមិត្តពេញសិទ្ធិ ១៧ រូប និងសមមិត្តបម្រុង ០១ រូប។

​មហាសន្និបាតបានសម្រេចអនុម័តិឆ្លងសេចក្តីសម្រេចចិត្តអំពីទិសដៅ ភារកិច្ច គោលដៅ វិធីសាស្រ្ត របស់បក្ខភាគខេត្តត្រាវិញដល់ឆ្នាំ២០២៥ រួមមាន៥​កម្រិតផែនការណ៍សំខាន់ៗ ស្តីពីការពង្រីកសេដ្ឋកិច្ច-សង្គម និង​ភារកិច្ច ទម្លុះទម្លាយ០៣ យ៉ាង និងភារកិច្ចវិធីសាស្រ្តអនុវត្តក្នុងពេលខាងមុខ ០៦ យ៉ាង។ ជាមួយនឹងស្មារតីទទួលបន្ទុកនិងការឯកភាពខ្ពស់តំណាងទាំង១០០% បានសម្រេចឆ្លងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១១។

            ក្នុងពិធីបិទមហាសន្និបាតនេះ គណ:ប្រត្តិបត្តិការបក្ខភាគខេត្តត្រាវិញ នីតិកាលទី១១ អាណត្តិកាល២០២០-២០២៥ បានចេញបង្ហាញមុខជាផ្លូវការ។ សមមិត្ត ង៉ូជីកឿង បានជាប់ឆ្នោតធ្វើជាលេខាបក្សខេត្តអាណត្តិកាល២០២០-២០២៥ បណ្តាសមមិត្តអនុលេខាបក្សខេត្ត៖​គឹមង៉ុកថាយ ឡឹមមិញដាំងនិងឡេវ៉ាំងហាំង បោះឆ្នោតសមាជិកគណ:កម្មាធិការត្រួតពិនិត្យនៃគណ:កម្មាធិការបក្សខេត្ត ០៨រូប សមមិត្តង្វៀងធីមិញតឹម បានបោះឆ្នោតធ្វើជាប្រធានគណ:កម្មាធិការត្រួតពិនិត្យបក្សខេត្តអាណត្តិកាល២០២០-២០២៥ ។

*បណ្តាកម្រិតផែនការសំខាន់ៗសម្រាប់អាណត្តិកាល២០២០-២០២៥

១-កម្រិតផែនការអំពីកសាងបក្សនិងប្រពន្ធនយោបាយ៖

- រៀងរាល់ឆ្នាំមានអង្គការចាត់តាំងមូលដ្ឋានបក្ស ១០០% សម្រេចភារកិច្ចនិងមានអង្គការចាត់តាំងមូលដ្ឋានបក្សពី៨០% ឡើងទៅសម្រេចល្អភារកិច្ច​។ បក្ខជន៨០% ឡើងទៅសម្រេចល្អភារកិច្ច។

- ពង្រីកបក្ខជនពី៥.៥០០-៦.០០០រូប។

- ប្រមូលចំនួនប្រជាជនស្ថិតក្នុងវ័យ៨៥% ចូលក្នុងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គម , សង្គម-មុខរបរ។

២- កម្រិតផែនការអំពីសេដ្ឋកិច្ច៖

ល្បឿនកំណើនប្រភពចំណូលរួម(GRDP)សម្រេចជាមធ្យមរៀងរាល់ឆ្នាំពី១០% ឡើងទៅ។ ក្នុងនោះតំបន់ទីមួយកើន២,៣៥% តំបន់ទី ២ កើន១៤,៤៨% តំបន់ទី៣កើន៧,៦៩%។

-ដល់ឆ្នាំ២០២៥ ប្រភពចំណូល(GRDP) របស់មនុស្សម្នាក់សម្រេច ១០០លានដុង(ស្មើ៤.៣០០ដុល្លា)​។

-បរិមាណកសិកម្មស្មើ ២៣,៧៥% ឧស្សាហកម្ម-ស្ថាបនាស្មើ៤៦,១៦% ពាណិជ្ជកម្ម-សេវាកម្មស្មើ ៣០,០៩% នៃប្រភពចំណូលរួម។

