26/01/2021 13:11
ទិវាសិទ្ធិរបស់អ្នកប្រើប្រាស់មុខទំនិញវៀតណាម ។ រូបថត៖ ម៉ីញ៉ឹង
ពិធីបំផុសចលនាបណ្តាសកម្មភាពជ្រោមជ្រែងចូលរួមទិវាសិទ្ធិរបស់អ្នកប្រើប្រាស់មុខទំនិញវៀតណាមឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្តត្រាវិញបានប្រព្រឹត្តិឡើងនៅថ្ងៃទី ១៥ មករា ដោយមានតំណាង ៦០ រូបជំនួសឲ្យបណ្តាមន្ទីរ ផ្នែក ខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងអាជីវកម្មក្នុងខេត្តចូលរួម។
បធានបទបានដាក់ចេញឲ្យបណ្តាសកម្មភាពទិវាសិទ្ធិរបស់អ្នកប្រើប្រាស់មុខទំនិញវៀតណាម ឆ្នាំ ២០២១ ដូចជា៖ “អាជីវកម្មទទួលបន្ទុក ប្រើប្រាស់ចីរភាពក្នុងកាលៈទេសៈសាមញ្ញថ្មី”។ ជាមួយខ្លឹមសារធ្វើអាជីវកម្មប្រើប្រាស់បណ្តា ផលិតផលសុវត្ថិភាពល្អដល់សុខភាពអ្នកប្រើប្រាស់ អនាម័យបរិស្ថាន។ គប្បីប្រើប្រាស់បណ្តាប្រភពថាមពល និងវត្ថុធាតុដើមស្និទ្ធស្នាលជាមួយបរិស្ថាន។ អនុវត្តត្រឹមត្រូវ និងគ្រប់គ្រាន់បណ្តាវិធីសាស្រ្តការពារសុខភាពផ្ទាល់ខ្លួន និងសហគមន៍ក្នុងរយៈពេលធ្វើអាជីវកម្មប្រើប្រាស់។ គប្បីជាអ្នកប្រើប្រាស់ឈ្លាសវៃ ពិនិត្យម៉ត់ចត់មុខទំនិញ មុនពេលទទួលជ្រើសរើសប្រើប្រាស់មុខទំនិញ សេវាកម្ម មានប្រភពផលិតច្បាស់លាស់ជ្រើសរើសផលិតផលសុវត្ថិភាពដើម្បីការពារខ្លួនគ្រួសារនិងសង្គមផលិតផលមិនសុវត្ថិភាពអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត សុខភាព និងទ្រព្យសម្បតិ្តរបស់អ្នកប្រើប្រាស់ ការពារសិទ្ធិ ផលប្រយោជន៍អ្នកប្រើប្រាស់គឺជាភារកិច្ចរបស់ទូទាំងសង្គម។
ពិធីបំផុសចលនាបណ្តាសកម្មភាពជ្រោមជ្រែង ចូលរួមទិវាសិទ្ធិរបស់អ្នកប្រើប្រាស់មុខទំនិញវៀតណាមឆ្នាំ ២០២១ បានចាត់តាំងសំដៅកោះហៅចលនាជំរុញទឹកចិត្តបណ្តាស្ថាប័នរដ្ឋ អង្គការចាត់តាំងសង្គម អាជីវកម្ម និងអ្នកប្រើប្រាស់ចូលរួមបណ្តាសកម្មភាពមានពាក់ព័ន្ធសន្សឹមៗ បង្កឲ្យទិវាសិទ្ធិរបស់អ្នកប្រើប្រាស់មុខទំនិញក្លាយជាកម្លាំងជំរុញនិងចំណុចសំខាន់ ក្នុងជីវភាពសេដ្ឋកិច្ចសង្គមរួមចំណែកកសាងបរិស្ថានធ្វើអាជីវកម្មប្រើប្រាស់ត្រឹមត្រូវ។ ឆ្លងតាមរយៈនោះ ឧបត្ថម្ភបណ្តាអាជីវកម្មស្តារឡើងវិញ និងពង្រីកបណ្តាសកម្មភាពធ្វើអាជីវកម្ម ទន្ទឹមនឹងនោះធានាសុខភាពអ្នកចូលរួមកសាងនិងពង្រីកបណ្តាទម្លាប់ចំណេះដឹងប្រើប្រាស់សមស្របជាមួយកាលទេសសាមញ្ញថ្មីនេះ៕ ម៉ីញ៉ឹង-តឹងង៉ុក