• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

មិនគប្បីធ្វេសប្រហែសអត្តនោម័តិក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

24/09/2021 08:03

នៅរសៀលថ្ងៃទី ១៧ កញ្ញា សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ធ្វើជាអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ក្នុងទូទាំងខេត្តអំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ នេះគឺជាអង្គប្រជុំផ្សាយបន្តផ្ទាល់មុនដំបូងដែលបានតភ្ជាប់ជាមួយនឹងបណ្តាមណ្ឌលរលកទូរទស្សន៍ផ្សាយបន្តផ្ទាល់ដល់បណ្តាឃុំ សង្កត់ ទីប្រជុំជនក្នុងខេត្ត។

អញ្ជើញចូលរួមអង្គប្រជុំនៅមណ្ឌលគណៈកម្មាធិការប្រជាជនខេត្តមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត និងបណ្តាសមាជិកគណៈចង្អុលការថា្នក់ខេត្ត។

គិតមកដល់រសៀលថ្ងៃទី ១៧ កញ្ញាឆ្នាំ ២០២១ ចំនួនករណីវិជ្ជមានកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តគឺ ១.៤៧៥ ករណី (ស្រូបយកអត្រា ០,២២% ប្រៀបជាមួយនឹងចំនួនករណីវិជ្ជមានរបស់ទូទាំងប្រទេស) ក្នុងនោះ អន្តោប្រវេសន៍ ៤២ ករណី ក្រៅខេត្ត ១១ ករណី ក្រៅពីនោះគឺបណ្តាករណីជ្រាបក្នុងសហគមន៍ បណ្តា តំបន់ចត្តាឡីស័កលើភូមិសាស្ត្រខេត្ត។ ខេត្តកំណត់ត្រាករណីស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩ ចំនួន ២០ ករណី ស្រូបយកអត្រា ០,១២% ប្រៀបជាមួយនឹងចំនួនករណីស្លាប់របស់ទូទាំងប្រទេស និងស្រូបយកអត្រា ១,៣៥% ប្រៀបជាមួយនឹងករណីជ្រាបមេរោគនៅលើភូមិសាស្ត្រខេត្ត។ បច្ចុប្បន្ននេះបណ្តាមន្ទីរពេទ្យបណ្តោះអាសន្នក្នុងខេត្តកំពុងព្យាបាលជូនអ្នកជំងឺ ៣៣០ នាក់(មាន ០៦ ករណីត្រូវដកដង្ហើមដោយអុកស៊ី) ហើយព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១.១៤០​ នាក់។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តមានយោបល់បូកសរុបក្នុងអង្គសន្និបាត។ រូបថត៖ បាធី

នយោបល់ចង្អុលការអង្គប្រជុំ សមមិត្តលេខាបក្សខេត្តង៉ូជីកឿងសំណូមពរបណ្តាឃុំ សង្កាត់ ទីប្រជុំជនគប្បីបន្តអនុវត្តម៉ឹងម៉ាត់បណ្តាឯកសារចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តស្តីអំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តល្អបណ្តាសេចក្តីព្រមានរបស់ក្រសួងសុខាភិបាល។ ថ្នាក់ដឹកនាំមូលដ្ឋាន ពិសេសគឺថ្នាក់មូលដ្ឋានអំពាវនាវប្រជាជននៅលើភូមិសាស្ត្រអនុវត្តត្រឹមត្រូវតាមខ្លឹមសារ សេចក្តីកំណត់ក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺ ដាច់ខាតមិនគប្បីអត្តនោម័តិ ធ្វេសប្រហែសចំពោះស្ថានភាពអាសន្នរោគជំងឺដូចជានាពេលបច្ចុប្បន្ននេះ កម្មាភិបាល បក្ខជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តគប្បីត្រូវធ្វើជាគំរូពិតប្រាកដ ឈានមុខក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺ។ អំពីយុទ្ធសាស្ត្រតេស្តសម្រាំងជ្រើសរើសកូវីដ-១៩ ក្នុងសហគមន៍។ សមមិត្តលេខាបក្សខេត្តង៉ូជីកឿងចង្អុលការបណ្តាមូលដ្ឋានគប្បីបន្តជំរុញជាបន្ទាន់សន្ទុះកំណើន ក្នុងនោះគប្បីយកចិត្តទុកដាក់ដល់បណ្តាមូលដ្ឋានដែលមានប្រជាជនរស់នៅច្រើន បណ្តាតំបន់ផ្សារប្រមូលផ្តុំមនុស្សច្រើនដើម្បីរកឃើញទាន់ពេលបណ្តាករណីវិជ្ជមានថ្មីដើម្បីបំបែក F០ ចេញផុតពីសហគមន៍ ឆាប់ត្រួតពិនិត្យស្ថានភាពជំងឺ។ ដើម្បីអនុវត្តល្អការងារទាំងនេះ ផ្នែកសុខាភិបាលគប្បីច្បាមខ្ជាប់ផែនការលេខ ៨៣/KH-UBND ចុះថ្ងៃទី ១៦ កញ្ញាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពី”អនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងស្ថានភាពថ្មី”។ ទន្ទឹមនឹងនោះ សមមិត្តលេខាបក្សខេត្តចង្អុលការផ្នែកសុខាភិបាលជំរុញសន្ទុះចាក់វ៉ាក់សាំងទាំងថ្ងៃសម្រាក់ និងបង្កើនការ ចាក់នៅពេលយប់ផង។

