03/12/2021 08:01
*បោះឆ្នោតជ្រើសសមាជិកាគណៈប្រតិបត្ដិការ ១៩២ នាក់ សមាជិកាគណៈអចិន្រ្ដៃយ៍ ៥៤ នាក់
គណៈប្រតិបត្ដិការ អាណតិ្តកាលថ្មីចេញបង្ហាញមុខមហាសន្និបាត ។ រូបថត៖ ង៉ុកស្វង
បណ្ដាអង្គភាពចាត់តាំងមហាសន្និបាតគ្រប់ បណ្ដាខ្លឹមសារកម្មវិធីមហាសន្និបាតបានដាក់ចេញ។ មានអង្គភាពថ្នាក់ស្រុក ០៨/០៩ អង្គភាពនិងអង្គភាពសមាគមនារីកងកម្លាំងប្រដាប់ អាវុធ ០៣ អង្គភាពបានចាត់តាំងមហាសន្នបាតផ្ទាល់ ធានាទាន់ពេលវេលា។ ដោយឡែក សមាគមសហព័ន្ធន៍នារីស្រុកទីវកឹងអាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ម៉្លោះ ហើយចាត់តាំងមហាសន្និបាតដោយរូបភាពផ្សាយបន្ដផ្ទាល់។
មហាសន្និបាតឆ្លងបណ្ដាសេចក្ដីព្រាងឯកសារជាក់ស្ដែងដូចជា៖ របាយការណ៍ នយោបាយបូកសរុបអាណត្ដិកាលកន្លងហើយ មាន ទិដៅភារកិច្ចនិងវិធីសាស្រ្ដឲ្យអាណត្ដិកាលខាងមុខ របាយការណ៍ទិតៀនគណៈប្រតិបត្តិការ របាយការណ៍បូកសរុបផ្ដល់យោបល់ឯកសារជូនថ្នាក់លើរបាយការណ៍បទអន្តរគមន៍ របស់តំណាង។
មហាសន្និបាតបោះឆ្នោតជ្រើសសមាជិកានៃគណៈប្រតិបត្ដិការ ១៩២ នាក់ សមាជិកានៃគណៈអចិន្រ្ដៃយ៍ ៥៤ នាក់ ប្រធាន ១២ នាក់ និងអនុប្រធានសមាគមសហព័ន្ធន៍នារីបណ្ដា ស្រុក ទីផ្សាររួមខេត្ត ទីក្រុងនិងសមាគមកងកម្លាំងប្រដាប់អាវុធ ១២ នាក់។ ទន្ទឹមនឹងនោះ បោះឆ្នោតតំណាងពេញសិទ្ធិ ១៩៤ នាក់ តំណាងបម្រុង ១៨ នាក់ចូលរួមមហាសន្និបាត ថ្នាក់លើ។
ក្នុងចំណោមសមាជិកានៃគណៈប្រតិបត្ដិការ ១៩២ នាក់បានជ្រើសនេះ មានសមា ជិកា ១២៤ នាក់អាយុក្រោម ៤០ ឆ្នាំ (ស្មើ ៦៤,៥៨%) សមាជិកា ៥៧ នាក់មានអាយុពី ៤០-៥០ ឆ្នាំ (ស្មើ ២៩,៦៨%) សមាជិកាចំនួន ១១ នាក់មានអាយុជាង ៥០ ឆ្នាំ(ស្មើ ៥,៧២%) ។ គណៈអចិន្រ្ដៃយ៍មានបងប្អូននារី ៥៤ នាក់ ក្នុងនោះ មានបងប្អូននារី ៣២ នាក់ មានអាយុក្រោម ៤០ ឆ្នាំ (ស្មើ ៥៩,២៥%) មាននារី ១៧ នាក់ អាយុពី ៤០-៥០ឆ្នាំ(ស្មើ៣១,៤៨%) មាននារី ០៥ នាក់អាយុពី ៥០-៥៥ ឆ្នាំ(ស្មើ ៩,២៥%)។ តំណែងជាប្រធានសមាគមមាន ០៤/១២ នាក់ អាយុក្រោម ៤០ ឆ្នាំ (ស្មើ ៣៣,៣៣%) មាន ០៧/១២ នាក់អាយុ ៤០-៥០ ឆ្នាំ (ស្មើ ៥៨,៣៣%) មានម្នាក់អាយុជាង៥០ឆ្នាំ(ស្មើ៨,៣៣%) តំណែងជាអនុប្រធានសមាគមមាន ០៧/១២ នាក់ អាយុក្រោម ៤០ ឆ្នាំ (ស្មើ ៥៨,៣៣%) មាន ០៤/១២ នាក់អាយុពី ៤០-៥០ឆ្នាំ (ស្មើ ៣៣,៣៣%) មានម្នាក់អាយុជាង ៥០ ឆ្នាំ(ស្មើ ៨,៣៣%) ៕ ប្រែសម្រួល៖ លឺវវូ