15/11/2022 09:00
លោកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិខិតសរសើរដល់សមូហភាព និងបុគ្គល។ រូបថត៖ ហុងភុក
បណ្តាតំណាងបានរំលឹកឡើងវិញដំណាក់កាលអភិវឌ្ឍន៍របស់រណសិរ្សមាតុភូមិវៀតណាម ស្តាប់គណៈការងាររណសិរ្សមាតុភូមិ វៀតណាមភូមិស្វាយសៀមរបាយការណ៍លទ្ធផលអនុវត្តកិច្ចការចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”។ ភូមិស្វាយសៀមមានផ្ទៃដីធម្មជាតិ ៥២៩ ហិកតា ដោយមានគ្រួសារប្រជាជន ៥៩០ គ្រួជាមួយ នឹងចំនួនមនុស្សរាយ ២.៦៥៩ នាក់។ ក្នុងនោះ ជនរួមជាតិខ្មែរជាង ៨៥% ។ ជីវភាពរបស់ប្រជាជនក្នុងភូមិសំខាន់គឺផលិតកសិកម្ម លក់ដូរតូច និងពាណិជ្ជកម្ម សេវាកម្ម។
អនុវត្តកិច្ចចលនាសាមគ្គីចូលរួមពង្រីកការផលិត សកម្មជួយឧបត្ថម្ភគ្នាកាត់បន្ថយភាពក្រីក្រចីរភាព លើកស្ទួយជីវភាពជូនប្រជាជន។ ក្នុងឆ្នាំកន្លង ភូមិទទួលការឧបត្ថម្ភបាន ៣០០ លានដុងសម្រាប់កសាងលំនៅឋានជូនគ្រួសារក្រីក្រចំនួន ០៦ ខ្នង ចលនាបរិច្ចាគដី កម្លាំងពលកម្ម រួមជាមួយនឹងសប្បុរសជនកសាងស្ពានជនបទបាន ០២ កន្លែង ជាមួយនឹងទឹកប្រាក់ ៨៨០ លានដុង ចលនាប្រជាជនអនុវត្ត ០៨ លក្ខឋានគ្រួសារជនបទថ្មីសម្រេចបាន ៨២,៥៣% នៃចំនួនគ្រួសាររួមរបស់ភូមិ កសាងកំណាត់ផ្លូវផ្កា ដងផ្លូវជ្រះស្អាត ភ្លឺ ភូមិបានទទួលស្គាល់ជាភូមិជនបទថ្មីឈានដល់ភូមិជនបទថ្មីគំរូខ្នាត។
ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ស្ងើចសរសើរដល់សមូហភាព ០១ កន្លែង និង បុគ្គល ០៣ រូបដែលមានស្នាដៃឆ្នើមក្នុងចលនាកសាងគ្រួសារជនបទថ្មី ភូមិជនបទថ្មី និងជូន អំណោយដល់គ្រួសារក្រីក្រ ៣៥០ គ្រួ អំណោយមួយចំណែកៗ គិតជាតម្លៃ ៥៥០.០០០ ដុង សរុបថវិកាជាង ១៧៥ លានដុង៕ ហុងភុក-រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។