មានយោបល់សន្និដ្ឋានអង្គប្រជុំ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានរំលឹកថ្នាក់ដឹកនាំបណ្តាមូលដ្ឋានសារឡើងវិញ ពិសេសគឺ ថ្នាក់មូលដ្ឋានមិនគប្បីអត្តនោម័តិ ធ្វេសប្រហែស។ ស្ថានភាពអាសន្នរោគ ជំងឺដូចនាពេលបច្ចុប្បន្ននេះ នៅមានមូលដ្ឋានមួយចំនួនមានការអត្តនោម័តិ។ ថ្វីត្បិត បណ្តាមូលដ្ឋានគប្បីត្រូវរក្សាខ្ជាប់ និងបន្តបើកទូលាយ “តំបន់បៃតង” បង្រួមសន្សឹម “តំបន់លឿងទំ “តំបន់លឿង” ឈានដល់ការត្រួតពិនិត្យល្អស្ថានភាពជំងឺ ជាមួយនឹងគោលដៅលើកស្ទួយ ទូទាំងខេត្តសម្រេចកម្រិតធម្មតាថ្មីបានមុនថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០២១។​ យោងតាមនោះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងសំណូមពរបណ្តាមូលដ្ឋានអនុវត្តយ៉ាងម៉ឹងម៉ាត់បណ្តាខ្លឹមសារសំខាន់ៗក្នុងផែនការលេខ ៨៣/KH-UBND ចុះថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តដើម្បីអនុវត្តល័ក្ខការណ៍បង្ការទប់ស្កាត់អាសន្នរោគជំងឺតាមគោលលំនាំ “បង្ការយ៉ាងសកម្ម  ឆាប់រកឃើញទាន់ពេល ចត្តាឡីស័កជាបន្ទាន់ ព្យាបាលមានប្រសិទ្ធភាព វិនិច្ឆ័យសម្រេច ប្រញាប់លំនឹងស្ថានភាព”។ ក្នុងការអនុវត្តន៍ បណ្តាមូលដ្ឋានគប្បីត្រូវសន្សឹមៗដិតដាមជាមួយនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋានរបស់យើងឱ្យហ្មត់ចត់ ជាមួយនឹងសភាវៈជាក់ស្តែង។ ពិសេសគឺ គប្បីយកចិត្តទុកដាក់ដល់ការងារចាក់វ៉ាក់សាំងបានត្រឹមត្រូវតាមសន្ទុះកំណើន ចំមុខសញ្ញា ព្យាបាលអ្នកជំងឺកូវីដ-១៩ បានត្រឹមត្រូវដើម្បីលើកកម្ពស់អត្រាអ្នកជាសះស្បើយ បន្ថយអ្នកស្លាប់។ ប្រជាជនគ្រប់រូបត្រូវធ្វើជាយុទ្ធជនម្នាក់ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺមានប្រសិទ្ធភាព បន្តបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺ ក្នុងនោះពិនិត្យការធ្វើចលនាប្រព័ន្ធសន្និបាតទូរទស្សន៍ផ្សាយបន្តផ្ទាល់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ គឺជាគ្រឹះធារដើម្បីបន្តពង្រីកប្រសិទ្ធភាពបច្ចេកវិទ្យាព័ត៌មាន។

ទន្ទឹមនឹងសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងសំណូមពរបន្តយកចិត្តទុកដាក់ដល់ការផ្គត់ផ្គង់គ្រប់សម្ភារ ជីវសាស្ត្រសម្រាប់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សំណូមពរផ្នែកពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចបន្តសហការជាមួយនឹងបណ្តាមូលដ្ឋានអនុវត្តល្អការងារសុខុមាលភាពសង្គម បំពេញបន្ថែមទាន់ពេលនិងពិនិត្យឡើងវិញបណ្តាមុខសញ្ញាបានទទួលផលពីគោលនយោបាយដើម្បីបិទប្រកាសចំហឱ្យប្រជាជនក្តាប់ខ្ជាប់ ត្រួតពិនិត្យស៊ើបអង្កេត អនុវត្តត្រឹមត្រូវតាមបណ្តាសេចក្តីកំណត់៕     

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.