• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ម្ចាស់ការយកសំណាកពិនិត្យដើម្បីទប់ស្កាត់អាសន្នរោគលើសត្វស្លាប

23/11/2021 14:05

បច្ចុប្បន្ន វិស័យចិញ្ចឹមសត្វនិយាយរួមការចិញ្ចឹមមាន់និយាយដោយឡែកកាន់តែរីកចម្រើន នៅតាមមូលដ្ឋានជាច្រើនលើភូមិសាស្រ្តខេត្ត។ អាស្រ័យហេតុនោះ ក្រៅពីការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យហ្វូងបក្សីសត្វនោះ ការយកសំណាកពិនិត្យតាមពេលវេលាកំណត់ជារបៀបល្អបំផុតដើម្បីរកឃើញ និងទប់ស្កាត់អាសន្នរោគបានទាន់ពេល ។ កំណត់បានពីប្រការនោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់ តែងសហការជាមួយផ្នែកជំនាញដើម្បីអនុវត្តការយកសំណាកពិនិត្យហ្វូងបក្សីសត្វនៃបណ្តាគ្រួសារចិញ្ចឹមលើភូមិសាស្រ្ត។

កងកម្លាំងបសុពេទ្យពិនិត្យហ្វូងមាន់របស់គ្រួសារអ្នកចិញ្ចឹមនៅភូមិប្រាសាទ។
     លោកស្រី ង៉ូមិញធ្វឹង ប្រធានដំណាក់រោគព្យាករណ៍ពិនិត្យ និងព្យាបាលជំងឺពាហនសត្វនៃសាខានាយកដ្ឋានពេទ្យសត្វខេត្តត្រាវិញបានឱ្យដឹងថា៖ បច្ចុប្បន្នតម្រូវការចិញ្ចឹមសត្វកាន់តែច្រើន ម៉្លោះហើយសាខានាយកដ្ឋានពេទ្យសត្វមានបំណងចែករំលែកដើម្បីកាត់បន្ថយហានិភ័យដល់បណ្តាគ្រួសារចិញ្ចឹមសត្វ។ អាស្រ័យហេតុនោះ យើងខ្ញុំតែងសហការជាមួយដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកចូវថាញ់ រដ្ឋអំណាចមូលដ្ឋានចុះទៅយកសំណាកមកពិនិត្យ ដើម្បីឆាប់រកឃើញអាសន្នរោគ ជួយដល់អ្នកចិញ្ចឹមមានវិធានការចាត់ការបានល្អការជ្រាបចូលនៃជំងឺទៅដល់បណ្តាកន្លែងចិញ្ចឹមរបស់មាមីង។
     ឆ្នាំ ២០២១ មូលដ្ឋានសហការជាមួយផ្នែកជំនាញ ចាត់តាំងការយកសំណាកដោយឥតគិតថ្លៃបានចំនួន ៤ លើក ចំពោះសត្វមាន់ ១២០ ក្បាល របស់ ៨ គ្រួសារដែលមានបាតុភាពខ្ពស់អំពីការកើតជំងឺគ្រុនផ្តាសាយបក្សី។បច្ចុប្បន្ន របរចិញ្ចឹមមាន់របស់ប្រជាជននៅឃុំង្វៀកហ្វា កំពុងមានទិសដៅរីកចម្រើនទាំងពីចំនួនគ្រួសារ និងចំនួនមាន់ចិញ្ចឹម។ ជាក់ស្តែងនៅភូមិប្រាសាទ មានគ្រួសារជាង ២០ គ្រួចិញ្ចឹមគិតជាមធ្យមក្នុងគ្រួសារនីមួយៗ ចិញ្ចឹមពី ៣.០០០ -៤.០០០ ក្បាល។ បណ្តាគ្រួសារ ចិញ្ចឹមបានអនុវត្តតាមលក្ខណៈចិញ្ចឹមក្នុងទ្រុង ឬលែងក្នុងចម្ការ។
