• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

មន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម

25/02/2025 13:42

កាលពីថ្ងៃទី ២១ ខែកុម្ភៈ មន្ទីរពេទ្យពហុព្យា​បាលខេត្តត្រាវិញចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍​ ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម (២៧/០២/ ១៩៥៥-២៧/០២/២០២៥)។

សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបាច់ផ្កាប្រសិទ្ធពរដល់ថ្នាក់ដឹកនាំ និងសមូហភាពមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញនាអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម។ រូបថត៖ ង៉ុកស្វង

អញ្ជើញចូលរួមមានបណ្ដាសមមិត្ត៖ ដាំងក្វឹកខើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត លេខាគណៈ កម្មាធិការបក្សទីក្រុងត្រាវិញ ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត គាងសុខា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ង្វៀងហ៊ឺវភឿក នាយកមន្ទីរសុខាភិបាល ប៊ូយក្វាងហ្វី អតីតសមា ជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការមហាជន ថ្នាក់ដឹកនាំបណ្ដាមជ្ឈមណ្ឌលសុខាភិបាល បណ្ដាមន្ទីរពេទ្យក្នុងខេត្ត បណ្ដាក្រុមហ៊ុនជាដៃគូ បណ្ដាកម្មាភិបាលចូលនិវត្តន៍រួមជាមួយកងជួរកម្មាភិបាល និយោជិត កម្មករ គ្រូពេទ្យវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញគ្រប់សម័យកាល។
នៅក្នុងពិធីជួបជុំ បណ្ដាតំណាងបានស្ដាប់អានលិខិតប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាម របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ផ្ញើជូនកម្មាភិបាលផ្នែកសុខាភិបាលនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម រំលឹកឡើងវិញប្រពៃណីដ៏ត្រចះត្រចង់របស់ផ្នែក បណ្ដាលទ្ធផលលេចធ្លោរបស់មន្ទីរពេទ្យសម្រេចបានក្នុងពេលកន្លង រំលឹកគុណចំពោះការបរិច្ចាគរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនិងគ្រូពេទ្យគ្រប់ជំនាន់រួមចំណែកក្នុងការកសាងមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញបច្ចុប្បន្ន។ 
មន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញបង្កើតបានជិត ៣៣ ឆ្នាំ បច្ចុប្បន្ន មានកម្មាភិបាល និយោជិត និងបុគ្គលិកជិត ១.០០០ នាក់បម្រើការក្នុងផ្នែក  ការិយាល័យចំនួន ៣៤ កន្លែង ។ បច្ចុប្បន្ន មន្ទីរពេទ្យមានគ្រែពេទ្យ ៩០០ គ្រែសម្រាប់បម្រើការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនក្នុងខេត្ត និងខេត្តមួយចំនួននៅជិតខាង។
ក្នុងឆ្នាំ ២០២៤ មន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញធ្វើសកម្មភាពលំនឹងបន្ទាប់ពីបានរុះរើមកកាន់មូលដ្ឋានថ្មី។ គណៈនាយកមន្ទីរពេទ្យបានដឹក នាំអង្គភាពរីកចម្រើនគ្រប់វិស័យបំពេញល្អតម្រូវការ ពិនិត្យព្យាបាលជំងឺជូនប្រជាជនបំពេញទៅក្នុងការ ពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្ត។
សម្ដែងសុន្ទរកថាក្នុងពិធីជួបជុំ សមមិត្តង្វៀងហ៊ឺវភឿកបានវាយតម្លៃខ្ពស់និងដឹងគុណចំពោះការបរិច្ចាគរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ បហុព្យាបាលខេត្តត្រាវិញ បានសាមគ្គីប្ដេជ្ញាឆ្លង ផុតការលំបាកសាកល្បងអនុវត្តសម្រេចល្អភារកិច្ច ធានាគុណភាព និងសុវត្ថិភាពក្នុងការពិនិត្យព្យាបាលជំងឺ។
ទន្ទឹមនឹងនោះ ស្នើឲ្យគណៈនាយកមន្ទីរពេទ្យ ពហុព្យាបាលខេត្តត្រាវិញឧស្សាហ៍ បំពេញល្អការងារអប់រំនយោបាយសតិអារម្មណ៍ដើម្បីគ្រូពេទ្យ  វេជ្ជបណ្ឌិត បុគ្គលិកមន្ទីរពេទ្យជ្រោងខ្ពស់ស្មារតី ខ្លួនទីពឹងខ្លួន ខិតខំអនុវត្តសម្រេចភារកិច្ចបានប្រគល់ជូន សំខាន់ គឺនាំមកលទ្ធផលល្អបំផុតជូនអ្នកជំងឺ។ បង្កលក្ខណៈនិងលើកទឹកចិត្តកងជួរកម្មាភិបាល សុខាភិបាលក្នុងមន្ទីរពេទ្យទាំងមូលបានបណ្ដុះ បណ្ដាលលើកកម្ពស់កម្រិតចំណេះជំនាញ។
ចំណាប់អារម្មណ៍ទៅលើការបណ្ដុះបណ្ដាល ជម្រៅចំពោះបណ្ដាផ្នែកបម្រុងរាល់ប្រភពកម្លាំង ដើម្បីឆ្លើយតបតម្រូវការផ្សព្វផ្សាយបណ្ដាបច្ចេកទេសថ្មីក្នុងពេលខាងមុខ។ បន្តលើកកម្ពស់គុណភាពការងារស្រាវជ្រាវវិទ្យាសាស្រ្ត អនុវត្តបណ្ដា សមិទ្ធផលវិទ្យាសាស្រ្ត បច្ចេកទេសថ្មី បច្ចេកទេសខ្ពស់ក្នុងការព្យាបាលជំងឺ។ ផ្ដុំកម្លាំងវិនិយោគទៅលើផ្នែកព្យាបាល តាមសំណូមពរបំពេញតម្រូវការពិនិត្យព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់របស់ប្រជាជន។
កម្មាភិបាល និយោជិតម្នាក់ៗនិងពលកររបស់មន្ទីរពេទ្យត្រូវបន្តការលត់ដំ បំប៉នសីលធម៌លក្ខន្តិកៈ ប្រាស្រ័យទំនាក់ទំនងដើម្បីសម្រេចប្រសិទ្ធភាព ខ្ពស់ក្នុងការងារនិងសំដៅដល់ការសប្បាយចិត្ត របស់អ្នកជំងឺសាច់ញាតិអ្នកជំងឺ។ បន្តកសាងឥរិ យាបថ អាកប្បកិរិយាធ្វើការជំនាញក្នុងមន្ទីរពេទ្យទាំងមូលជាពិសេសអ្នកជាប្រមុខ។ ពង្រីកស្មារតីបរិច្ចាគភ្ជាប់ជាមួយអនុវត្តល្អតាមដំបូន្មានរបស់អ៊ំហូ “សីលធម៌គ្រូពេទ្យដូចម្ដាយនិងកូន”៕      ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.