-សរុបទុនវិនិយោគទូទាំងសង្គម ០៥ ឆ្នាំសម្រេច ១៦០.០០០ពាន់លានដុង។

-ចំនួនអាជីវកម្មបង្កើតថ្មីក្នុង ០៥ ឆ្នាំ ២.៥០០ អាជីវកម្ម។

-អត្រាទីក្រុងភាវូបនីយកម្មដល់ឆ្នាំ២០២៥សម្រេច៣៣%។

-ប្រមូលថវិការដ្ឋជាមធ្យមរៀងរាល់ឆ្នាំកើន១២%។

៣-កម្រិតផែនការអំពីសង្គម៖

-មានចំមនួនឃុំ១០០%សម្រេចលក្ខឋានជនបទថ្មី ៥១% សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់(ក្នុងនោះមានឃុំ២០% សម្រេចលក្ខឋានជនបទថ្មីគំរូ)ស្រុកទាំង៧/៧សម្រេចលក្ខឋានជនបទថ្មី ទីក្រុងត្រាវិញនិងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចភារកិច្ចកសាងជនបទថ្មី។ ខេត្តសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ២០២៥។

-ចំនួនពលករកសិកម្មនៅ៣៥%ក្នុងចំណោមពលករទូទាំងសង្គម ឧស្សាហកម្ម-ស្ថាបនាសម្រេច២៨% សេវាកម្មសម្រេច៣៧% ។

-អត្រាពលករបានបណ្តុះបណ្តាលសម្រេច៧០% ក្នុងនោះមានសញ្ញាប័ត្រ លិខិតបញ្ជាក់សម្រេច៣៥% ។ រៀងរាល់ឆ្នាំបង្កការងារធ្វើថ្មីជូនពលករ២៣.០០០នាក់។

-អត្រាពលករដាច់អាជីពនៅក្រោម​០២%។

-អត្រាសិស្សស្ថិតក្នុងអាយុទៅរៀន៖កម្រិតបឋមសិក្សាសម្រេច១០០% អនុវិទ្យាល័យសម្រេច៩៩%។

-អត្រាមនុស្សចូលរួមគាំពារសុខាភិបាលសម្រេចពី៩៥%ឡើងទៅ។

-អត្រាមនុស្សចូលរួមគាំពារសង្គមសម្រេច៤៥%នៃកងកម្លាំងពលករស្ថិតក្នុងអាយុពលកម្ម ក្នុងនោះចូលរួមគាំពារសង្គមស្ម័គ្រចិត្តសម្រេច ០៥%។

-អត្រាញគ្រួសារក្រីក្រតាមសម្បទាពហុសណ្ឋានរក្សាកម្រិតថយចុះជាមធ្យមពី១,៥-២%ក្នុងមួយឆ្នាំ។

-អត្រាគ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនីសម្រេច៩៩,៥%។

៤-កម្រិតផែនការអំពីបរិស្ថាន៖

-អត្រាគ្រួសារប្រើប្រាស់ទឹកស្អាត ទឹកស្របអនាម័យ៖ តំបន់ទីផ្សារសម្រេច៩៩,៥% តំបន់ជនបទសម្រេច៩៩%។

-អត្រាកាកសំណល់គ្រោះថ្នាក់នឹងកាកសំណល់សុខាភិបាលបានប្រមូលនិងវិនិច្ឆ័យសម្រេចពី៩៩,៥%-១០០%។ អត្រាសម្រាមក្នុងទីផ្សារបានប្រមូលនិងវិនិច្ឆ័យសម្រេចជាង៩៨,៥% តំបន់ជនបទសម្រេចពី ៧៨-៨០%។ អត្រាមូលដ្ឋានបង្ករកខ្វក់បរិស្ថានធ្ងន់ធ្ងរបានវិនិច្ឆ័យសម្រេច១០០%។

-អត្រាដាំព្រៃការពារសម្រេច៤,៥%នៃផ្ទៃដីធម្មជាតិ។

៥-កម្រិតផែនការអំពីការពារប្រទេស-សន្តិសុខ៖

រក្សារស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

-រៀងរាល់ឆ្នាំមានស្ថាប័ន អាជីវកម្មពី៩៥%ឡើងទៅ មានឃុំ សង្កាត់ ទីប្រជុំជនពី៩០%ឡើងទៅសម្រចសម្បទាសុវត្តិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់។

-រៀងរាល់ឆ្នាំមានឃុំ សង្កាត់ ទីប្រជុំជន៩៥%ឡើងទៅរឹងមាំអំពីកិច្ចការពារប្រទេស-សន្តិសុខ៕

ដំណឹង-រូបថត៖សុខា-ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.