     លោកហ្វិញវុាំងសា ប្រធានក្រុមសហការចិញ្ចឹមមាន់ភូមិប្រាសាទ បានឱ្យដឹងថា៖ ក្រុមយើងខ្ញុំមានសមាជិក ២១ នាក់។ ចាប់ពីពេលបង្កើតទម្រង់ចិញ្ចឹមមាន់នៅឆ្នាំ ២០១៧ បានមូលដ្ឋានដាក់បញ្ចូលទៅក្នុងមុខរបរ គប្បីទទួលបានការឧបត្ថម្ភដល់បណ្តាគ្រួសារចិញ្ចឹម។ ហេតុនោះ យើងខ្ញុំតែងបានអញ្ជើញចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ចំណេះ ដឹងអំពីការចិញ្ចឹមមាន់ក៏ដូចជាចំណេះដឹងដទៃដែលជាប់ទាក់ទងដើម្បីបង្ការជំងឺ ជួយឱ្យការចិញ្ចឹមសម្រេចបានលទ្ធផលខ្ពស់ជាង។ ផ្នែកបសុពេទ្យ របស់ស្រុក ខេត្តក៏តែងអញ្ជើញមកយកសំណាក ដើម្បីពិនិត្យឱ្យហ្វូងមាន់ប្រយោជន៍ជួយដល់បណ្តា គ្រួសារជៀសវាងកុំឲ្យមានហានិភ័យ។ គ្រួសារចិញ្ចឹមភាគច្រើនសុទ្ធសឹងតែប្រើប្រាស់កម្រាលជីវសាស្រ្ត កាត់បន្ថយដល់កម្រិតទាបបំផុតពីការ ធុំក្លិនលាមកមាន់។ ដោយអាស្រ័យធ្វើល្អបណ្តាជំហានក្នុងការចិញ្ចឹមតាមការព្រមានរបស់ផ្នែកបសុពេទ្យ ម៉្លោះហើយតាំងពីបង្កើតទម្រង់ចិញ្ចឹម មាន់រហូតមកទល់ពេលនេះ យើងខ្ញុំគ្មានដែលជួបប្រទះហានិភ័យ ឥទ្ធិពលដល់ការចិញ្ចឹមមាន់ឡើយ មាន់ធំធាត់ធម្មតារហូតដល់ពេលប្រមូលផល។
     តាមការកំណត់របស់ផ្នែកបសុពេទ្យ ការយកសំណាកពិនិត្យ ជាដំណាក់កាលដែលមាន់មានអាយុកាលពី ២៥ -៣៥ ថ្ងៃ ពីព្រោះដំណាក់កាលនេះ ជាដំណាក់កាលមាន់អាចកើតជំងឺច្រើន។ អាស្រ័យហេតុនោះ ការយកសំណាកពិនិត្យនៅក្នុងដំណាក់កាលនេះជាពេលវេលាល្អបំផុត។ បើសិនរកឃើញមាន់កើតមានជំងឺ អ្នកចិញ្ចឹមអាចបង្កើនជាតិជម្នះជំងឺសម្រាប់មាន់ដើម្បីឱ្យមាន់ឆ្លង ផុតដំណាក់កាលដែលមានបាតុភាពខ្ពស់អំពីអាសន្នរោគ ជាក់ស្តែងគឺជំងឺគ្រុនផ្តាសាយបក្សី។ ជាមួយពេលវេលាចិញ្ចឹមប្រមាណ ៣,៥ ខែ បណ្តាគ្រួសារចិញ្ចឹមបានឧបត្ថម្ភថ្នាំបាញ់កម្ចាត់មេរោគ តែងបានយកសំណាកពិនិត្យជាប្រការជួយឱ្យអ្នកចិញ្ចឹមស្ងប់ចិត្តក្នុងការចិញ្ចឹម។ បច្ចុប្បន្នការចិញ្ចឹមសត្វ ក្នុងស្ថានភាពត្រូវរងឥទ្ធិពលដោយការប្រែប្រួលអាកាសធាតុ ហេតុនោះ បណ្តគ្រួសារពិបាកប៉ាន់ស្មានបានថាអាសន្នរោគកើតមានឡើងនៅពេលណា។ អាស្រ័យហេតុនោះ ដើម្បីម្ចាស់ការក្នុងការងារបង្ការ ទប់ស្កាត់ជំងឺ ផ្នែកបសុពេទ្យតែងសហការជាមួយបណ្តាគ្រួសារចិញ្ចឹមចាត់តាំងយកសំណាក សំដៅរកឃើញជំងឺបានឆាប់រហ័ស និងមានវិធានការព្យាបាលទាន់ពេល។ ឆ្លងតាមរយៈនោះ ជួយឲ្យអ្នកចិញ្ចឹមមាន់នឹងនចិត្តក្នុងការពង្រីកទម្រង់៕                អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.