12/03/2021 09:07
គណៈប្រតិបត្តិការនារីឃុំបិញភូអាណត្តិកាលថ្មីបង្ហាញមុខមហាសន្និបាត ។ រូបថត៖ គីមឡង
មហាសន្និបាតកំណត់ អាណត្តិកាល ២០២១ -២០២៦ បន្តអនុវត្តចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ចលនា “កសាងគ្រួសារ ស្អាត ៥ យ៉ាង គ្មាន ៣ យ៉ាង” និងចលនា “ នារីលត់ដំអត្តចរិតសីលធម៌ ជំនឿលើខ្លួនឯង គោ រពខ្លួនឯង ស្មោះត្រង់ រ៉ាប់រងការងារផ្ទះ” បន្តអនុវត្តការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ជារៀងរាល់ឆ្នាំ ជួយដល់គ្រួសារ ២ គ្រួរួចផុតពីភាពក្រីក្រ អាទិ ភាពបណ្តាគ្រួសារនៅតំបន់ជនរួមជាតិខ្មែរ មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក បំផុសចលនាឧបត្ថម្ភ ១០ គ្រួសារ សម្រចលក្ខឋានកសាងគ្រួសារស្អាត ៥ យ៉ាង គ្មាន ៣ យ៉ាងស្ថិរភាពសាខាសមាគមនីមួយៗ ចុះឈ្មោះនិងអនុវត្ត សំណង់កិច្ចការ ០១ ចំណែក រួមចំណែកកសាង ទិដ្ឋភាពបរិស្ថាន ភ្លឺ-ជ្រះ -ស្អាត បំផុសចលនា សមាជិកានារី និងប្រជាជនចូលរួមទិញគាំពារ សង្គមស្ម័គ្រចិត្ត និងគាំពារសុខាភិបាល ខិតខំ អង្គភាពនីមួយៗសម្រេចជាង ៩០% បើប្រៀប នឹងចំនួនសមាជិកានាពេលបច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំបំពាក់បំប៉ន់ និងឧទ្ទេសនាមនារីឆ្នើមឲ្យបក្សពង្រីកជាបក្ខជនតិចបំផុតម្នាក់ ខិតខំ ដល់ឆ្នាំ ២០២៦ មានប្រធានសាខាសមាគមនារីភូមិ អនុសង្កាត់ ១០០% ជាបក្ខជន។
បិញភូជាអង្គភាពដំបូងបង្អស់ក្នុងខេត្ត និង ក៏ជាអង្គភាពដំបូងបង្អស់ក្នុង ១៤ ឃុំ ទីប្រជុំជននៅលើភូមិសាស្រ្ដក្នុងស្រុកកាងឡុងចាត់ តាំងមហាសន្និបាត តំណាងនារីថ្នាក់មូលដ្ឋាន អាណត្តិកាល ២០២១-២០២៦៕
ប្រែសម្រួល៖ សុខា